Ad Code

កម្លាំង​គយ​ចល័ត​ចុះ​ត្រួតពិនិត្យ​ទីតាំង​លក់​រថយន្ត​ស៊េរី​ទំនើប​៣​ទីតាំង​ សង្ស័យ​មាន​រថយន្ត​គេច​ពន្ធ (Update)

ភ្នំពេញ ​៖​ កម្លាំង​គយ​ចល័ត​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៥​នេះ​ បាន​ចុះ​មក​ត្រួត​ពិនិត្យ​ទីតាំង​ឃ្លាំង​លក់​រថយន្ត​ស៊េរី​ទំនើប​ៗ​​​ជា​ច្រើន​ទីតាំង​នៅ​ក្នុង​ខណ្ឌ​៧​មករា។ តែ​ក្នុង​ប្រតិបត្តិការ​នោះ​ សមត្ថកិច្ច​រក​មិន​ឃើញ​មាន​រថយន្ត​អត់​ពន្ធ​ឡើយ។


សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ក្នុង​​ប្រតិបត្តិការ​នេះ ​ដឹកនាំ​ ដោយ​លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​លោក​សៀង សុខ​ ​​បាន​ចុះ​ត្រួតពិនិត្យ ទីតាំង​ឃ្លាំង​លក់​រថយន្ត​ស៊េរី​ទំនើបៗ ចំនួន​៣ ទីតាំង នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី។ ឃ្លាំង​លក់​រថយន្ត​ទាំង​៣ ទី​១​យីហោ​« ឃ្លាំង​២ » ,,​ទី​២​យីហោ « យុង ចំរើន​ និង​ទី​៣ ​ហេង ហ៊ុយ។ ក្រោយពី​ត្រួតពិនិត្យ លើ​រថយន្ត​ស៊េរី​ថ្មី​ជាង​១០០​គ្រឿង​ សមត្ថកិច្ច រក​មិន​ឃើញ ​មាន​រថយន្ត​អត់​ពន្ធ​នាំ​ចូល​ឡើយ​ សូម្បីតែ​មួយ​គ្រឿង។


សូម​រំលឹក​ថា ​កន្លងមក​នេះ​ កម្លាំង​គយ​ចល័ត​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ ​បាន​ចុះ​ឃាត់​រថយន្ត អត់​ពន្ធ​នៅ​តាម​ផ្លូវ​សាធារណៈ​ និង​ផ្ទះ​ប្រជាពលរដ្ឋ​ បាន​រថយន្ត​រាប់​សិប​គ្រឿង សុទ្ធតែ​រថយន្ត​ស៊េរី​ទំនើប ដោយ​ឲ្យ​ម្ចាស់​ចូលខ្លួន​ទៅ​បង់ពន្ធ។


កាលពី​ពេល​ថ្មីៗ​មក​នេះ ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ ​ដោយ​ព្រមាន​ធ្ងន់​ៗ​ថា​ នឹង​ចាត់វិធានការ​បង្ក្រាប​តាម​ដង​ផ្លូវ​ទូទាំង​ប្រទេស តាម​គេហដ្ឋាន និង​​ទី​សាធារណៈ​នានា​ ប្រសិនបើ​ម្ចាស់​យានយន្ត​ណា មិនបាន​ទៅ​បង់ពន្ធ​អាករ​ ទាន់​ពេលវេលា​ទេនោះ៕


M04-01-16-m2


M04-01-16-m1


M04-01-16-m3



កម្លាំង​គយ​ចល័ត​ចុះ​ត្រួតពិនិត្យ​ទីតាំង​លក់​រថយន្ត​ស៊េរី​ទំនើប​៣​ទីតាំង​ សង្ស័យ​មាន​រថយន្ត​គេច​ពន្ធ (Update)

Post a Comment

0 Comments

Close Menu