Ad Code

គល់ឈើ​ធ្នង់​មួយ​ឡាន​របស់​លោក​អភិបាលស្រុក​កំពង់​លែង​ ដឹក​ឆ្លងកាត់​ខេត្ត​គ្មាន​ច្បាប់ ​ត្រូវ​សមត្ថ​កិ​ច្ច​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​ចាប់​ឃាត់ទុក​ ​

កំពង់ឆ្នាំង ​៖ គល់ឈើ​ប្រភេទ​ធ្នង់​ធំៗ​ចំនួន​៨​គល់​ដឹក​តាម​រថយន្ត​១​គ្រឿង​ចេញពី​ស្រុក​កំពង់​លែង​ឆ្លង​កាត់​ក្រុង​កំពង់ឆ្នាំង ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ស្ទាក់​ចាប់​បញ្ជូន​យក​មក​រក្សាទុក​នៅក្នុង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង ព្រោះតែ​គ្មាន​សុំច្បាប់​អនុញ្ញាត​។ ​ករណី​បង្ក្រាប​បទល្មើស​ព្រៃឈើ​ខាង​លើ​នេះ​បា​ន​ធ្វើឡើង​នៅ​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​កំពង់ផែ​កាណូត​ ដរ ស្ថិតនៅ​ក្នុងភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​



​សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​ដឹកឈើ​ខុសច្បាប់​ខាង​លើ​នេះ​ពាក់​ស្លាក​លេខ​ភ្នំពេញ 3A- 0800 ពណ៌​.ស បាន​ដឹក​គល់ឈើ​ធ្នង់​ធំៗ​ចំនួន​៨​ដុំ ក្នុង​នោះ​៣​ដុំ​បាន​កែច្នៃ​រួច​ហើយ​របស់ ​លោក មាន់ អ៊ានលី អភិបាលស្រុក​កំពង់លែង ដែល​បាន​ដឹក​ចេញពី​សាលាស្រុក​កំពង់​លែង ឆ្លងតាម​សាឡាង​ដរ​មកកាន់​ទីក្រុង​កំពង់ឆ្នាំង ឆ្ពោះទៅ​ផ្ទះ​លោក នៅ​ស្រុក​បរិបូរណ៍​។ ប៉ុន្តែ​នៅ​ពេល​មាន​អ្នកកាសែត​រាយការណ៍ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​បញ្ជាក់​ឲ្យ​សមត្ថកិច្ច​ចម្រុះ​ចាប់​ឃាត់ទុក​សិន​ ដើម្បី​ត្រួតពិនិត្យ​លិខិតស្នាម​។​

​ ឮ

​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​បាន​ឲ្យ​ដឹង​ទៀត​ថា​ កន្លងមក​ លោក មាន់ អ៊ា​ន​លី ធ្លាប់​បាន​យក​លិខិត​ប្រជាពលរដ្ឋ​ស្នើសុំ​ដឹកឈើ ​ធ្វើ​ផ្ទះ​ ធ្វើជា​ល្បិច​រកលុយ ដោយ​អនុញ្ញាត​ឲ្យ​ពួក​ឈ្មួញ​ដឹកឈើ​ខុស​ច្បាប់​ពី​ខេត្តកំពង់ធំ ចូល​មក​លក់​ឲ្យ​ដេប៉ូ​លក់​ឈើ​នៅក្នុង​ស្រុក​កំពង់​លែង ហើយ​​ពេល​សមត្ថកិច្ច​ចាប់បាន​ គាត់​បាន​ឡើង​មក​អន្តរាគមន៍​សុំ​ពី​លោក​អភិបាលខេត្ត ឬ​តុលាការ​ខេត្ត​វិញថា ​ជា​ឈើ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​បាន​សុំ​ដឹក​យក​មក​ធ្វើ​ផ្ទះ​។​

​ ​

ដោយឡែក​ លោក មាន់ អ៊ា​ន​លី បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ គល់ឈើ​ធ្នង់​ទាំង​៨​ដុំ​ខាង​លើ​នេះ​គឺ​៣​ដុំ​បាន​កែច្នៃ​ធ្វើជា​តុ​រួចហើយ ឯ​៥​ដុំ​ទៀត​ជា​គល់ឈើ​ចាស់ៗ ​ដែល​នៅសល់​ពី​ការ​គាស់​ធ្វើ​ផ្លូវ​នៅក្នុង​ស្រុក​កំពង់​លែង ហើយ​ពេលនេះ​គាត់​ជិត​ចូលនិវត្តន៍​ហើយ ទើប​គាត់​ដឹក​គល់ឈើ​ទាំងនេះ​យក​ទៅ​ទុក​នៅ​ផ្ទះ​ ដើម្បី​កែច្នៃ​ប្រើប្រាស់​នៅក្នុង​គ្រួសារ​គឺ​មិនមែន​ដឹក​យក​ទៅ​លក់ដូរ​នោះ​ឡើយ​។ រឿង​ឈើ​នេះ​លោក​នឹង​ស្នើ​សុំ​ទៅ​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង ឲ្យ​ជួយ​សម្រួល​ដោះស្រាយ​យក​គល់ឈើ​ទាំង​អស់​នេះ​យក​ទៅ​កែច្នៃ​ប្រើប្រាស់​វិញ​។​



​ដោយឡែក​សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា​ គល់ឈើ​ និង​រថយន្ត​នេះ​ត្រូវ​រក្សា​ទុកជា​បណ្ដោះអាសន្ន​នៅក្នុង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង ដើម្បី​រាយការណ៍ និង​សុំ​យោ​ប​ល់​ថ្នាក់លើ​សម្រេច​។​



មតិ​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា ពួកគាត់​ដឹកឈើ១​រទេះ ២​រទេះ មេព្រៃ​ចាប់ តែ​ចៅហ្វាយស្រុក​ ឬ​អ្នកធំ​ដឹក​ឈើ​ប្រណិត​ទាំង​ឡានៗ​វិញ មេព្រៃ​មិនដែល​ចាប់​ទេ តែបើ​ចាប់បាន​ដូច​ករណីនេះ​វិញ​ថា ​ចាំ​សុំ​យោ​ប​ល់​ថ្នាក់លើ​សិន តើ​តម្លាភាព​ចំពោះ​ផ្លូវច្បាប់​នៅ​ត្រង់​ណា​ទៅ​..!!៕


4-1-2016e3


4-1-2016e2


4-1-2016e1






គល់ឈើ​ធ្នង់​មួយ​ឡាន​របស់​លោក​អភិបាលស្រុក​កំពង់​លែង​ ដឹក​ឆ្លងកាត់​ខេត្ត​គ្មាន​ច្បាប់ ​ត្រូវ​សមត្ថ​កិ​ច្ច​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​ចាប់​ឃាត់ទុក​ ​

Post a Comment

0 Comments

Close Menu