Ad Code

មង្គល ទីណា ធ្លាយ​វីដេអូ​ផ្ទុះ​ជម្លោះ​ជាមួយ​មន្ត្រី​ចរាចរណ៍​ ពេល​ហៅ​ផាក​ពិន័យ​

ភ្នំពេញ ៖ ឃ្លី​ប​វីដេអូ​មាន​រយៈពេល​ជិត​១​នាទី ​បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព ​នៃ​ការ​ឈ្លោះ​ប្រ​កែ​ទាស់​ពាក្យ​សម្តី​រវាង​តារា​ចម្រៀង​របស់​ផលិតកម្ម​ថោន​លោក មង្គល ទីណា​ជាមួយ​មន្ត្រី​ប៉ូលិស​ចរាចរណ៍​ដែល​កើតឡើង​នៅ​លើ​បណ្ដា​ដង​ផ្លូវ​មួយ​កន្លែង​ ក្នុង​រាជធានី​ភ្នំពេញ​ថ្មីៗ​នេះ​ ត្រូវ​បាន​បែក​ធ្លាយ​បង្ហោះ​ចែកចាយ​យ៉ាង​ព្រោងព្រាត​នៅ​លើ​បណ្ដាញ​សង្គម​យក្ស​ដ៏​ពេញ​និយម​ហ្វេ​ស​ប៊ុ​ក។


តាមរយៈ​វីដេអូ​ដែល​ត្រូវ​គេ​លួច​ថត​បាន​ហើយ​ យក​ទៅ​បង្ហោះ​ចែកចាយ​ជា​សាធារណៈ​ខណៈ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុក​ បាន​បង្ហាញ​ថា បុរស​សង្ហា​ពាក់អាវ​ស​ ដៃ​ម្ខាង​និយាយ​ទូរស័ព្ទ​ឈរ​ក្បែរ​រថយន្ត​ស៊េរី​ទំនើប​ម្នាក់​នេះ​ គឺ​ត្រូវ​គេ​ស្គាល់​ពិតជា​តារា​ចម្រៀង​ប្រុស​ល្បីឈ្មោះ​គួរ​សម​លោក មង្គល ទីណា យ៉ាង​ច្បាស់​ខណៈ​ពេលដែល​រថយន្ត​របស់​លោក​ត្រូវ​បាន​មន្ត្រី​ចរាចរណ៍​ឈ​ជើង​នៅ​តាម​គោលដៅ​ភ្លើង​ស្តុប​មួយ​កន្លែង​ឃាត់​ហៅ​ផាក់​ពិន័យ។


ប៉ុន្តែ​រឿង​ដែល​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​ខ្លាំង​ជាង​នេះ​ត្រង់​លោក មង្គល ទីណា ឈ្លោះ​ទាស់ទែង​ពាក្យ​សម្តី​ជាមួយ​មន្ត្រី​ចរាចរណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ​ នៅ​តាម​ផង​ផ្លូវ​ដោយ​មិន​ពី​មូលហេតុ​កើតឡើង​មកពី​រឿង​អ្វី​ទេ។ បើ​តាម​ប្រភព​ខ្លះ​បាន​បញ្ចេញយោបល់​ថា ជម្លោះ​នេះ​អាច​កើតឡើង​បណ្ដាល​មកពី​មន្ត្រី​ប៉ូលិស​ចរាចរណ៍​ធ្វើការ​ផាក​ពិន័យ​លើស​កំណត់​ឬ​អាច​មកពី​ការ​បញ្ហា ​នៃ​ការ​ប្រើ​ពាក្យ​សម្តី​មិន​សមរម្យ​ណាមួយ​ដែល​បង្ក​ ដោយ​មន្ត្រី​ចរាចរណ៍​ណា​ម្នាក់​ក៏​ថា​បាន។


ដើម្បី​បាន​ដឹង​ច្បាស់​ពី​មូលហេតុ​ពិត​ នៃ​សាច់រឿង​ខាងលើ​កម្ពុ​ជាថ្មី​នៅ​វេលា​ព្រឹក​ម៉ោង​១០ និង​១០ នាទី​ថ្ងៃ​ទី​៤៥ ខែធ្នូ ឆ្នាំ​២០១៥ បាន​ភ្ជាប់​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ដើម្បី​ធ្វើការ​សួរនាំ​ជុំវិញ​បញ្ហា​ជម្លោះ​នេះ​ពី​សំណាក់​តារា​ចម្រៀង​លោក មង្គល ទីណា ហើយ​ភ្លាម​លោក​ក៏បាន​បញ្ជាក់​ប្រាប់​ថា មនុស្ស​ប្រុស​នៅ​ក្នុង​ឃ្លី​ប​វីដេអូ​នេះ​ គឺ​ពិតជា​លោក​មែន។


