Ad Code

ទុស្សេ​​​ខ្សែភ្លើង​​ឆេះ​របួស​​​៣​នាក់​ និង​ឆេះ​សម្ភារៈ​រួម​ទាំង​លុយ​១៦​លាន​រៀល

ពោធិ៍សាត់ ​៖​ ​យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​បី​នាក់​រង​របួស (​ធ្ងន់​ពីរ​ និង​ស្រាល​ម្នាក់) ​ដែរ​ ដោយសារ​តែ​ភ្លើង​ឆាបឆេះ ​ពួកគេ​ពេល​ដែល​ព្យាយាម​ចូល​យក​​អីវ៉ាន់ ​និង​ពន្លត់ភ្លើង​កំពុង​ឆេះ​តូប​ចាប់ហួយ​របស់​ខ្លួន ​​​ក្រោយ​ពី​​ម្ចាស់​ចាក់​សាំង​លក់​ឲ្យ​គេ​​ ហើយ​​មានការ​​ផ្ទុះ​សេ​ខ្សែភ្លើង​នោះ។


ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​​ម៉ោង​៤​និង​៣០​នាទី​ទៀបភ្លឺ​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៥ ស្ថិត​ក្នុង​ភូមិ​ផ្លូវ​លួង ឃុំ​កញ្ជរ ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់។


លោក​ហែម សុផល នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​កញ្ជរ​ បាន​ស្រង់​សម្ដី​​​ម្ចាស់​តូប​លក់​អីវ៉ាន់​​​ឈ្មោះ ឆេង គឹម​តឹង អាយុ​៦១​ឆ្នាំ​ រស់នៅ​ភូមិ​ខាង​លើ ​ដែល​បាន​រៀបរាប់​ថា ​ផ្ទះ​គាត់​រស់នៅ ​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ​ជា​តូប​តៀម​ជាប់​ដី​ធ្វើ​ពី​ដែក ​ទំហំ​ ៥​គុណ​៨ ប្រក់​និង​បាំងជញ្ជាំង​ស័ង្កសី ​ហើយ​​នៅ​​ម៉ោង​ខាងលើ​​ ​គ្រួសារ​គាត់​បាន​នាំគ្នា​ភ្ញាក់​ពី​ដំណេក​​​ ​រួច​ងើប​ចាក់​សាំង​លក់​ឲ្យ​គេ ក៏​ផ្ទុះ​សេ​ខ្សែភ្លើង ឆាបឆេះ​​នៅ​ក្នុង​ផ្ទះ​នោះ។ ដោយ​ឃើញ​ស្ថានភាព​បែប​នេះ ​​​គ្រួសារ​គាត់ បាន​​នាំគ្នា​ព្យាយាម​យក​សម្ភារៈ ​និង​ពន្លត់​អគ្គីភ័យ ​រហូត​​ត្រូវ​ភ្លើង​ឆាបឆេះ​រលេះរលួយ​ខ្លួន​របួសធ្ងន់​ពីរ​នាក់​ និង​របួស​ស្រាល​ម្នាក់។ ចំណែក​​អីវ៉ាន់​ចាប់ហួយ ​សំលៀកបំពាក់ ​សំបុត្រកំណើត​២​សន្លឹក លុយ​ដុល្លារ និង​លុយ​ខ្មែរ​សរុប​​​១៦​លាន​រៀល​ក៏​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់​ដែរ។


អ្នករបួស​បី​នាក់​ទី​១.​ឈ្មោះ សេង គឹម ហ៊ួ​យ អាយុ​២៦​ឆ្នាំ ភេទ​ប្រុស ទី​២.​ឈ្មោះ នាង សុខន អាយុ ៥៨​ឆ្នាំ ​ភេទ​ស្រី(អ្នក​ទាំង២ រង​​​របួសធ្ងន់) និង​ទី​៣. ​ឈ្មោះ សេង គឹម​ពៅ អាយុ​១៨​ឆ្នាំ ភេទ​ប្រុស​រង​របួស​ស្រាល។ អ្នក​ទាំងអស់​នៅ​ភូមិ​កើតហេតុ​ខាង​លើ​ ​ហើយ​​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ៕​



ទុស្សេ​​​ខ្សែភ្លើង​​ឆេះ​របួស​​​៣​នាក់​ និង​ឆេះ​សម្ភារៈ​រួម​ទាំង​លុយ​១៦​លាន​រៀល

Post a Comment

0 Comments

Close Menu