ព្រះសីហនុ ៖ បុរសជនបរទេសសញ្ជាតិអាមេរិកម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបាញ័រទឹកក្នុងបន្ទប់បឹងកាឡូលេខ១៥៨ ក្នុងបរិវេណដីសណ្ឋាគារឯករាជ្យខេត្តព្រះសីហនុ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតមានឡើងនៅម៉ោងប្រមាណ២រសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅក្រុមទី៩ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា សពមានឈ្មោះ MATTHEW JOHNKEEFE សញ្ជាតិអាមេរិកកាំង។
សមត្ថកិច្ចបាននិយាយទៀតថា សពកើតនៅថ្ងៃទី២០ ខែមេសា ឆ្នាំ១៩៥៤ កាន់លិខិតឆ្លងដែនលេខ488484192 សុពលភាពថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។ បុរសរងគ្រោះបានចូលមកស្នាក់នៅក្នុងបន្ទប់បឹងកាឡូ នៃសណ្ឋាគារឯករាជ្យនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥។
ក្រុមសមត្ថកិច្ចបានឲ្យដឹងទៀតថា ពេលនេះគេមិនទាន់ហ៊ានធ្វើការសន្និដ្ឋានថា សពស្លាប់ដោយសារមូលហេតុអ្វីពិតប្រាកដនោះទេ ដោយត្រូវរង់ចាំសមត្ថកិច្ចជំនាញបច្ចេកទេស និង គ្រូពេទ្យមកធ្វើកោសល្យវិច័យជាមុនសិន។
ហើយរហូតដល់ម៉ោងប្រមាណ៤រសៀលថ្ងៃដដែលនេះសាកសពបានរក្សាទុកនៅក្នុងបន្ទប់កើតហេតុរង់ចាំជំនាញបច្ចេកទេសវិទ្យាសាស្ត្រនឹងគ្រូពេទ្យចុះមកពិនិត្យ៕
ប្រទះឃើញសពបុរសអាមេរិកកាំងម្នាក់ដេកស្លាប់ក្នុងសណ្ឋាគារដោយមិនដឹងមូលហេតុ

0 Comments