Ad Code

ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ ​នឹង​ជំរុញ​ការផ្ដល់​ជំនួយ​ និង​ការវិនិយោគ​នៅ​ប្រទេស​អេ​ហ្ស៊ី​ប​

ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ ​បាន​សន្យា​នូវ​កញ្ចប់​ប្រាក់​សរុប​ចំនួន ៨ ពាន់​លាន​ដុល្លារ​នៅក្នុង​ការវិនិយោគ ​និង​ជំនួយ​នៅ​ប្រទេស​អេ​ហ្ស៊ី​ប ​នៅក្នុង​រយៈពេល ៥ ឆ្នាំ​ខាងមុខនេះ ​នៅពេលដែល​ទីក្រុង​រី​យ៉ា​ត​ ​សម្លឹងមើល​ដើម្បី​ជំរុញ​ទំនាក់ទំនង​ខាង​យោធា ​និង​សេដ្ឋកិច្ច​ជាមួយ​សម្ព័ន្ធ​មិ​ត្ដរបស់​ខ្លួន។




​ព្រះមហាក្សត្រ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ ព្រះអង្គ Salman បាន​មានបន្ទូលថា ​ការវិនិយោគ​របស់​អា​រ៉ាប៊ីសាអ៊ូឌីត ​នៅ​ប្រទេស​អេ​ហ្ស៊ី​ប ​​លើស​ផែនការ ៣០ ពាន់​លាន riyals (៨ ពាន់​លាន​ដុល្លារ​) ​និង​ថា ​ព្រះរាជាណាចក្រ​នេះ​បានរួម​វិភាគទាន​ក្នុងការ​ផ្ដល់​ឲ្យ​ប្រទេស​អេ​ហ្ស៊ី​ប​ ​នូវ​សេចក្ដីត្រូវការ​ខាង​ប្រេងសាំង​នោះ​ផង​។ ​សេចក្ដីថ្លែងការណ៍​មួយ​បោះពុម្ពផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន អារ៉ាប៊ីសាអ៊ូឌីត ​បាននិយាយ​​ដូច្នេះ​។



​រដ្ឋមន្ដ្រីក្រសួង​ការពារ​ប្រទេស ​និង​ជា​ព្រះអង្គម្ចាស់​រង​ក្នុង​ការឡើង​ស្នង​រាជ​សម្បត្ដិ ​ព្រះអង្គម្ចាស់ Mohammed Bin Salman អង្គ​នេះ​បានប្រកាស​កាលពី​ថ្ងៃ​អង្គារ ​នៅក្នុង​អំឡុងពេល​យាង​ទៅ​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​អេ​ហ្ស៊ី​ប​ថា​ ​បន្ថែម​លើ​នេះ នាវា​របស់​ប្រទេស អារ៉ាប៊ីសាអ៊ូឌីត​ នឹង​គាំទ្រ​ការធ្វើ​នាវាចរណ៍​នៅ​ព្រែកជីក Suez​។



​ការសន្យា​នេះ​បានកើត​ឡើង ​បើទោះបីជា​មានការ​ធ្លាក់​ចុះ នៅក្នុង​ប្រាក់ចំណូល​ពី​ប្រេង​របស់​ប្រទេស អារ៉ាប៊ីសាអ៊ូឌីត​នេះ​ក៏ដោយ ​ដែលមាន​ចំនួន​ជាង៩០ ភាគរយ​នៃ​ប្រាក់ចំណូល​សាធារណៈ ដោយសារ​ការ​ធ្លាក់ចុះ​នៅក្នុង​តម្លៃ​ប្រេង​ឆៅ​ចាប់តាំងពី ខែមិថុនា ​ឆ្នាំ​កន្លងមក​។ ​ប្រទេស អារ៉ាប៊ីសាអ៊ូឌីត ​ដែលជា​ប្រទេស​​​ដ៏​សំខាន់​នៅក្នុង​អង្គការ​ OPEC បានផ្ដល់​ប្រាក​់​រាប់ពាន់​លាន​ដុល្លារ​នៅក្នុង​ជំនួយ​ទៅ​ឲ្យ​ប្រទេស​អេ​ហ្ស៊ី​ប ​ចាប់តាំងពី​ប្រធានាធិបតី ឥស្លាម ​លោក មូ​​ហា​ម៉េ​ត​ ​ម័​រ​ស៊ី​ ​ត្រូវគេ​បណ្ដេញ​ចេញពី​អំណាច​នៅក្នុង​ឆ្នាំ ២០១៣ នោះមក​។



​នៅក្នុង​ខែមីនា ​ប្រទេស អារ៉ាប៊ីសាអ៊ូឌីត ​ប្រទេស​គុយ​វ៉ែត ​និង​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត ​ប្រទេស​នីមួយៗ​នេះ​បានផ្ដល់​ប្រាក់​ចំនួន ៤ ពាន់​លាន​ដុល្លារ នៅក្នុង​ការវិនិយោគ​ និង​ជំនួយ​។ ​ប្រទេស​អេ​ហ្ស៊ី​ប​ ​កំពុងតែ​ចូលរួមចំណែក នៅក្នុង​ក្រុមចម្រុះ​ដឹកនាំ​ដោយ​ប្រទេស អារ៉ាប៊ីសាអ៊ូឌីត ​ដែល​ប្រយុទ្ធ​ប្រឆាំងនឹង​ពួក​​ឧទ្ទាម​គាំទ្រដោយ​ប្រទេស​អុីរ៉ង់​ នៅក្នុង​ប្រទេស​យេ​មែន ​ចាប់តាំងពី​ខែមីនា​មក​។ ​អេ​ហ្ស៊ី​ប ​​ក៏​កំពុង​ចូលរួមនៅក្នុង​សម្ព័ន្ធភាព ដែលមាន​សមាជិក ៣៤ ប្រទេស​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ភេរវកម្ម ដែល​ត្រូវ​បានប្រកាសកាលពី​ថ្ងៃ​អង្គារ​ ​ដោយ​ព្រះអង្គម្ចាស់ Mohammed ផងដែរ​។



​ទីក្រុងគែរ​ កំពុងតែ​ប្រយុទ្ធ​នឹង​ពួក​បះបោរ​ដឹកនាំ​ដោយ​ក្រុម​រដ្ឋ​ឥស្លាម នៅក្នុង​ឧបទ្វីប​ស៊ី​ណៃ​។​ ប៉ុន្ដែ​អេ​ហ្ស៊ី​ប​ ​បាន​ទទួលរង​ការរិះគន់​ពី​ក្រុម​សិទ្ធិមនុស្ស​ពីបទ​ចាត់វិធានការ​បង្ក្រាប ទៅលើ​អង្គការ​បងប្អូន​មូស្លីម​របស់លោក ម័​រ​ស៊ី​ ដែល​បាន​បន្សល់ទុក​មនុស្ស​ស្លាប់​រាប់រយ​នាក់ ​និង​រាប់ពាន់នាក់​ជាប់គុក​នោះ​៕


AFP



ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ ​នឹង​ជំរុញ​ការផ្ដល់​ជំនួយ​ និង​ការវិនិយោគ​នៅ​ប្រទេស​អេ​ហ្ស៊ី​ប​

Post a Comment

0 Comments

Close Menu