Ad Code

ទំនាស់​ក្រុមហ៊ុន​យក​ខ្សាច់​ចំនួន​២​ខាងលិច​ស្ពាន​គុណ​គ្រូ​ជាមួយ​ប្រជាពលរដ្ឋ​ រឿង​ផ្លូវ​ធ្វើដំណើរ​នាំ​ឱ្យ​អាជ្ញាធរ​ឈឺក្បាល​

កំពង់ស្ពឺ ៖ ទំនាស់​រឿង​ផ្លូវ​ធ្វើដំណើរ​រវាង​ប្រជាពលរដ្ឋ ជាមួយ​ក្រុមហ៊ុន​កាយ​យក​ខ្សាច់​ចំនួន ០២ ស្ថិត​ខាងលិច​ស្ពាន​គុណ​គ្រូ ក្នុង​ភូមិ​កំណប់ ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ត្រូវ​បាន​អាជ្ញាធរ​ស្រុក​កោះ​ហៅ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ មក​ធ្វើការ​សម្របសម្រួល និង​ដោះស្រាយ​គ្នា កាលពី​រសៀល​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ​២០១៥​នេះ មិន​ត្រូវរ៉ូវ​គ្នា​សោះ​ ព្រោះតែ​ក្រុមហ៊ុន​មួយ​ចង់​ផ្តាច់​មុខ​ម្នាក់ឯង ព្រមទាំង​និយាយ​គំរាម​លោក​អភិបាលស្រុក​ បើ​ខ្លាំង​ស៊ីញេ​បិទ​អាជីវកម្ម​គាត់​នឹង​ឈប់​ភ្លាម។


ក្រុមហ៊ុន​ដែល​មាន​ទំនាស់​ផលប្រយោជន៍​គ្នា​ រឿង​ធ្វើ​អាជីវកម្ម​កាយ​ខ្សាច់​ធ្វើ​ឱ្យ​មាន​ការ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ឈឺក្បាល ​ក្នុង​ការ​ដោះស្រាយ​នោះ​ទី​០១-​ឈ្មោះ K-capital ដែល​គ្រប់គ្រង​ដោយ​លោក​កូយ ឡេ​សាន​នៅ​ខាង​មុខ និង​ទី​០២-​ក្រុមហ៊ុន​សំរិទ្ធ​រ័ត្ន មុន្នី ។ បញ្ហា​ទំនាស់​នេះ ផ្តើម​ឡើង​ដោយសារតែ​ក្រុមហ៊ុន​K-capital បាន​ព្យាយាម​ធ្វើ​របាំង​ដើម្បី​បិទ​ផ្លូវ​មិន​ឱ្យ​រថយន្ត​ចូល​ដឹក​ខ្សាច់​ក្នុង​ក្រុមហ៊ុន​សំរិទ្ធ​រ័ត្ន មុនី​ជាច្រើនលើក និង​ចុងក្រោយ​នៅ​ថ្ងៃទី​១៦ ខែធ្នូ​កន្លង​មកនេះ​មានការ​ប្រឈម​មុខ​ដាក់​គ្នា​ខ្លាំង​ស្ទើរ​កើតជា​អំពើ​ហិង្សា។

