Ad Code

មុខសញ្ញា​ជួញដូរ ​និង​ប្រើប្រាស់​គ្រឿងញៀន​៤​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​

បាត់ដំបង ៖ ជនសង្ស័យ​ចំនួន​៤​នាក់ ដែល​ជា​មុខសញ្ញា​ប្រើប្រាស់​ផង និង​ជា​មុខសញ្ញា​ជួញដូរ​គ្រឿង​ញៀន​ផង ត្រូវ​បាន​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សី ធ្វើការ​ឃាត់ខ្លួន​បានជា​បន្ត​បន្ទា​ប់​លើ​ករណី​ជាក់ស្តែង នៅក្នុង​ភូមិសាស្ត្រ​ស្រុក​មោងឫស្សី​តែម្តង​ ព្រមទាំង​បាន​ដកហូត​នូវ​គ្រឿង​ញៀន​មួយចំនួន និង​លុយ​ជាច្រើន​ផង​ដែរ។​


​លោក​វរសេនីយ៍ទោ គិត ហ៊ាង អធិការ​នគរបាល​ស្រុក​មោងឫស្សី​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ថា​ នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រលប់​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥ កម្លាំង​សមត្ថកិច្ច​បាន​ចេញ​ប្រតិបត្តិការ​ទៅកាន់​ចំណុច​ក្រុម​ទី​៨ ភូមិ​ចុង​ប្រលាយ ឃុំ​តា​លាស់ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង បាន​ឃាត់ខ្លួន​ជន​ស​ង្ស័យ ​ដែល​កំពុង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ចំនួន​២នាក់​ ដើម្បី​នាំ​យក​មក​សាកសួរ ដោយ​ពួក​គេ​មាន ឈ្មោះ ថេ​ង សុវណ្ណ​ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​រស់នៅ​ភូមិ​មោង ឃុំ​មោង និង​ ឈ្មោះ ម៉ិល សុ​ខុម ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ប្រលាយ​ស្ដៅ ឃុំ​តា​លាស់ ព្រមទាំង​បាន​ដកហូត​គ្រឿង​ញៀ​ន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​មួយ​កូន​ថង់ ទូរស័ព្ទ​ដៃ​ចំនួន២​គ្រឿង និង​សម្ភារៈ​ប្រើ​ប្រាស់​មួយ​ចំនួន។​


​យោង​តាម​ចម្លើយ​សារភាព​ពី​ជនសង្ស័យ​ទាំងពីរ​រូប​នេះ​គឺ​លោក​អធិការ​ គិត ហ៊ាង​ បាន​សុំ​គោលការ​ណ៍​ទៅ​លោក​ព្រះរាជអាជ្ញា នួន សាន ដោយ​បាន​បន្ត​កិច្ចប្រតិបត្តិការ​ចាប់ពី​ម៉ោង​១១​យប់​ថ្ងៃទី​២៨ ខែធ្នូ រហូតដល់​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥រហូត​ឈាន​ដល់​ការ​ឃាត់​ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​បាន​ចំនួន២នាក់​បន្ថែម​ទៀត​ ដែល​ពួកគេ​មានឈ្មោះ ទឹម ឃួន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​រស់នៅ​ភូមិ​តា​តុ​១ ឃុំ​មោង​ និង ​ឈ្មោះ ញាណ ប៉ូ​ឡូ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​តា​តុ​២ ឃុំ​មោង ព្រមទាំង​បាន​ដកហូត​លុយ​ខ្មែរ​ចំនួន​១ ៩៣០ ០០០ រៀល លុយ​ថៃ​ចំនួន​២ ២០០​បាត និង​

ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង​ផង​ដែរ។​


​បច្ចុប្បន្ន​គឺ​ជនសង្ស័យ​ទាំង​៤​នាក់​ ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន កំពុង​រៀបចំ​សំណុំ​រឿង​ ដើម្បី​បញ្ជូន​ខ្លួន​រួច​ទាំង​វត្ថុ​តាង​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ហើយ៕​



មុខសញ្ញា​ជួញដូរ ​និង​ប្រើប្រាស់​គ្រឿងញៀន​៤​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​

Post a Comment

0 Comments

Close Menu