ភ្នំពេញ ៖ ជនចំនួន៣នាក់ សង្ស័យពាក់ព័ន្ធជួញដូរ និង ប្រើប្រាស់គ្រឿងញៀនត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ច្រាំងចំរេះ២សហការ និង កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវស្រាវជ្រាវបង្ក្រាបនៅវេលាម៉ោង០៣ និង ៣០នាទីរសៀល ថ្ងៃទី០៤ ខែ មករា ឆ្នាំ២០១៥ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ក្រុម៥ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ ដោយរឹបអូសថ្នាំញៀន៩កញ្ចប់។
មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា យុវជនសង្ស័យទាំងបីនាក់ ១មានឈ្មោះសុខ ម៉េងអាយុ៣១ឆ្នាំ មានមុខរបរកម្មករសំណង់ ២មានឈ្មោះសាណា រ៉ាផាត់ អាយុ១៩ឆ្នាំ មានមុខរបរមិនពិតប្រាកដ ៣មានឈ្មោះម៉ាន់ ភ្លីអាយុ៣៤ឆ្នាំ អ្នកទាំង៣ស្នាក់នៅក្បែរចំណុចកើតហេតុ ។
អធិការរងខណ្ឌឫស្សីកែវលោក អ៊ីវ ឈុនផេង បានបញ្ជាក់ថា ក្រោមការបញ្ជាពីរលោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឫស្សីកែវ បានបើកការស្រាវជ្រាវ ឈានដល់ការបង្ក្រាបដោយកំណត់មុខសញ្ញា និង ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ខាងលើសមត្ថកិច្ចបានដកហូតវត្ថុតាងគ្រឿងញៀនចំនួន៩កញ្ចប់ ក្នុងនោះមាន៣កញ្ចប់ថង់តូច និង៦កញ្ចប់ថង់ធំ ល្មមរួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ៕
នគរបាលខណ្ឌឫស្សីកែវបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ៣នាក់
0 Comments