Ad Code

ការងារ​មនុស្សធម៌ ​គឺជា​ការចាំបាច់​ដែល​កម្លាំង​អាវុធហត្ថ​ធ្វើ​ទៅ​បាន​

សៀមរាប ៖ ដោយ​មើល​ឃើញ​ពី​ការ​លំបាក​របស់​ពលរដ្ឋ​ក្រក្រី កងរាជអាវុធហត្ថ​ខេត្ត​បាន​ធ្វើ​សកម្មភាព​មនុស្សធម៌​ ដោយ​បាន​នាំ​អំណោយ​ និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ដល់​ពលរដ្ឋ​ក្រក្រី​នៅ​សង្កាត់​ទឹក​វិល ក្រុង​សៀមរាប កាលពី​ថ្ងៃ​ទី​០៨ ​ខែ​ធ្នូ​នេះ។​

លោក​វរសេនីយ៍ត្រី ឡុង ចាន់​រិ​ទ្ធ នាយរង​មន្ទីរ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ ​នៃ​កង​រាជ​អាវុធហត្ថ​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ថា ក្រោម​ការ​ផ្ដល់​ឱវាទ​ជាប្រចាំ​លើ​កិច្ចការ​សប្បុរសធម៌​ពី​លោក ឧត្ដមសេនីយ៍​ត្រី ប៉ោ វណ្ណ​និ​ត ដែល​ជា​មេបញ្ជាការ​ នៃ​កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប​បាន​នាំ​យក​អំណោយ​មនុស្សធម៌​មួយ​ចំនួន​ទៅ​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ​ជួប​ការ​លំបាក។​


លោក​បន្ត​ថា គ្រួសារ​ទី​ទាល់​ក្រ​ចំនួន​០២​គ្រួសារ ត្រូវ​បាន​ក្រុមការងារ​មនុស្សធម៌​របស់​អាវុធហត្ថ​ខេត្ត​នេះ​ស្រាវជ្រាវ​រក​ឃើញ​ និង​បាន​នាំ​យក​អំណោយ​មួយ​ចំនួន​ទៅ​ចែក​ជូន​ដល់​លំនៅឋាន​របស់​ពួកគាត់​តែម្ដង។


គ្រួសារ​ក្រីក្រ​ទាំងនេះ​មាន ១​-ក្រុម​គ្រួសារ​របស់​លោក ​ស៊ួ​ត ស៊ុត និង​ភរិយា ​ដែល​មាន​កូន​ក្នុង​បន្ទុក​ដល់​ទៅ​១២​នាក់ ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ​ខេត្ត​សៀមរាប​ទទួល​បាន​អំណោយ​រួមមាន អង្ករ​១​បាវ ,មី​១​កេស ,ទឹកក្រូច​១​យួរ ,ទឹកត្រី​១​យួរ ,​ទឹកស៊ីអ៊ីវ​១​យួរ និង​ត្រីខ​១​យួរ។ បន្ថែម​លើ​នេះ​ទៅទៀត​ក៏​មាន​ដូចជា អំបិល ស្ករស ប្រេងឆា ប៊ីចេង សាប៊ូ នំ​ធុង សារុង ប្រេងកូឡា ព្រមទាំង​ថវិកា​ចំនួន​ដប់​ម៉ឺន​រៀល​ផង​ដែរ។ ២-​ក្រុម​គ្រួសារ​របស់​លោក​យាយ ជួប ថន ​និង​កូនស្រី​ ដែល​មាន​លំនៅដ្ឋាន​ក្នុង​ភូមិ​បន្ទាយ​ឈើ សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ខេត្ត​សៀមរាប។ លោកយាយ ជួប ថន គាត់​មាន​ជំងឺ​ប្រចាំ​កាយ ចំណែក​ឯ​កូនស្រី​នោះ​ទៅទៀត ក៏​មាន​សតិ​មិនល្អ​ផង​ដែរ។ គ្រួសារ​នេះ​ទទួល​បាន​អំណោយ​រួមមាន ផ្ទះ​១​ខ្នង​ ទំហំ​៣​ម៉ែត្រ​ ៤​ជ្រុង​,​អង្ករ​២​ការុង​,​មី​១​កេស​,​ទឹកក្រូច​១​យួរ ,​ទឹកត្រី​១​យួរ ,​ទឹកស៊ីអ៊ីវ​១​យួរ និង​ត្រីខ​១​យួរ។​

លើសពីនេះទៅទៀត​ក៏មាន​ផងដែរ​នូវ​អំបិល ស្ករស ប្រេងឆា សារុង ប៊ីចេង សាប៊ូ នំ​ធុង អាវ មុង កន្ទេល ប្រេងកូឡា​ ព្រមទាំង​សម្ភារៈ​សម្រាប់​ផ្ទះបាយ​១​ឈុត និង​ថវិកា​ចំនួន​២០​ម៉ឺន​រៀល។​


ទន្ទឹមគ្នា​នោះដែរ​ ពលរដ្ឋ​បាន​ថ្លែងអំណរគុណ​ចំពោះ​កងរាជអាវុធហត្ថ​ខេត្ត​ដែល​បាន​ជួយ​រួម​ចំណែក​ដល់​ពលរដ្ឋ​ដែល​មាន​ការ​ខ្វះខាត​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ឲ្យ​កាន់តែ​ប្រសើរ​ឡើងវិញ​៕​


Pisey-2015-12-11-full-E91


Pisey-2015-12-11-full-E94


Pisey-2015-12-11-full-E95


Pisey-2015-12-11-full-E97



ការងារ​មនុស្សធម៌ ​គឺជា​ការចាំបាច់​ដែល​កម្លាំង​អាវុធហត្ថ​ធ្វើ​ទៅ​បាន​

Post a Comment

0 Comments

Close Menu