ក្លិបយក្សអេស្ប៉ាញ Barcelona និងតារាបាល់ទាត់ Lionel Messi ទទួលបានភាពជោគជ័យនៅអំឡុងពិធីប្រគល់រង្វាន់ Globe Soccer Awards លើកទី ៧ នៅក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ដោយពួកគេនាំយកមកផ្ទះវិញនូវរង្វាន់ជាក្រុមឆ្នើម និងកីឡាករឆ្នើមបំផុត។
កីឡាករ Messi បានធ្វើដំណើរមកពីប្រទេសកំណើតអាហ្សង់ទីន ដើម្បីចូលរួមពិធីមួយនេះ។ លោកបាននិយាយថា វាគឺជាការល្អប្រសើរខ្លាំងណាស់ ក្នុងការទទួលបានរង្វាន់ទាំងនេះ ពីព្រោះថា វាគឺជារង្វាន់មួយក្នុងនាមជាក្រុម និងជាកីឡាករផ្ទាល់។
សូមបញ្ជាក់ថា ក្រុម Barcelonaបានឈ្នះជើងឯកបាល់ទាត់កំពូលចំនួន ៥ ក្នុងឆ្នាំ ២០១៥ នេះ ដែលក្នុងនោះរួមមានជើងឯកបាល់ទាត់ក្នុងស្រុក La Liga, the Copa del Rey, Champions League, European Super Cup និង World Club Cup ពោលគឺពួកគេខកខានតែជើងឯក Spanish Super Cup មួយគត់ ដែលពួកគេបាត់បង់ទៅឲ្យក្រុម Athletic Bilbao។
ដោយឡែក គ្រូបង្វឹករបស់ក្រុមជម្រើសជាតិបែលហ្ស៊ីក គឺ លោក Marc Wilmots ទទួលបានការតែងតាំងជាគ្រូបង្វឹកឆ្នើម ខណៈដែលក្លិប Benfica ឈ្នះរង្វាន់ក្លិបវិជ្ជាជីវៈឆ្នើមបំផុត៕
ក្លិប Barcelona និងកីឡាករ Lionel Messi ឈ្នះរង្វាន់ Globe Soccer Awards នៅក្រុងឌូបៃ
0 Comments