តារា​ចម្រៀង​វ័យ​២៩ ឆ្នាំ​លោក មង្គល ទីណា បាន​និយាយ​ប្រាប់​ទៀត​ថា រឿង​នេះ​អត់​មាន​អ្វី​កើត​ឡើង​ធំដុំ​ទេ​គ្រាន់​តែ​មាន​បញ្ហា​ជាមួយគ្នា​បន្តិច​បន្តូច​ប៉ុណ្ណោះ​រវាង​ខ្ញុំ​នឹង​ខាង​បង​សមត្ថកិច្ច​ចរាចរណ៍​។​ម្យ៉ាងទៀត​បញ្ហា​នេះ​ក៏បាន​កើតឡើង​យូរ​ខែ​ហើយ​ដែរ​ តែ​មិន​ដឹង​ថា ម៉េច​ទេ​ទើប​ថ្មីៗ​នេះ​បាន​គេ​យក​ទៅ​បង្ហោះ​ចែក​ចែក​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ពេលនេះ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ទស្សនិកជន​ថែមទាំង​មាន​មិត្ត​ខ្លះ​បាន​ទូរស័ព្ទ​ទៅ​សួរនាំ​ខ្ញុំ​ពី​បញ្ហា​នេះ​ផង​ដែរ។


លោក មង្គល ទីណា បាន​បន្ត​ថា បញ្ហា​នេះ​បាន​កើតឡើង​នៅ​ត្រង់​ចំណុច​ភ្លើងស្តុប​ក្បែរ​អាគារ​កាណា​ឌីយ៉ា​តែ​លោក​មិនបាន​ចាំ​ថា​ថ្ងៃ​ណា​ទេ។ មូល​ហេតុ​ដែល​រថយន្ត​របស់​លោក​ត្រូវ​ប៉ូលិស​ហៅ​ផាក​ពិន័យ​កាលនោះ​ គឺ​មកពី​ភ្លើងស្តុប​ពណ៌​លឿង​ឲ្យ​បង្អង់​ល្បឿន​ឈប់​ ប៉ុន្តែ​រថយន្ត​លោក​ពេលនោះ​ក៏បាន​បើក​ជ្រុល​ហួស​ដល់​ពាក់កណ្ដាល​ទ្រូងផ្លូវ​ទៅ​ហើយ​ ពោល​គឺ​ស្របគ្នា​នៅ​ពេល​ឡាន​របស់​លោក​ដល់​កណ្ដាល​ទ្រូង​បែក​ជា​បួន​ទិស​ភ្លើងស្តុប​លឿង​ក៏​លោត​ភ្លាម​។ ដូច្នេះ​ទើប​មិន​ហ៊ាន​ឈប់​ព្រោះ​ខ្លាច​ស្ទះ​ដល់​អ្នកដំណើរ​ផ្សេងទៀត​ លោក​ក៏បាន​បើកឡាន​ទៅ​បង្ហួស​ហើយក៏​ត្រូវ​ប៉ូលិស​ចរាចរណ៍​ហៅ​ឲ្យ​ឈប់​ដើម្បី​ផាក​ពិន័យ​តែម្តង។


តារា​ប្រុស​លោក មង្គល ទីណា បាន​បន្ថែម​ថា ចំពោះ​សាច់រឿង​គឺ​វា​កើតឡើង​ដូច​ការ​រៀបរាប់​ខាង​លើ​នេះ។ ចំណែក​ឯ​បញ្ហា​ដែល​ថា ផ្ទុះ​ជម្លោះ​គ្នា​ជាមួយ​មន្ត្រី​ចរាចរណ៍​នោះ​ គឺ​គ្មាន​ទេ​គ្រាន់តែ​ជជែក​និយាយ​គ្នា​បន្តិច​បន្តូច​ព្រោះ​លោក​ចង់​សម្រួល​ឲ្យ​ផាក​នៅ​ត្រឹម​កន្លែង​ប៉ូលិស​២​នាក់​ដែល​ហៅ​នេះ​ដោយហេតុ​ប្រញាប់​ទៅ​ច្រៀង​កម្មវិធី​គេ​ប៉ុន្តែ​ពួកគាត់​មិន​ព្រម​ថែមទាំង​ប្រើ​ពាក្យ​សម្តី​បែប​គំរោះ​គំរើយ​ស្រែក​ឲ្យ​លោក​ឡើង​ទៅ​ជួប​មេ​របស់​ពួកគាត់​ ដែល​កំពុង​អង្គុយ​ចាំ​ផាក​នៅ​លើ​តុ​ ក្រោម​ម្លប់​ដើម​ឈើ​ទើប​ក្លាយទៅជា​រឿង​ប្រកែក​គ្នា​បែបនេះ។ ម្យ៉ាងទៀត​ពេលនោះ​លោក​ក៏​មិនបាន​ដឹង​ថា មាន​គេ​លួច​ថត​ដែរ​៕
Nita-17-A-32-Full


Nita-17-A-33-Full


Nita-17-A-34-Full


 



មង្គល ទីណា ធ្លាយ​វីដេអូ​ផ្ទុះ​ជម្លោះ​ជាមួយ​មន្ត្រី​ចរាចរណ៍​ ពេល​ហៅ​ផាក​ពិន័យ​

Post a Comment

0 Comments

Close Menu