វីតាមីនE គឺជាសារធាតុចិញ្ចឹមដ៏ប្រណីតសម្រាប់ថែរក្សាស្បែក និងសក់ឲ្យមានសុខភាពល្អ ហើយផ្លែស្វាយគឺជាប្រភពដ៏សម្បូរបែប នៃវីតាមីននេះ។ ដូច្នេះសូមមិត្តនារីនាំយកនូវផ្លែឈើយ៉ាងក្រហមឆ្អិនឆ្អៅនេះមកប្រើដើម្បីជាឱសថធម្មជាតិរក្សាសម្រស់នារដូវក្ដៅនេះ។ ខាងក្រោមនេះ គឺជាវិធី នៃការទទួលបានប្រសិទ្ធភាពពីស្វាយផ្លែស្វាយ ៖
ការពារភាពជ្រីវជ្រួញ ៖ ស្វាយមានផ្ទុកនូវ Collagen ដែលអាចធ្វើឲ្យស្បែករលោង និងតឹងណែន និងការពារភាពចាស់មុនអាយុ។ ដោយសារវាសម្បូរដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ទើបធ្វើឲ្យផ្លែឈើនេះអាចមានប្រសិទ្ធភាពការពារស្បែករបស់អ្នក ពីផលប៉ះពាល់មិនល្អ នៃរ៉ាឌីកាល់សេរី និងធ្វើឲ្យស្បែករបស់អ្នកស្រស់ស្អាតក្មេងជាងវ័យ។
វិធីប្រើ ៖ អ្នកអាចគ្រាន់តែយកសម្បកស្វាយទុំមកខាត់លើស្បែករបស់អ្នក ហើយទុកវាឲ្យបាន១០ ទៅ១៥នាទី បន្ទាប់មកលាងជម្រះវាដោយទឹកត្រជាក់។ ការអនុវត្តបែបនេះជារៀងរាល់ថ្ងៃ នឹងរក្សាឲ្យស្បែករបស់អ្នកទន់ និងភ្លឺរលោង។ ជម្រះចោលនូវកោសិកាស្បែកងាប់ ៖ តើអ្នកដឹងទេថា ស្វាយអាចយកមកប្រើដើម្បីជម្រះចោលនូវកោសិកាស្បែកងាប់? វាមានគុណសម្បត្តិខាត់ស្បែកពីធម្មជាតិដ៏អស្ចារ្យ ដើម្បីជម្រះចោលនូវកោសិកាស្បែកងាប់យ៉ាងមានប្រសិទ្ធភាព។
វិធីប្រើ ៖ ខាត់មុខ និងដៃរបស់អ្នកជាមួយនឹងសំបកស្វាយទុំ ហើយលាបក្រែមទឹកដោះគោ(Malai)បន្ថែមនៅលើស្បែករបស់អ្នក។ ទុកវាឲ្យបាន១០ ទៅ១៥នាទី ហើយបន្ទាប់មកលាងជម្រះវាជាមួយនឹងទឹកត្រជាក់ ការលាបបែបនេះឲ្យបាន៣ដងក្នុងមួយសប្ដាហ៍ នឹងមានប្រសិទ្ធភាពកាត់បន្ថយកោសិកាស្បែកងាប់យ៉ាងឆាប់រហ័ស។
-កាត់បន្ថយស្នាមអាចម៍រុយ ៖ ផ្លែស្វាយនេះ អាចផ្ដល់ឲ្យនកនូវសារធាតុ Beta-carotine និងវីតាមីនច្រើនប្រភេទ ដែលអាចលើកកម្ពស់ចលនាឈាមរត់ទៅកាន់ស្បែករបស់អ្នក និងប្រើជាភ្នាក់ងារធ្វើឲ្យស្បែក.សដ៏មានប្រសិទ្ធភាពមួយប្រភេទ។
