Ad Code

កម្ពុជា​-ថៃ ធ្វើបុណ្យ​រាប់បាត្រ​ដល់​ព្រះសង្ឃ​ចំនួន​៨៨​អង្គ​​

ឧត្តរមានជ័យ​ ៖ កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៦ លោក ហោ ជិន វិ​រះ​យុទ្ធ អភិបាលស្រុក​អន្លង់វែង បាន​ដឹកនាំ​កម្លាំង​ចូលរួម​ក្នុង​ពិធី​បុណ្យ​រាប់បាត្រ​ដល់​ព្រះសង្ឃ​ចំនួន​៨៨​អង្គ កម្ពុជា​៤៤​អង្គ ​និង​ថៃ​៤៤​អង្គ នៅ​ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​សកល​២០១៦ នៅ​បរិវេណ​ច្រក​អន្តរជាតិ​ជាំ រវាង​ស្រុក​ភូ​សិង្ហ ខេត្ត​ស៊ីសាកេ​ត ប្រទេស​ថៃ ជាមួយ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ក្រោម​ការ​ដឹកនាំ​របស់​លោក​អភិបាលស្រុក​ទាំង​២ ក្នុង​នោះ​ក៏​មាន​វត្តមាន​លោក​ឧកញ៉ា លឹម ហេង មានការ​ចូលរួម ​និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ មន្ត្រីរាជការ​ជុំវិញ​ស្រុក ព្រមទាំង​ប្រជាពលរដ្ឋ​ទាំង​២​ប្រទេស​ប្រមាណ​ជាមួយ​ពាន់​នាក់​។​


លោក​ ហោ ជិន​វ​រះ យុទ្ធ អភិបាលស្រុក​អន្លង់វែង​បាន​បន្ត​ឲ្យ​ដឹងទៀតថា ក្នុង​ឱកាស​នោះ​ក៏​មាន​ប្រកួត​កីឡា​មិត្តភាព រវាង​កងពលតូច​ថ្មើរ​ជើង​លេខ​៤១ កម្ពុជា​ និង​កងពល​លេខ​៦ របស់​ថៃ នៅ​បរិវេណ​វិទ្យាល័យ​អន្លង់វែង ក្រោម​ការដឹកនាំ​របស់​លោក​វរសេនីយ៍ឯក ម៉ី បញ្ញា មេបញ្ជាការ​រង កង​ពលតូច​ថ្មើរ​ជើង​លេខ​៤១​ និង​លោក​វរសេនីយ៍ឯក ណាត់​ សា​អ៊ិត មេបញ្ជាការ​ទិស​ទី​៣​ថៃ​៕Pisey-2015-01-03-full-C26


Pisey-2015-01-03-full-C27


Pisey-2015-01-03-full-C25
Pisey-2015-01-03-full-C20
Pisey-2015-01-03-full-C23


 



កម្ពុជា​-ថៃ ធ្វើបុណ្យ​រាប់បាត្រ​ដល់​ព្រះសង្ឃ​ចំនួន​៨៨​អង្គ​​

Post a Comment

0 Comments

Close Menu