ក្នុង​ការ​ដោះ​ទំនាស់​ផលប្រយោជន៍​របស់​ក្រុមហ៊ុន​យក​ខ្សាច់​ចំនួន ២​ជិត​ស្ពាន​គុណគ្រូ​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​រលាំងគ្រើល​នោះ តំណាង​ប្រជាពលរដ្ឋ​តវ៉ា​ ដើម្បី​សុំ​ផ្លូវ​ធ្វើដំណើរ​ចេញចូល​ធម្មតា​ប៉ុណ្ណោះ​មិន​មាន​ការ​ប្រឆាំង​ការ​ធ្វើ​អាជីវកម្ម​ក្រុមហ៊ុន​ណាមួយ​ឡើយ ព្រោះ​ផ្លូវ​នោះ​ពួកគាត់​ធ្វើ​ដំណើរ​ច្រើន​ឆ្នាំមុន​ការ​កើត​ម្ល៉េះ ។ អ្នកភូមិ​បន្ត​ថា បើសិនជា​ក្រុមហ៊ុន​បិទ​ផ្លូវ​មិន​ឱ្យ​គាត់​ដើរ​ដូរ​កាត់​សរសៃឈាម​របស់​អ្នកភូមិ​អញ្ចឹង​ដោយសារតែ​រាល់ថ្ងៃ​ពលរដ្ឋ​ជាច្រើន​ភូមិ​ត្រូវ​ធ្វើដំណើរ​តា​មផ្លូវ​នោះ នាំ​កសិផល​យក​ទៅលក់ លើ​ទីផ្សារ ទៅ​ធ្វើ​ការងារ កូនចៅ​ទៅ​សាលារៀន​ជា​រៀងរាល់ថ្ងៃ ប្រសិនបើ​ក្រុមហ៊ុន​បិទ​មែន​នោះ ត្រូវ​វៀង​តាម​ផ្លូវ​ផ្សេង​មាន​ចម្ងាយ​ឆ្ងាយ។

តំណាង​ក្រុម​ប្រឹក្សា​ឃុំ​រលាំងគ្រើល​និយាយ​ថា ក្រុមហ៊ុន​K-capital បាន​ដាក់​ពាក្យ​ស្នើសុំ​អាជ្ញាធរ​សាងសង់​ផ្ទះ​សម្រាប់​កម្ម​ស្នាក់នៅ ហើយ​អាជ្ញាធរ​បាន​យល់ព្រម ប៉ុន្តែ​មិនបាន​អនុញ្ញាតឱ្យ​បិទ​ដើរ​របស់​អ្នកភូមិ​ឡើយ។ ហើយ​ផ្លូវ​ដែល​កំពុង​មាន​ទំនាស់​ត្រង់​ក្រុមហ៊ុន​យក​ខ្សាច់​នេះ​ពិត​ជាមាន​តាំង​សម័យ​ដើម​ពិតមែន។

លោកស្រី​សំរិទ្ធ មុនី​មាន​និយាយ​ថា ថ្វីបើ​ក្រុមហ៊ុន​របស់​លោក​ស្រី​ធ្វើ​អាជីវកម្ម​ នៅ​ខាងក្រោយ​ពិតមែន ប៉ុន្តែ​គ្មាន​បញ្ហា​ជាមួយ​ប្រជាពលរដ្ឋ​នោះ​ទេ ព្រោះ​លោកស្រី​បាន​ជួសជុល​ផ្លូវ​ឱ្យ​មាន​ស្អាត​ដើម្បី​ពលរដ្ឋ​ធ្វើដំណើរ​ទៅមក ប៉ុន្តែ​ក្រុមហ៊ុន​K-capital​មានចិត្ត​ចង្អៀតចង្អល់។ លោកស្រី​បន្ត​ថា បើ​សិន​ផ្លូវ​ដែល​ស្ថិត​ក្នុង​ដី​ចំណី​ស្ទឹង​ព្រែក​ត្នោត​ដែល​ក្រុមហ៊ុន​K-capital​នោះ​ចំណាយ​លុយ​អស់​ប៉ុន្មាន​លោកស្រី​ជួយ ៥០​ភាគរយ​ដើម្បី​ចេញ​ចូល​ធ្វើ​អាជីវកម្ម​ទាំង​អស់​គ្នា និង​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍ ព្រមទាំង​ធានា​ជួសជុល​ទាំងស្រុង។

លោកស្រី​នាង ស្រី​ម៉ុំ តំណាង​ក្រុមហ៊ុន​ខ្សាច់ K-capital និយាយ​ថា ក្រុមហ៊ុន​របស់​គាត់​មិនបាន​ហាមឃាត់​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ទេ ប៉ុន្តែ​ហាម​រថយន្ត​ដែល​បាន​ចូល​ទៅ​ដឹក​ខ្សាច់​នៅ​ការដ្ឋាន​ខ្សាច់​មួយទៀត​នៅ​ខាងក្រោយ ព្រោះ​ផ្លូវ​ចូល​ទៅ​ផ្លូវ​ក្រុមហ៊ុន​លោកស្រី​ចំណាយ​លុយ​អស់​ជាង ២​ម៉ឺន​ដុល្លារ​ឯណោះ ។ លោកស្រី​បន្ត​ថា ទោះបី​ក្រុមហ៊ុន​សំរិទ្ធ មុនី​ជួយ​ចេញ ៥០​ភាគរយ​មិន​ព្រម​ដាច់ខាត។


