Ad Code

ទុរគត​ជន​មួយ​គ្រួសារ​ជួប​ប្រទះ​នឹង​ការ​ខ្វះខាត​បាន​ទទួល​អំណោយ​ពី​លោក សោម ស៊ុន

កំពង់ធំ ៖ ក្រុម​គ្រួសារ​ជន​ក្រីក្រ​មួយ បន្ទាប់ពី​ជួបប្រទះ​នឹង​ភាព​ខ្វះខាត ទាំង​សម្ភារៈ និង​ថវិកា ក្នុង​ការ​សង់​ទី ជម្រក ដោយ​ការ​អាណិតអាសូរ របស់​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី  សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ សឹក​រង​កំពង់ធំ  បាន​នាំ​យក​អំណោយ​ចែក​ជូន​គ្រួសារ​ស្ដី ម៉េ​ម៉ា​យ​ចាស់ជរា​ទីទ័លក្រ។


សកម្មភាព​មនុស្សធម៌ ក៏ដូចជា​ការចូលរួម​ចំណែក ក្នុង​វិស័យ​មនុស្សធម៌ ចំពោះ​គ្រួសារ​ទីទ័លក្រ គឺ​ត្រូវ​បាន យកចិត្តទុកដាក់​ពី​សំណាក់​លោក សោម ស៊ុន ដោយ​មិន​បណ្តោយ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​អត់ បាយ​ស្លាប់​នោះ​ទេ ទោះជា​មិន​មាន​ច្រើន​ក្តី​គឺជា​ការ​ចែករំលែក ដោយ​ទឹកចិត្ត​សម្បុរ​សជន នៃ​កងកម្លាំង​តំបន់ សឹក​រង​កំពង់ធំ ជាក់ស្តែង​ផង​ដែរ គ្រួសារ​ស្ត្រី​មេម៉ាយ​ចាស់ជរា សព្វថ្ងៃ​រស់នៅ​តែ ២​នាក់​ម្ដាយ​និង​កូន​រស់នៅ​ក្នុងភូមិ​ទោល​អំពិល សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ អំ​ណោ​ច​ទាំងនោះ​មាន អង្ករ ៥០​គីឡូក្រាម មី​១​កេះ ទឹកត្រី​១​យួរ ទឺ​ក​ស៊ី​អ៊ីវ​១​យួរ ថវិកា​៥​ម៉ឺន​រៀល  ខណៈ​ពេល​ដែល​កំពុងតែ​ជួប​នូវ​ការ​ខ្វះខាត។


ជា​ស្ដ្រី​មេម៉ាយ​ចាស់ជរា អាយុ​៧២​ឆ្នាំ បាន​សុំ​សិល្ប៍​នៅ​វត្ត ត្រពាំង​ព្រលឹត បម្រើ​លោក​គ្រាន់​បាន​បាយទឹក​ហូបចុក​ប្រចាំថ្ងៃ ពេល​ឈឺ​ត្រឡប់​មក​ផ្ទះ​រក​បងប្អូន​ជិតខាង ចំណែក​កូនប្រុស ឈ្មោះ សយ សំ អាយុ​៣៨​ឆ្នាំ មាន​សតិ​មិនសូវ​គ្រប់ គ្មាន​ប្រពន្ធ​កូន​ទេ​សព្វថ្ងៃ​រស់នៅ ក្នុង​ខ្ទម​បាក់បែក ដំបូល​ប្រក់​មេឃ ជញ្ជាំង​ធ្លុះធ្លាយ ហើយ កំពុងតែ​ដង្ហោយ​ហៅរក​មនុស្ស​ធ​ម៍ ដើម្បីអោយ ជួយ​ធ្វើ​ខ្ទម​ឲ្យ​គាត់​ឡើងវិញ ព្រោះ​សព្វថ្ងៃ​កូនប្រុស​គាត់​បាន​សុំ​ផ្ទះ​អ្នក​ជិត​ជ្រោក​កោន​បណ្ដោះអាសន្ន​ម្ដងម្កាល់ ដែល​ធ្វើអោយ​ជីវិត​របស់​ពួកគាត់​ស្ថិត​ក្នុង​ក្ដី​អស់សង្ឃឹម។


លោកសោម ស៊ុន បាន​មានប្រសាសន៍​ណែនាំ​និង​ផ្ដាំផ្ញើ ឲ្យ​គ្រួសារ​លោកយាយ ថែរក្សា​សុខភាព និង​ព្យាយាម​តស៊ូ​ជីវិត​បន្ត​ទៀត ខិតខំ​ធ្វើបុណ្យ​ធ្វើ​ទាន អាជ្ញា​ស្រុក ខេត្ត ក៏ដូចជា​កងកម្លាំង​តំបន់​ប្រតិបត្តិការ​សឹក រង​កំពង់ធំ មិន​ទុក​ឲ្យ​លោកយាយ​អត់បាយ​នោះ​ទេ និង​អំពាវ​ដល់​សម្បុរ​ជន​បន្ថែម​ទៀត​ដើម្បី​ធ្វើ​ទីជម្រក​ថ្មី ជូន​លោកយាយ ឲ្យ​អ្នក​ទាំង​២ កុំ​អស់​សង្ឃឹម ត្រូវ​តស៊ូ​ក្នុង​ជីវិត ព្រោះ​កាលណា​មានជីវិត គឺ​តែងតែ​ជួប​ការ​លំបាក​គ្រប់ៗ​គ្នា ដូច្នេះ​ត្រូវ​ខិតខំ​ប្រឹងប្រែង​ឡើង កុំ​ឲ្យ​ចុះចាញ់​ឧបសគ្គ​នៅ​ខាង​មុខ ហើយ៕



ទុរគត​ជន​មួយ​គ្រួសារ​ជួប​ប្រទះ​នឹង​ការ​ខ្វះខាត​បាន​ទទួល​អំណោយ​ពី​លោក សោម ស៊ុន

Post a Comment

0 Comments

Close Menu