Ad Code

លោក​ លី​ សារី ​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ស្ទឹង​សិរីសោភ័ណ​គ្រោង​នឹង​បិទ​ស្ទឹង​ទុក​ទឹក​សម្រាប់​បម្រើ​សេចក្តី​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ

បន្ទាយមានជ័យ ៖ ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ២០១៥​​ លោក​ លី ​សារី ​អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ពិនិត្យ​ស្ទឹង​សិរីសោភ័ណ​គ្រោង និង បិទ​ស្ទឹង​ទុក​ទឹក​សម្រាប់​បម្រើ​តាម​សេចក្តី​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​ក្នុង​រដូវប្រាំង​ខាងមុខនេះ​។


លោក​លី​សារី​បា​និយាយ​ក្នុង​ការ​ចុះពិនិត្យ​ស្ទឹង​នោះ​ថា​ស្ទឹង​សិរីសោភ័ណ​អាជ្ញាធរ​ខេត្ត​គ្រោង​និង​បិត​នេះ​នៅ​ចំណុច​ភូមិ​តា​ទុង សង្កាត់​ភ្នៀ​ត ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​។ លោក​លី​សារី​បាន​បញ្ជាក់​ទៀត​ថា បន្ទាយ​មានជ័យ​សព្វថ្ងៃ​នេះ​ប្រជាពលរដ្ឋ​កំពុង​ជួប​គ្រោះ​ខ្វះ​ទឹក​រយៈពេល​២​ឆ្នាំ​មក​ហើយ​ដោយ​បាន​ការ​យ​ក​ចិត្ត​ទុកដាក់​ពី លោក​ឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ​លោក​បាន​ឲ្យ​អាជ្ញាធរ​ថ្នាក់​ខេត្ត​ដោះស្រាយ​បញ្ហា​ទឹក​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​គ្រប់គ្រាន់​ឆ្នាំនេះ ទើប​លោក លី សារី ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​ទឹកស្ទឹង​សិរីសោភ័ណ នៅ​ចំណុច​តា​ទុង ដើម្បី​គ្រោង​ចាក់​ដី​បិទ​ទឹកស្ទឹង​នេះ​ស្តុប​ទឹក​ទុក​សម្រាប់​បម្រើ​សេចក្តី​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ខ្វះ​ដូច​ឆ្នាំមុន​ទៀត។


លោក លី សារី បាន​បញ្ជាក់​ថា ខេត្តបន្ទាយមានជ័យ​មាន​ក្រុង​សិរីសោភ័ណ និង ស្រុក​មង្គល​បូរី​ដែល​ប្រឈម​ខ្វះខាត​ទឹក​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​រយៈពេល​២​ឆ្នាំ​ហើយ​នៅ​ឆ្នាំ​២០១៤​ដល់ ២០១៥​ខេត្ត​បាន​ដាក់​វិធានការ​ទប់ទឹក​ស្ទឹង ដើម្បី​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​គ្រប់គ្រាន់​នៅ​រដូវប្រាំង​ខាងមុខនេះ​។


លោក ជា សុវណ្ណ​ធួន​អនុប្រធាន​មន្ទីរ​សាធារណការ និង ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ​បាន​និយាយ​ថា ក្រុង​សិរីសោភ័ណ​នៅ​ឆ្នាំ ២០១៥​គឺ​ខ្វះ​ទឹក​ប្រើប្រាស់​នៅ​អំឡុង​ខែ​៤​តែ​នៅ​ឆ្នាំ​២០១៦​នេះ​បើ​មិន​មាន​វិធាន​ការ​បិទ​ស្ទឹង​សិរីសោភ័ណ​ទេ នៅ​អំឡុង​ខែ​២​ដល់​៤​អាច​ខ្វះ​ទឹក​ប្រជាពលរដ្ឋ​ប្រើប្រាស់​ព្រោះ​ទឹកស្ទឹង​ស្រក​១​ថ្ងៃ​២​ទៅ​៣​តឹក​ឯណោះ។ លោក​បាន​សំណូម​សុំ​ឲ្យ​មន្ទីរ​ធនធានទឹក និង ឧតុនិយម​ខេត្ត​ត្រូវ​លើក​គម្រោង​កសាង​សំណង់​ស្ទាក់​ទឹក​ឲ្យ​បាន​២​កន្លែង​ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្វះ​ទឹក​ប្រើប្រាស់​បន្ត​។


លោក ហួត តុង​ឡាយ ម្ចាស់​ក្រុមហ៊ុន​ទឹក​ស្អាត​សិរីសោភ័ណ​បាន​និយាយ​ថា ក្រុង​សិរីសោភ័ណ​អ្នកប្រើប្រាស់​ទឹក​១​ថ្ងៃ​អស់​១៥.០០០​ទៅ​២០.០០០​ម៉ែត្រគូប​ដោយមាន​ការ​យក​ចិត្តទុកដាក់​ថ្នាក់ដឹកនាំ​ខេត្ត​បាន​ទប់ទឹក​ស្ទឹង​សិរីសោភ័ណ​នេះ​សង្ឃឹមថា ឆ្នាំ​២០១៦​នេះ​មិន​ខ្វះខាត​ដូច​ឆ្នាំ​២០១៥​ឡើយ៕


T-12-18-15-u-fullT-12-18-15-uu-fullT-12-18-15-uuu-fullT-12-18-15-uuuu-fullT-12-18-15-uuuuu-full



លោក​ លី​ សារី ​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ស្ទឹង​សិរីសោភ័ណ​គ្រោង​នឹង​បិទ​ស្ទឹង​ទុក​ទឹក​សម្រាប់​បម្រើ​សេចក្តី​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ

Post a Comment

0 Comments

Close Menu