បន្ទាប់ពីតារាសម្តែងស្រីនាង Myolie Wu និងស្វាមីរបស់នាង គឺលោក Philip Lee បានប្រារព្ធពិធីកាត់នំ និងបំពាក់ចិញ្ចៀនគ្នាទៅវិញទៅមករួចរាល់អស់ តាំងពីរសៀលថ្ងៃទី២៨មក រហូតមកដល់ពេលរាត្រីនេះ គេក៏បានសង្កេតឃើញថា គឺមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាច្រើនផងដែរ ដោយភាគច្រើនជាតារាសម្តែងប្រុសស្រីក្នុងក្រុមហ៊ុន TVB។
មុននេះបន្តិច ប្រិយមិត្តប្រាកដជាបានជ្រាបហើយថា កាលពីព្រឹកមិញ គឺមានវត្តមានរបស់តារាសម្តែងស្រី TVB តែប៉ុន្មានរូបប៉ុណ្ណោះបានចូលរួមក្នុងកម្មវិធី និងធ្វើជាអ្នកកំដរកូនក្រមុំ ដែលរួមមាននាង Nancy Wu, នាង Selena Li, នាង Sire Ma, នាង Mandy Wong។ ប៉ុន្តែនៅពេលរាត្រីនេះវិញ គេបានឃើញមានវត្តមានរបស់តារាសម្តែងជាច្រើនចូលរួមដូចជាៈ
លោក Kevin Cheng និងកញ្ញា Grace Chan
កញ្ញា Niki Chow
លោក Ray Lui
កញ្ញា Jessica Hsuan
លោក Michael Tse និងប្រពន្ធ
លោកស្រី Christine Ng និងស្វាមី
លោក Evergreen Mak Cheung-ching
លោកស្រី Elena Kong
កញ្ញា Tavia Yeung និងមិត្តប្រុសលោក Him Law
លោក Joel Chan
លោក Adrian Chau Chi Man
លោកស្រី Nancy Sit
លោក Edwin Siu និងលោក Raymond Cho
លោក Oscar Leung
កញ្ញា Christine Kuo
គួរបញ្ជាក់ផងដែរថា រហូតមកទល់ពេលនេះ គឺគេមិនទាន់បានឃើញមានវត្តមានរបស់ លោក Bosco Wang ដែលជាអតីតមិត្តប្រុសរបស់នាង Myolie Wu ចូលរួមនៅឡើយទេ៕
តើតារាTVB ណាខ្លះ ដែលចូលរួមក្នុងពិធីមង្គលការរបស់ Myolie Wu នៅយប់នេះ?
0 Comments