Ad Code

ខេត្ត​កំពង់ធំ​ប្រារព្ធ​ពិធី​ជនពិការ​កម្ពុជា​លើក​ទី១៧ និង​ទិវា​ជន​ពិការ​អន្តរជាតិ​លើក​ទី​៣៣

កំពង់ធំ ៖ លោក ឈុន ឈន់ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ទិវា​ជន​ពិការ​កម្ពុជា​លើក​ទី​១៧ និង​ទិវា​ជនពិការ​អន្តរជាតិ​លើក​ទី​៣៣ ព្រឹក​ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០៥។ដោយ​មាន​អ្នកចូលរួម​ប្រមាណ​ជាង​៣០០​នាក់​។ បន្ទាប់ពី​សុន្ទរកថា​ស្វាគមន៍​របស់ លោក អ៊ា​ប ឈុន​ស្រ៊ាង អនុប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​និង​ការអាន​នូវ​សារលិខិត​របស់​សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ ឯកឧត្ដម គង់ វិមាន អភិបាលរង​ខេត្ត រួចមក។ មាន​មតិ​សំណេះសំណាល​លោក ឈុន ឈន់ បាន​លើក​ឡើង​ថា រាល់​ឆ្នាំ​នា​ថ្ងៃទី ៣ ខែ ធ្នូ គឺ ជា​ថ្ងៃ​ដែល​អង្គការសហប្រជាជាតិ​បានកំណត់​ជា​ទិវា​ជន​ពិការ​អន្តរជាតិ។


ក្នុង​ឆ្នាំ ២០១៥​នេះ គឺជា​ខួប​លើក​ទី​៣៣ នៃ​ទិវា​ជនពិការ​អន្តរជាតិ និង​ខួប​លើក​ទី​១៧ នៃ​ទិវា​ជន​ពិការ​កម្ពុជា​យើង​ហើយ​មាន​ប្រធានបទ គឺ រួមគ្នា​បង្ក​លក្ខណ​ងាយស្រួល​ដល់​ជន​ពិការ​ដើម្បី​បរិស្ថាន​គ្មាន​ពិការភាព។ លោក​បាន​បន្ត​ទៀត​ថា ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​សង្គ្រាម​ និង​របប​ប្រល័យ​ពូជសាសន៍ ដែល​បន្សល់ទុក​នូវ​ផលវិបាក​ជាច្រើន​ក្នុង​នោះ​មាន​អត្រា​ជនពិការ​ខ្ពស់​ណាស់ ក្រៅពី​នោះ​ប្រជាពលរដ្ឋ​ក៏​ត្រូវ​រងគ្រោះ​មួយ​ចំនួន​ ដែល​នាំ​ឲ្យ​មាន​ពិការភាព​ដូចជា រងគ្រោះថ្នាក់​ដោយ​ចរាចរ គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន និង​កាកសំណល់​ជាតិ​ផ្ទុះ​ដែល​សេសសល់​ពី​សង្គ្រាម គ្រោះថ្នាក់​ការងារ​ពិការ​តាំងពី​កំណើត​ចាស់ជរា​ខ្វះ​អាហារ និង​មូលហេតុ​ផ្សេងៗ​ទៀត ។ ទន្ទឹមនេះ​រដ្ឋាភិបាល ​ដែល​មាន​សម្ដេច​អគ្គសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ បាន​យកចិត្តទុកដាក់​ខ្ពស់​អំពី​ជន​ពិការ​ដោយមាន​កម្មវិធី​យុទ្ធសាស្ត្រ​ដើម្បី​ដាក់បញ្ចូល​ជា​យុទ្ធសាស្ត្រ​សំខាន់ៗ ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​ជនពិការ​សំដៅ​លើក​កម្ពស់​ស្ថានភាព​រស់នៅ​របស់​ជន​ពិការ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង និង ចូលរួម​រាល់​សកម្មភាព​ក្នុង​សង្គម​ ដែល​ជា​ការ​លើកទឹកចិត្ត​យ៉ាង​ខ្លាំង​ដល់​បងប្អូន​ជន​ពិការ។


ចុងក្រោយលោក​បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ជនពិការ​ ទាំងអស់​ខិតខំ​បង្កើន​សមត្ថភាព​របស់​ខ្លួន​តាមរយៈ​​ចលនា​កីឡា សិល្បៈ​វប្បធម៌​ដើម្បី​រួមចំណែក​ក្នុងការ​ថែរក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ស្របតាម​ពាក្យ​ថា ពិការភាព​នៅ​លើ​រាង្គកាយ តែ​ទឹកចិត្ត​មិន​ពិការ​ទេ។ កម្មវិធី​ចប់​បន្ទាប់ពី​គណៈអធិបតី​ចែក​អំណោយ​ជា​និម្មិត​រូប​ដល់​ជនពិការ​ចំនួន​១០​រូប​ផង​ដែរ ៕
Nita-11-A-58-Full


Nita-11-A-59-Full


Nita-11-A-60-Full


Nita-11-A-61-Full



ខេត្ត​កំពង់ធំ​ប្រារព្ធ​ពិធី​ជនពិការ​កម្ពុជា​លើក​ទី១៧ និង​ទិវា​ជន​ពិការ​អន្តរជាតិ​លើក​ទី​៣៣

Post a Comment

0 Comments

Close Menu