លោក​ជួប វណ្ណៈ​ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​នគរ​រូប​ណី​កម្ម សំណង់ និង​សុរិយោដី ស្រុក​សំរោង​ទង​និយាយ​ថា ទំនាស់​នេះ​វា​មិន​ពិបាក​ក្នុង​ការ​ដោះស្រាយ​ទេ​ ប៉ុន្តែ​ភាគី​ទាំងអស់​ត្រូវ​ចេះ

ផ្ដល់​យោបល់​គ្នា បញ្ហា​ទី​១​រវាង​ប្រជាពលរដ្ឋ​ដោះស្រាយ​រួចរាល់​ពួកគាត់​អាច​ធ្វើ​ដំណើរ​ចេញចូល​បាន នៅត្រង់​បញ្ហា​ទី​២ រវាង​ក្រុមហ៊ុន​កាយ​ខ្សាច់​K-capital ជាមួយ​ក្រុមហ៊ុន​សំរិទ្ធ មុនី​ប៉ុណ្ណោះ ដូច្នេះ​បើ​ក្រុមហ៊ុន​ទាំង​ធ្វើ​សម្បទាន​គ្នា​ទៅវិញទៅមក​គឺ​ចប់​ហើយ​មិន​ពិបាក​ទេ។

លោក​វរសេនីយ៍ត្រី​ឃុ​ត សុផល​អធិការ​នគរបាល ស្រុក​សំរោង​ទង និយាយ​ថា រឿង​ទំនាស់​នេះ​ក្រុមហ៊ុន​ទាំង ២ ព្រមទាំង​ប្រជាពលរដ្ឋ​មិន​ចាំបាច់​បកស្រាយ​កាច់​កុង​វែងឆ្ងាយ​ទេ និយាយ​ឱ្យចំ​គោលដៅ​ដែល​ចង់បាន​រៀងខ្លួន​ទៅ ហើយ​កាលពី​ថ្ងៃទី​១៦ ខែធ្នូ​កន្លងទៅ​មានការ​ប្រឈមមុខ​ដាក់​គ្នា​ពេល​កំលាំង​ប៉ូលិស​ចុះ​អត្ត​រាគ​មន៍​ខ្លាចក្រែង​មាន​អំពើ​ហិង្សា​កើតមានឡើង​បែរ​ចោទថា ប៉ូលិស​ទៅ​កាង​ភាគី​ម្ខាងៗ​ទៅវិញ។

លោក​ប៊ិន ថេត​តំណាង​មន្ទីរ​រ៉ែ និង​ថាមពល​ប្រាប់​ថា ប្រសិនបើ​ក្រុមហ៊ុន​ទាំង ២​ជជែក​គ្នា​មិន​ត្រូវរ៉ូវ​ជាមួយ​ប្រជាពលរដ្ឋ​ទេ មាន​ស្នើ​សុំ​ទៅ​ក្រសួង​ដើម្បី​ព្យួរ​អាជីវកម្ម​ទាំងសងខាង​បណ្ដោះអាសន្ន​សិន ។ រាល់​ការ​ធ្វើ​អាជីវកម្ម​នៅ​កន្លែង​ណា​ក្រុម​នោះ​ត្រូវ​មាន​ការអភិវឌ្ឍន៍​ជួន​ប្រជាពលរដ្ឋ មិនត្រូវ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ពួកគាត់ និង​សង្គម​ឡើយ។

