Ad Code

ថ្ងៃ​ទី​៣ នៃ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ សមត្ថកិច្ច​ត្រួតពិនិត្យ ​និង​ពិន័យ​យានយន្ត​ល្មើស​បាន​ថវិកា​ជាង​៩០​លាន​រៀល​

ភ្នំពេញ ៖ ការ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​នៅ​ថ្ងៃ​ទី​៣​មករា សមត្ថកិច្ច​បាន​រក​ឃើញ​យានយន្ត​ល្មើស​តាម​ដឹង​ផ្លូវ​ជាង​៨​ពាន់​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​៣.៧១២​គ្រឿង និង​រថយន្ត​ចំនួន​៥.៨៥៦​គ្រឿង ព្រម​ទាំង​ធ្វើការ​ផាក​ពិន័យ​ជា​ទឹកប្រាក់​ជាង​៩០​លាន​រៀល។


យោង​តាម​របាយការណ៍​នគរបាល​ចរាចរណ៍​បានឲ្យដឹងថា​ យានយន្ត​បាន​ចូល​គោលដៅ​សម្រាប់​ត្រួតពិនិត្យ​នៅ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​៣​នេះ មាន​ចំនួន​សរុប​៣.០៣១២​គ្រឿង ខណៈ​ដែល​យានយន្ត​ល្មើស​ដែល​ត្រូវ​ឃាត​ទុក​មាន​ចំនួន​៧៣​គ្រឿង។


សូម​បញ្ជាក់​ថា ​នៅ​ថ្ងៃ​ទី​០១ ខែ​មករា កម្លាំង​នគរបាល​ចរាចរណ៍​ឃាត់​យានយន្ត​ល្មើសច្បាប់​ចំនួន​៧.៥១៩​គ្រឿង។ ក្នុង​នោះ​ធ្វើការ​អប់រំ​ចំនួន​៤.៥៤៣​គ្រឿង ផាក​ពិន័យ​២.៩២៥​គ្រឿង និង​ឃាត់​យានយន្ត​ទុក​ចំនួន​១១០​គ្រឿង។


នៅ​ថ្ងៃ​ទី​២​មករា​នេះ កម្លាំង​នគរបាល​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​បាន​ដាក់​គោលដៅ​ត្រួត​ពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី ដោយ​សមត្ថកិច្ច​បាន​រក​ឃើញ ឃើញ​មធ្យោបាយ​ល្មើស​ចំនួន​៧.៩៦៣​គ្រឿង ក្នុង​នោះ​ធ្វើការ​ពិន័យ​ចំនួន​៣.៧០៣​គ្រឿង និង​ផាក​ពិន័យ​៤.២៦០​គ្រឿង និង​បាន​ឃាត់​ទុក​១៤៩​គ្រឿង។


លោក ហ៊ឹម យ៉ាន់ ធ្លាប់​បាន​ឲ្យ​ដឹង​ថា ក្នុង​ការ​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ​សមត្ថកិច្ច​បាន​រក​ឃើញ​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍​មាន​ចំនួន​៧​ដង​លើស​ថ្ងៃ​ធម្មតា​មុន​ពេល​មានការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក។  លោក​ឲ្យ​ដឹង​ទៀត​ថា ការ​ពិន័យ​លើ​ម្ចាស់​យានយន្ត​ល្មើសច្បាប់​នេះ គឺ​ដើម្បី​ឲ្យ​ម្ចាស់​យានយន្ត​ទាំងនោះ​រាងចាល និង​ចេះ​គោរព​ច្បាប់​ចរាចរណ៍​។​


លោក ហ៊ឹម យ៉ាន់ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំង​អស់​គ្នា ​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍។ លោក​ថា​ការ​រឹត​បន្តឹង​នេះ​នឹង​ត្រូវ​បន្ត​ធ្វើ​ទៅ “ដូច​ភ្លៀងរលឹម”។


លោក​ក៏បាន​កោតសរសើរ​ថា ប្រជាពលរដ្ឋ​កម្ពុជា​មានការ​យល់ដឹង និង​គោរព​ច្បាប់​ចរាចរណ៍​បាន​ល្អ ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​៨០-៩០​ភាគរយ បាន​យល់​ពី​ច្បាប់ និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​នៅសល់​ប្រជាពលរដ្ឋ​តិចតួច​ប៉ុណ្ណោះ មិន​ទាន់​បាន​យល់ដឹង និង​មិន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ៕​


Pisey-2016-01-04-full-a1


Pisey-2016-01-04-full-a4



ថ្ងៃ​ទី​៣ នៃ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ សមត្ថកិច្ច​ត្រួតពិនិត្យ ​និង​ពិន័យ​យានយន្ត​ល្មើស​បាន​ថវិកា​ជាង​៩០​លាន​រៀល​

Post a Comment

0 Comments

Close Menu