វិធីប្រើ ៖ យកសម្បកស្វាយទុំហាលឲ្យស្ងួត ហើយកិនវាឲ្យក្លាយជាម្សៅម៉ត់ បន្ទាប់មកយកវាមកលាយជាមួយយ៉ាអួមួយស្លាបព្រាកាហ្វេ និងលាបវានៅលើផ្ទៃមុខរបស់អ្នក ទុកឲ្យវាជ្រាបទៅក្នុងស្បែកមុខរយៈពេល១៥ទៅ២០នាទី រួចសឹមលាងជម្រះវាជាមួយនឹងទឹកក្ដៅឧណ្ហៗ។ អនុវត្តវិធីនេះឲ្យបាន៣ដង ក្នុងមួយសប្ដាហ៍ដើម្បីឲ្យស្នាមអាចម៍រុយនេះស្រកលឿន។
ព្យាបាលមុន ៖ ស្វាយខ្ចីមានគុណសម្បត្តិដ៏អស្ចារ្យ ដែលអាចព្យាបាលមុនឲ្យជាសះស្បើយបាន។ វាអាចការពាររន្ធញើសនៃស្បែករបស់អ្នកពីការកកនៃជាតិខ្លាញ់ និងល្អងធូលី។
វិធីប្រើ ៖ គ្រាន់តែស្ងោរស្វាយខ្ចីមួយចំណិត ហើយលាបទឹកដែលចម្រាញ់ពីការដាំពុះនោះលើផ្ទៃមុខរបស់អ្នក ប្រើវិធីនេះជារៀងរាល់យប់ មុនពេលចូលគេង។
-បើកចំហរន្ធញើស ៖ ស្វាយអាចដើរតួជាអ្នកសម្អាតដ៏ប្រសើរ ដែលជ្រាបចូលទៅក្នុងរន្ធញើស និងសម្អាតវាពីស្រទាប់ជ្រៅខាងក្នុង។ សារធាតុប្រឆាំងនឹងអុកស៊ីតកម្មនៅក្នុងផ្លែស្វាយ អាចធ្វើឲ្យកោសិកាស្បែករបស់អ្នកក្មេងជាងវ័យ និងការពារស្បែកពីការបំផ្លាញដោយកាំរស្មីព្រះអាទិត្យ និងការស្ទះរន្ធញើស។
វិធីប្រើ ៖ ដួសម្សៅធ្វើពីស្វាយមួយស្លាបព្រាកាហ្វេ ហើយបន្ថែមសាច់ស្វាយទៅក្នុងម្សៅនោះ ហើយបន្ថែមទឹកដោះគោមួយស្លាបព្រាកាហ្វេ បន្ទាប់មកកិនវាឲ្យក្លាយជាល្បាយម៉ត់។ លាបវានៅលើផ្ទៃមុខរបស់អ្នក ហើយលាងជម្រះវាក្រោយរយៈពេល២០នាទី ល្បាយលាយបញ្ចូលគ្នានេះ មានប្រសិទ្ធភាពប្រើប្រាស់ទៅលើស្បែកគ្រប់ប្រភេទ។
-លើកកម្ពស់ការលូតលាស់របស់សក់ ៖ វីតាមីន E នៅក្នុងផ្លែស្វាយអាចលើកកម្ពស់ចរន្តឈាមរត់ទៅកាន់ស្បែកក្បាល ដោយការទៅចិញ្ចឹមសក់ និងលើកកម្ពស់ការលូតលាស់សក់របស់អ្នក។
វិធីប្រើ ៖ យកផ្លែស្វាយទុំមួយផ្លែចិតសំបកចេញ ហើយកិនឲ្យម៉ត់ បន្ទាប់មកយកចំណែកក្រហមនៃស៊ុតពីរគ្រាប់មកលាយជាមួយ ល្បាយស្វាយដែលកិនម៉ត់នោះ ហើយលាយយ៉ាអួពីស្លាបបាយ និងច្របល់ចូលគ្នាឲ្យសព្វ យកល្បាយលាយផ្សំនោះមកម៉ាស្សាលើស្បែកក្បាល និងសក់របស់អ្នកថ្នមៗ គ្របសក់របស់អ្នកដោយមួកផ្លាទីក ដែលប្រើសម្រាប់ងូតទឹក ហើយទុកវាឲ្យបានរយៈពេលមួយម៉ោង បន្ទាប់មកលាងជម្រះវាដោយសាប៊ូកក់សក់ស្រាលៗ៕
តើអ្នកជឿទេ ផ្លែស្វាយជាឱសថធម្មជាតិរក្សាសម្រស់!
0 Comments