សូម​បញ្ជាក់​ថា ទំនាស់​បញ្ហា​ផ្លូវ​ធ្វើដំណើរ​រវាង​ពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​K-capital​នេះ ផ្តើម​ចេញ​រឿង​ទំនាស់​ផលប្រយោជន៍ បញ្ហា​ត្រង់​ក្រុមហ៊ុន K-capital ដែល​ធ្វើ​អាជីវកម្ម​នៅ​ខាង​មុខ​តម្រូវ​ឱ្យ​ក្រុមហ៊ុន​សំរិទ្ធ មុនី​បង់លុយ​ចំនួន ៣៥០០​ដុល្លារ​ក្នុង​មួយ​ខែ ឬ​ក្បាល​ឡាន​មួយ​ម៉ឺន​រៀល​ក្នុង​មួយ​ជើង ប៉ុន្តែ​ក្រុមហ៊ុន​សំរិទ្ធ មុនី មិន​ព្រម​ទេ​ដោយ​គាត់​សុខចិត្ត​ចេញថ្លៃ​ជួសជុល​ផ្លូវ​ចំនួន ៥០​ភាគរយ​ពេល​ខួច​ខាត​ក្រុម​លោកស្រី​អ្នក​ធានា​ទាំងស្រុង​មិន​ឱ្យ​ពិបាក​ទេ។

លោក​ស៊ីម រតនៈ អភិបាល ស្រុក​សំរោង​ទង បាន​និយាយ​ថា បញ្ហា​ទំនាស់​នេះ​អាជ្ញាធរ​ព្យាយាម​ធ្វើការ​សម្របសម្រួល​យ៉ាង​ក៏​មិនត្រូវ​គ្នា​ដែរ ព្រោះ​ក្រុមហ៊ុន​មិន​យោបល់​គ្នា​សោះ បញ្ហា​ដែល​ពលរដ្ឋ​ចង់បាន គឺ​ផ្លូវ​ធ្វើដំណើរ​ហើយ​ក្រុមហ៊ុន​បាន​យល់ព្រម ប៉ុន្តែ​មិនទាន់​ត្រូវ​គ្នា​រវាង​ក្រុមហ៊ុន និង​ក្រុម​ហ៊ុន​ដូច្នេះ ត្រូវ​លើក​ទៅ​ដោះស្រាយ​ពេល​ក្រោយ​ទៀត ។ លោក​បន្ត​ថា បើ​ការ​ដោះស្រាយ​គ្នា​របស់​អាជ្ញាធរ​ភាគី​ទាំងសងខាង​មិន​ត្រូវ​គ្នា​ទៀត​នោះ បើ​ចង់​ឈ្នះ​ចាញ់​មានតែ​ទៅ​តុលាការ​ទេ ឬ​ត្រូវ​ស្នើ​សុំ​ទៅ​ក្រសួង​រ៉ែ​ដើម្បី​ផ្អាក​អាជីវកម្ម។

បុរស​ម្នាក់​ដែល​ស្លៀក​ឯក​សណ្ឋាន​ជា​អង្គ​ភាគី​ក្រុមហ៊ុន K-capital បាន​ប្រើ​សំដី​យ៉ាង​ព្រហើន និង​របៀប​ដាប​ដាក់​លោក​ចៅ​ហា្វយស្រុក​ថា បើ​ហ៊ាន​ស៊ីញេ​លើ​ឯកសារ​ ដើម្បី​បទដ្ឋាន ស្អែក​លោក​នឹង​បិទ​ការដ្ឋាន​ភ្លាម​តែ​ម្តង៕
Nita-18-A-1-Full


Nita-18-A-2-Full


Nita-18-A-3-Full


Nita-18-A-4-Full


Nita-18-A-5-Full


Nita-18-A-6-Full


Nita-18-A-7-Full


Nita-18-A-8-Full


Nita-18-A-9-Full


Nita-18-A-10-FullNita-18-A-11-Full


Nita-18-A-12-Full



ទំនាស់​ក្រុមហ៊ុន​យក​ខ្សាច់​ចំនួន​២​ខាងលិច​ស្ពាន​គុណ​គ្រូ​ជាមួយ​ប្រជាពលរដ្ឋ​ រឿង​ផ្លូវ​ធ្វើដំណើរ​នាំ​ឱ្យ​អាជ្ញាធរ​ឈឺក្បាល​

Post a Comment

0 Comments

Close Menu