ភ្នំពេញ៖បុរសជនជាតិអង់គ្លេសម្នាក់ត្រូវបានគេប្រទេះឃើញដេកស្លាប់នៅក្នុងបន្ទប់នៃផ្ទះសំណាក់យីហោ(ហេងពេជ្រ)ទាល់តែធំក្លិនសអុយទៅហើយនោះទើបមានគេដឹងបង្កជាការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៧ខែធ្នូឆ្នាំ២០៥នៅបន្ទាប់លេខ២០៣នៃទីតាំងលេខ៣៦ផ្លូវមុនីវង្សកែងផ្លូវលេខ៨៤ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។
សមត្ថកិច្ចបានឲ្យដឹងថាជនជាតិអង់គ្លេសដេកស្លាប់រហូតធំក្លិនស្អុយទើបមានគេដឹងនោះឈ្មោះCombe Nicholas Jonh ភេទប្រុសអាយុ៥៤ឆ្នាំមុខរបរទេសចរណ៌បានចូលមកស្នាក់នៅផ្ទះសំណាក់កើតហេតុកាលពីថ្ងៃទី១១ខែធ្នូឆ្នាំ២០១៥មកម្លេះ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាជារៀងរាល់ថ្ងៃនៃការស្នាក់នៅរបស់ជនជាតិអង់គ្លេសរូបនោះបានចេញចូលបន្ទប់ផ្ទះសំណាក់ជាធម្មតាប៉ុន្តែបាត់មិនឃើញចេញចូលរយះពេក២ទៅ៣ថ្ងៃនេះទើបសន្តិសុខផ្ទះសំណាក់ឈ្មោះជា ទិត្យភេទប្រុសអាយុ២២ឆ្នាំមានការឆ្ងល់ក៏ឡើងទៅមើលឃើញបន្ទប់បិតទ្វារជិតហៅមិនមានការឆ្លើយតបទើបអើតមើលឃើញដេកស្លាប់ស្គូកស្តឹងធំក្លិនស្អុយទើបរាយកាណ៌ប្រាប់បង្កើតគណៈកម្មការចំរុះពិនិត្យធ្វើកោសល្យវិច័យតែម្តង។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅផ្ទះសំណាក់យីហោហេងពេជ្រនោះដែរគឺមានជនបរទេសចំនួន២នាក់ហើយបានដេកស្លាប់នៅផ្ទះសំណាក់នោះគេសង្ស័យថាជនបរទេសដែលស្លាប់ទាំងនោះគឺប្រហែលជាការប្រើប្រាស់គ្រឿងញៀននៅក្នុងបន្ទប់ផ្ទះសំណាក់នោះលើសកំរិតទើបបណ្តាលឲ្យគាំងបេះដូងស្លាប់បន្តបន្ទាប់ដូច្នេះ។
ឆ្លងតាមការពិនិត្យធ្វើកោសល្យវិច័យរបស់គណៈកម្មការចំរុះបញ្ជាក់ថាជនជាតិអង់គ្លេសដេកស្លាប់លើកទី២នៅផ្ទះសំណាក់ហេងពេជ្រនោះដែរគឺគាំងបេះដូងដោយមានជម្ងឺបេះដូង។បច្ចុប្បន្នសពបានបញ្ជូនទៅតម្កល់ក្លាស្សេនៅមន្ទីរពេទ្យខ្មែរសូវៀត៕
ជនជាតិអង់គ្លេសម្នាក់ដេកស្លាប់នៅផ្ទះសំណាក់(ហេងពេជ្រ)ទាល់តែធំក្លិនស្អុយទើបដឹង

0 Comments