Ad Code

ជន​សង្ស័យ​៥​នាក់​ជក់ និង លក់​គ្រឿងញៀន​ត្រូវ​បាន​នគរបាល​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​និង​ដកហូត​ថ្នាំ​យ៉ាម៉ា​បាន​មួយ​ថង់​តូច

បន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត​មួយ​ក្រុម​នៅ​យប់​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៥​បាន​ចុះ​ធ្វើការ​ល្បាត នៅ​ចំណុច​ស្តង់​តា​ងួន បាន​ប្រទះឃើញ​ក្មេង​ស្ទាវ​ចំនួន​៥​នាក់ កំពុង​នាំគ្នា​ជក់​ចែកចាយ​គ្រឿងញៀន​យ៉ាង​សកម្ម នគរ​បាល​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​រួច​ដកហូត​បាន​វត្ថុ​តាង​គ្រឿងញៀន​ថ្នាំ​ម្សៅ​ពណ៌ ស ថ្លា​១​កូន​ថង់​តូច ដែកកេះ​ចំនួន​២ នៅ​ចំណុច​ស្តង់​តា​ងួន ក្នុងភូមិ​ប៉ា​លិលេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោត​ប៉ែត ខេត្តបន្ទាយមានជ័យ​។


មន្ដ្រី​នគរបាល​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៥​នាក់​នោះ​មានឈ្មោះ​ទី១ សែម សុ​វណ្ណា​រី ភេទប្រុស អាយុ ២០​ឆ្នាំ ទី២​ឈ្មោះ​សេង ទីណា ភេទប្រុស អាយុ​២០​ឆ្នាំ ទី៣​ឈ្មោះ​សឹង បញ្ញា ភេទប្រុស អាយុ​១៩​ឆ្នាំ ទី៤​ឈ្មោះ​វណ្ណ ដា ភេទប្រុស​អាយុ​១៩​ឆ្នាំ ទី៥​ឈ្មោះ​ជីវ ពិ​សិ​ដ្ឋ ភេទប្រុស អាយុ​១៨​ឆ្នាំ ទាំង​៥​នាក់​រស់នៅ​បណ្តោះអាសន្ន​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


នគរបាល​ក្រុង​ប៉ោយប៉ែត​បាន​បញ្ជាក់​ទៀត​ថា ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់ ខែម ស្នងការ​នគរបាល​ខេត្ដ​បន្ទាយមានជ័យ​លោក​បាន​ដាក់​ផែនការ​ឲ្យ​កម្លាំង​នគរបាល​ទាំង​ជំនាញ និង មូលដ្ឋាន​បន្ដ​ការស្រាវជ្រាវ និង ល្បាត​ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​តាម​ចាប់​មុខសញ្ញា​ចែកចាយ និង ប្រើប្រាស់​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​យក​មក​ផ្ដន្ទាទោស​តាមច្បាប់​ឲ្យ​ទាល់តែ​អស់ ទើប​កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត​មួយ​ក្រុម​ចុះ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់​នេះ​បានតែ​ម្តង​។


ជនសង្ស័យ​ទាំង​៥​នាក់ បាន​ឆ្លើយ​សារភាព​ប្រហាក់ប្រហែល​គ្នា​ថា ទាំង​៥​នាក់​បាន​នាំ​គ្នា​ប្រើប្រាស់​គ្រឿងញៀន​នេះ​មាន​រយៈពេល​ជាង​មួយ​ខែ​កន្លង​មក​ហើយ​ពេល​ទិញ​ជក់​ម្តងៗ​ចំណាយ​លុយ​អស់​៣០០​បាត(លុយថៃ) ដែល​ខ្លួន​បាន​មក​ពី​ធ្វើការ​សំណង់​ដោយមាន​ចម្លើយ​សារភាព​និង​មាន​វត្ថុ​តាង​ផង​នោះ​នគរបាល​ក្រុង​ប៉ោយប៉ែត បាន​កសាង​សំណុំ​រឿង​ជនសង្ស័យ​ទាំង​៥​នាក់​បញ្ជូន​ទៅ​តុលាការ​ដាក់ទោស​តែម្តង​៕



ជន​សង្ស័យ​៥​នាក់​ជក់ និង លក់​គ្រឿងញៀន​ត្រូវ​បាន​នគរបាល​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​និង​ដកហូត​ថ្នាំ​យ៉ាម៉ា​បាន​មួយ​ថង់​តូច

Post a Comment

0 Comments

Close Menu