Ad Code

សាលា​រាជធានី​ភ្នំពេញ អ៊ុត​កៅស៊ូ​វិថី​រដ្ឋសភា ចាប់ពី​រង្វង់​មូល​សម្តេច​សង្ឃ ជួន ណាត ដល់​ស្ថានទូត​សហ​ព័​ន្ឋ​រុស្ស៊ី សម្រេច​៦០%

ភ្នំពេញ ៖ ដើម្បីអោយ​រាជធានី​ភ្នំពេញ​កាន់តែ​មាន​សោ​ភណ្ឌ​ភាព​រីក​សម្រស់​បំព្រង​នោះ​ស្របតាម ផែនការ​យុទ្ធសាស្ត្រ សាលា​រាជធានី​ភ្នំពេញ​តែងតែ ធ្វើការ​អភិវឌ្ឍន៍​មិន​ឈប់ឈរ​ទៅលើ ស្ថាបនា ការ​ជួសជុល​ផ្លូវ និង ការ​កែលំអ សួនច្បារ បង្គោល​ភ្លើង​និង​រមណីយដ្ឋាន​នានា​នៅក្នុង​រាជធានី​ភ្នំពេញ។


ជាក់ស្តែង​សម្រាប់​ពេលនេះ បន្ទាប់ពី​បញ្ចប់​ការ​កែលំអ​សួនច្បារ​មុខ​រដ្ឋ​សភា​ជាតិ​សាលា​រាជធានី​ភ្នំពេញ​បាន​ចាប់​ផ្តើម​អ៊ុត​កៅស៊ូ​វិថី​រដ្ឋសភា ចាប់ពី​រង្វង់​មូល​សម្តេច​សង្ឃ ជួន ណាត ដល់​ស្ថានទូត​សហ​ព័ន្ធ​រុស្ស៊ី​បាន​អ៊ុត​កៅស៊ូ ដែល គិត​ត្រឹម​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៦ សម្រេច​បាន ៦០%​នៃ​គម្រោង​ហើយ។


មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា​ បន្ទាប់ពី​បញ្ចប់​ការ​កែលំអ​សួនច្បារ​មុខ​រដ្ឋសភា​ជាតិ សាលា​រាជធានី​ភ្នំពេញ បាន​នឹងកំពុង​ដំណើរការ​អ៊ុត​កៅស៊ូ​វិថី​រដ្ឋសភា ចាប់ពី​រង្វង់​មូល​ជួន ណាត ដល់​ស្ថានទូត​សហ​ព័ន្ធ​រុស្ស៊ី។

គិត​ត្រឹម​ថ្ងៃទី​០២​ខែមករា​ឆ្នាំ​២០១៦ ការដ្ឋាន​បាន​អ៊ុត​កៅស៊ូ​សម្រេចបាន ៦០%​នៃ​គម្រោង​ហើយ​៕


T-01-02-16-ccc-fullT-01-02-16-cccc-fullT-01-02-16-c-fullT-01-02-16-cc-full



សាលា​រាជធានី​ភ្នំពេញ អ៊ុត​កៅស៊ូ​វិថី​រដ្ឋសភា ចាប់ពី​រង្វង់​មូល​សម្តេច​សង្ឃ ជួន ណាត ដល់​ស្ថានទូត​សហ​ព័​ន្ឋ​រុស្ស៊ី សម្រេច​៦០%

Post a Comment

0 Comments

Close Menu