Ad Code

ស្រវឹង​ស្រា​បើក​រថយន្ត​បុក​របាំង​ចែក​ទ្រូងផ្លូវ​បាក់​អស់​៧​កង់ សំណាងល្អ​អត់​មាន​អ្នករបួស​

ភ្នំពេញ ៖ រថយន្ត​HILUX VIGO បើកបរ​ដោយ​បុរស​ម្នាក់​ស្ថិត​នៅ​ក្នុង​សភាព​ស្រវឹង បាន​បើក​ក្នុង​ល្បឿន​លឿន ហើយ​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ ពេញទំហឹង បណ្ដាល​ឲ្យ​បាក់​អស់​៧​កង ប៉ុន្តែ​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​នរណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ។


គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១​នឹង​១០​នាទី​យប់​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច មុខក្រសួង​ដែនដី​នគរោបនីយកម្ម និង​សំណង់ តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន។


សាក្សី​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​HILUX VIGO ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-4636 បើកបរ​ដោយ​បុរស​វ័យ​ជាង​៣០​ឆ្នាំ ម្នាក់​ទំនងជា​ស្រវឹង​ស្រា​បាន​បើក​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន​ពេល​មក​ដល់​ចំណុច​កើតហេតុ​បាន​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្ដាល​ឱ្យ​បែក​ខ្ទេច​ចំនួន​៧​កង់ ខ្ទាត រាយ​ប៉ាយ​ពេញ​ផ្លូវ ប៉ុន្តែ​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​ន​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ។


ចំណែក​រថយន្ត​បាន​រង​ការខូចខាត​យ៉ាង​ដំណំ។ ក្រោយពី​បង្កហេតុ​អ្នក​បើក​រថយន្ត បង្ក​បាន​គេចខ្លួន​បាត់​ដោយ​បន្សល់ទុក​តែ​រថយន្ត​នៅ​នឹង​កន្លែង​កើតហេតុ​ហើយ​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​ធ្វើការ​វាស់វែង​និង​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់ ៕



ស្រវឹង​ស្រា​បើក​រថយន្ត​បុក​របាំង​ចែក​ទ្រូងផ្លូវ​បាក់​អស់​៧​កង់ សំណាងល្អ​អត់​មាន​អ្នករបួស​

Post a Comment

0 Comments

Close Menu