បាត់ដំបង ៖ ក្នុងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ គិតចាប់ពីរសៀលរហូតមកដល់ពេលនេះ កម្លាំងជំនាញសហការជាមួយអធិការដ្ឋាននគរបាលស្រុកកំរៀង បានចុះប្រតិបត្តិការតាមប្រមាញ់និងបង្ក្រាបទីតាំងចែកចាយគ្រឿងញៀន ចំនួន៤គោលដៅ ដោយឃាត់ខ្លួនបានមនុស្សចំនួន៤នាក់ដែលជាជនសង្ស័យ។
សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងជំនាញដែលចុះប្រតិបត្តិការនេះជាលទ្ធផលដែលជាគោលដៅទីមួយ គឺទទួលបានលទ្ធផលគ្រឿងញៀនប្រភេទយ៉ាម៉ា ចំនួន៤៤៤គ្រាប់ គោលដៅទី២ឃាត់ខ្លួនបានមនុស្សប៉ុន្តែវត្ថុតាងត្រូវបានគេបំផ្លាញចោល គោលដៅទី៣គឺទទួលបានប្រភេទយ៉ាម៉ាដូចគ្នា ចំនួន៤៥៣គ្រាប់ និងគោលដៅទី៤ ទំនងជាបែកការ ត្រូវបានម្ចាស់ផ្ទះបិទទ្វារចាក់សោរត់គេចខ្លួនបាត់ស្រមោល។
នៅក្នុង៤គោលដៅនេះ នគរបាលបានឃាត់ខ្លួនបាន៤នាក់ និងគ្រឿងញៀនបានជិតមួយពាន់គ្រាប់ហើយដោយកិច្ចប្រតិបត្តិការនេះនឹងសុំគោលការណ៍ពីលោកព្រះរាជអាជ្ញា ដើម្បីធ្វើការទាំងយប់ និងបន្តការងារនេះបន្តទៀត ដើម្បីស្វែងរកខ្សែស្រឡាយ នៃមុខសញ្ញាជួញដូរគ្រឿងញៀននោះនៅស្រុកកំរៀងទាំងមូល៕
សមត្ថកិច្ចតាមប្រមាញ់ទីតាំងចែកចាយគ្រឿងញៀន៤គោលដៅឃាត់ខ្លួន៤នាក់ រួមនឹងគ្រឿងញៀនជិត១ពាន់គ្រាប់
0 Comments