Ad Code

លេចមុខប្រពន្ធលួចលាក់របស់តួប្រុសក្នុងរឿង The Magic Blade

បន្ទាប់ពី​មហាជន​បាន​លេចលឺ​ពាក្យ​ច​ចាម​អារាម ដែល​បាន​ចុះផ្សាយ​ថា តារា​សម្តែង​ប្រុស​រាង​ខ្ពស់​សង្ហា និង​ជា​តួ​ប្រុស​ក្នុង​រឿង The Magic Blade គឺ​លោក Wallace Chung បាន​រៀបការ និង​មាន​កូនស្រី​លួចលាក់ កាលពី​ថ្ងៃទី១៦ខែធ្នូ​កន្លងទៅ មកទល់ពេលនេះ ស្រាប់តែ បាន​បែកធ្លាយ​រូបភាព​ប្រពន្ធ​លួចលាក់​របស់លោក នៅ​ពេញ​បណ្តាញ​សង្គម ដោយ​ស្រី្ត​ម្នាក់​នោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា Rita និង​មាន​អាជីព​ជា​អ្នក​ច្នៃ​ម៉ូត​ម្នាក់។ នេះ​បើ​យោងទៅតាម​ប្រភពពី​គេហទំព័រ​ចិន។


Wallace-Chung-02


ប្រភព​ដដែល​បាន​បន្តទៀតថា តារា​សម្តែង​ប្រុស​រូបនេះ បាន​រៀបការ​ជាមួយ​ស្រី​ម្នាក់​ឈ្មោះថា Rita កាលពី៣ឆ្នាំមុន​មកម្ល៉េះ និង​បាន​បន្សល់​កូនស្រី​ម្នាក់​ទៀតផង ដែល​សព្វថ្ងៃ​ក្មេងស្រី​នោះ​មាន​អាយុ៣ទៅ៤ឆ្នាំ​ហើយ។


Wallace-Chung-01


ប៉ុន្តែ​ជាមួយនឹង​ការចុះផ្សាយ​ទាំងនេះ គេ​ក៏បាន​កត់សម្គាល់​ឃើញថា លោក Wallace Chung ហាក់បីដូចជា មិនបាន​សម្តែង​ការព្រួយបារម្ភ​អ្វី​សោះ សូម្បីតែ​ការ​ស្រាយ​បំភ្លឺ ឬ​ធ្វើការ​បដិសេធ​តែ​បន្តិច​ក៏​គ្មាន ៕


Wallace-Chung



លេចមុខប្រពន្ធលួចលាក់របស់តួប្រុសក្នុងរឿង The Magic Blade

Post a Comment

0 Comments

Close Menu