Ad Code

សេចក្តី​បំភ្លឺ​របស់​ការិយាល័យ​អប់រំ​ស្រុក​សំពៅ​លូន ពាក់ព័ន្ធ​ករណី​គ្រូបង្រៀន​រំលោភ​សិស្ស​

​បាត់ដំបង ៖ គួរ​បញ្ជាក់​ថា ​កន្លងមក​កម្ពុជា​ថ្មី​បាន​ចុះផ្សាយ​ស្ដីពី​ករណី​រំលោភ​ទៅលើ​ក្មេង​ស្រី​ចំនួន​ពីរ​នាក់ ដែល​ម្នាក់​មាន​អាយុ​៦​ឆ្នាំ និង​ម្នាក់ទៀត​មាន​អាយុ​៨​ឆ្នាំ​ជា​សិស្ស​នៃ​សាលា​បឋម​សិក្សា តា​ស្តា និង​រស់នៅ​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព​ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ដែល​ត្រូវ​បាន​គ្រូបង្រៀន​ម្នាក់​ឈ្មោះ យស់ សុ​ផានី​ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​វាលវង់ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន បាន ​ប៉ះពាល់​ ​ស្ទាបអង្អែល​ទៅលើ​ដើមទ្រូង និង​រុក​ចូល​ប្រដាប់​ភេទ​កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ ខណៈ​ដែល​ក្មេង​ស្រី​ទាំងពីរ​នាក់​នេះ​ទៅ​រៀន​គួរ​ជាមួយនឹង​ជនសង្ស័យ​ខាងលើ​នៅ​ចន្លោះ​ពី​ម៉ោង​១ ដល់​ម៉ោង​៣​រសៀល។​


​លោក នី សុភ័ក្ត្រ អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ព្រលិត និង​ត្រូវជា​ឪពុក​របស់​ក្មេងស្រី​ ដែល​មាន​អា​យុ​៦​ឆ្នាំ បាន​និយាយប្រាប់​កម្ពុជា​ថ្មី​ថា កូនស្រី​របស់​លោក​ត្រូវ​ជនសង្ស័យ​ ដែល​មាន​នាទី​ជា​គ្រូ​បង្រៀ​ន​នៅក្នុង​សាលាបឋមសិក្សា តា​ស្តា នាំ​យក​ទៅ​ក្នុង​ចំការ​ដំឡូង​ ដែល​មាន​ចម្ងាយ​ប្រហែល​១គីឡូ​ម៉ែ​ត្រ​ពីសា​លា​ ដែល​ជា​កន្លែង​បង្រៀន​គួរ​ដោយ​បាន​ប្រើប្រាស់​ម្រាមដៃ​រុកចូល​ប្រដាប់​ភេទ​ថែមទៀត ចំណែក​ក្មេងស្រី​ម្នាក់ទៀត​គឺ​បាន​ត្រឹម​តែ​ស្ទាបអង្អែល​លើ​ដើមទ្រូង និង​លើ​ប្រដាប់​ភេទ​តែប៉ុណ្ណោះ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង​១​រសៀល។​


​ពាក់ព័ន្ធ​នឹង​ឈ្មោះ​គ្រូបង្រៀន​នេះ​ដែរ​ លោក អាន សំអាត អនុប្រធាន​ការិយាល័យ​អប់រំ​ស្រុក​សំពៅ​លូន សុំ​ធ្វើការ​បំភ្លឺ​ថា ជនសង្ស័យ​ខាងលើ​គឺ​ពុំ​មាន​ឈ្មោះ​ជា​គ្រូ​ក្របខ័ណ្ឌ​របស់​រដ្ឋ ឬក៏​ជា​គ្រូ​ជាប់​កិច្ច​សន្យា​នៅក្នុង​ក្រសួង​អប់រំ​នោះ​ឡើយ ដោយ​ជន​នេះ​គ្រាន់តែ​ជា​បុគ្គល​ម្នាក់​ដែល​ស៊ី​ឈ្នួល​បង្រៀន​គួរ​នៅ​តាម​ផ្ទះ​ឯកជន​តែប៉ុណ្ណោះ ចំណែក​សិស្ស​ទាំងពីរ​នាក់​នោះ​គឺ​លោក​ទទួល​ស្គាល់​ថា ​ពិតជា​សិស្ស​នៅ​សាលាបឋមសិក្សា តា​ស្តា​ពិតមែន។


ដូច្នេះ​លោក​សុំ​ធ្វើការ​បដិសេធ​រាល់​បណ្ដា​ព័ត៌មាន​ទាំងអស់ ​ដែល​បាន​ចេញ​ផ្សាយ​ថា ជន​នេះ​គឺជា​គ្រូបង្រៀន​នៃ​សាលាបឋមសិក្សា តា​ស្តា គឺ​មិន​ពិត​នោះ​ទេ ដើម្បី​ជៀសវាង​នូវ​ការ​ភ័ន្តច្រឡំ​ទៅលើ​សេចក្ដីថ្លៃថ្នូរ​របស់​បុគ្គលិក​សិក្សា​ដទៃទៀត​ផង​ដែរ៕



សេចក្តី​បំភ្លឺ​របស់​ការិយាល័យ​អប់រំ​ស្រុក​សំពៅ​លូន ពាក់ព័ន្ធ​ករណី​គ្រូបង្រៀន​រំលោភ​សិស្ស​

Post a Comment

0 Comments

Close Menu