Ad Code

បើកឆាក​ឆ្នាំ​២០១៦ ​អាវុធហត្ថ​បង្ក្រាប​បាន​មនុស្ស​ប្រុស​/ស្រី​១០​នាក់​ ពាក់ព័ន្ធ​បទល្មើស​គ្រឿង​ញៀន​

ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​ការិយាល័យ​ជំនាញ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ ​សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌ​មានជ័យ នា​យប់​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៥​នេះ បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ជាក់ស្ដែង​ជន​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ស្ថិតនៅ​ចំណុច​ភូមិ​ភ្នា​ត និង​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​១០​នាក់ និង​ដកហូត​វត្ថុតាង​មួយ​ចំនួន។


មន្ត្រី​អាវុធហត្ថ​ការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​គ្រឿងញៀន​រាជធានី​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​១០​នាក់​ មាន​ស្ត្រី​២​នាក់ ដកហូត​ថ្នាំញៀន​៣​កញ្ចប់ ​និង​ប្រដាប់ប្រដា​ប្រើប្រាស់​មួយ​ចំនួន​ទៀត​រួច​បាន​បញ្ជូន​ទៅកាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដើម្បី​រៀប​សំណុំរឿង​នាំ​ខ្លួន​ទៅកាន់​តុលាការ​កាត់ទោស​ទៅតាម​ផ្លូវច្បាប់។


គួរ​បញ្ជាក់​ផង​ដែរ​ថា ឆ្នាំ​២០១៥​កន្លងទៅ​ថ្មីៗ​នេះ ​កងរាជអាវុធហត្ថ​បាន​បង្ក្រាប​ករណី​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន​បាន​៥​ករណី​ ស្មើនឹង​១៨៥​លើក ​ឃាត់ខ្លួន​មនុស្ស​៦៦៩​នាក់​(​ស្រី​៧៩​នាក់​) និង​ដកហូត​វត្ថុតាង​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ផង​ដែរ៕​


Pisey-2015-01-03-full-B26




បើកឆាក​ឆ្នាំ​២០១៦ ​អាវុធហត្ថ​បង្ក្រាប​បាន​មនុស្ស​ប្រុស​/ស្រី​១០​នាក់​ ពាក់ព័ន្ធ​បទល្មើស​គ្រឿង​ញៀន​

Post a Comment

0 Comments

Close Menu