Ad Code

អភិបាលរង​ខេត្ត ចូលរួម​ពិធីបួងសួង​និង​សកម្មភាព​ដើម្បី​កុមារ ក្រោម​ប្រធានបទ​«​បញ្ឈប់​អំពើ​ហិង្សា​លើ​កុមារ​»

ប៉ៃលិន ៖ ក្នុង​បរិវេណ​វត្ត​សន្តិ​មា​រាម ហៅ​វត្ត​អូរ​ច្រា​នា​ព្រឹក​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៦ មាន​ប្រារព្ធ​ពិធីបួងសួង និង​សកម្មភាព​ដើម្បី​កុមារ ក្រោម​ប្រធានបទ​«​បញ្ឈប់​អំពើ​ហិង្សា​លើ​កុមារ​»  ក្រោម​អធិបតីភាព​លោកស្រី ជា លាភ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន និង​មានការ​អញ្ជើញ​ចូលរួម​ពី​ព្រះគ្រូ​រតន​មុនី ចាន់ គង់ ព្រះ​មេគណ​ខេត្ត​ប៉ៃលិន ,​ព្រះគ្រូ​សុធា​រោ សាន់ លី ព្រះ​មេគណ​គណៈ​ធម្មយុត្ត​ខេត្ត​ប៉ៃលិន ,​លោកស្រី ស៊ុំ ហៀ​ង ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន ,​លោក នួន សាវុធ ទីប្រឹក្សា​សម្តេច​សង្ឃ ន​ន្ទ ង៉ែត និង​ជាទី​ប្រឹក្សា​សាលា​គណ ,​លោក ឌឹ​ម គឹម ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត ,​លោក លោកស្រី​ប្រធាន​មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ​ខេត្ត ,​លោកស្រី​អនុប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត ,​ព្រមទាំង​លោក​ចៅសង្កាត់ លោក​មេភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុប​៣៣៤​នាក់។


បន្ទាប់ពី​ស្តាប់​របាយការណ៍​របស់​នាយិកា​សាលាបឋមសិក្សា​ហ៊ុន សែន អូរ​ច្រា និង​ប្រសាសន៍​របស់​លោកស្រី ប៊ុន គឹម​ហេង អនុប្រធាន​មន្ទីរ​សង្គមកិច្ច​រួចមក តំណាង​សិស្សានុសិស្ស​បាន​ឡើង​ប្តេជ្ញា​ចិត្ត​ដោយ​ធ្វើជា​ពលរដ្ឋ​ល្អ សិស្ស​ល្អ កូន​ល្អ​ក្នុង​សង្គម​និង​ធ្វើជា​មនុស្ស​ដែល​សង្គម​ត្រូវ​ការ និង​ជា​សសរ​ទ្រូង​នៃ​ប្រទេសជាតិ​។ ប្តេជ្ញា​ខិតខំ​ប្រឹងប្រែង និង​មាន​ភាព​ស្និត​ស្នាល​ជាមួយ​សិស្សានុសិស្ស​ក្នុង​ថ្នាក់​ឲ្យ​បាន​ល្អ​ប្រសើរ និង​និយាយ​ថា ទេ​ចំពោះ​គ្រឿងញៀន , ព្រមទាំង​សំណូមពរ​ឲ្យ​លោកគ្រូ អ្នកគ្រូ ស្រឡាញ់​សិស្សានុសិស្ស​និង​អប់រំ​ដោយ​មិន​ប្រើ​អំពើ​ហិង្សា​គ្រប់បែបយ៉ាង​លើ​សិស្សានុសិស្ស , សូម​ឲ្យ​លោកឪពុក​អ្នក​ម្តាយ​គ្រប់រូប បញ្ឈប់​ឲ្យ​បាន​នូវ​ការប្រើ​អំពើ​ហិង្សា​លើ​កុមារ ទប់ស្កាត់​នូវ​ការ​ជួញដូរ​គ្រឿងញៀន ការ​ជួញដូរ​កុមារ ជាដើម​។​ល។


ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ លោកស្រី ជា លាភ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន តំណាង​លោក កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​ចូលរួម​ត្រេកអរ និង​យល់ព្រម​តាម​សំណើ​របស់​សិស្សានុសិស្ស ដែល​ឡើង​ប្តេជ្ញា ហើយ​លោកស្រី​អភិបាលរង បាន​មាន​ប្រសា​ស​ន៍​ថា យើង​ឃើញ​ហើយ​ថា អំពើ​ហិង្សា តែង​កើតមានឡើង​នៅក្នុង​សហគមន៍​យើង ក្នុង​គ្រួសារ​យើង ពិសេស​ទៅលើ​កុមារ ព្រមទាំង​សំណូមពរ​ឲ្យ​លោកឪពុក អ្នក​ម្តាយ​ចូលរួម​ទាំងអស់គ្នា​ដើម្បី​អភិវឌ្ឍ​ន៍​សង្គមជាតិ និង​គ្រួសារ​របស់​យើង ហើយ​មិន​ត្រូវ​ប្រើ​អំពើ​ហិង្សា​លើ​កុមារ​នោះ​ទេ។


លោកស្រី​អភិបាលរង​បន្ត​ថា អំពើ​ហិង្សា​អាច​កើតមាន​នៅ​លើ​គ្រួសារ​ពី​ប្តី​វាយ​ប្រពន្ធ ឬ​ប្រពន្ធ​វាយ​ប្តី ពិសេស​ការ​វាយ​ទៅលើ​កុមារ​ជាដើម ដូច្នោះ​យើង​ត្រូវ​បញ្ឈប់​ឲ្យ​បាន​នូវ​ការប្រើ​អំពើ​ហិង្សា​លើ​កុមារ​គ្រប់​រូបភាព​ទាំងអស់ លោកស្រី​អភិបាលរង​បញ្ជាក់​ថា ប្រសិនបើ​គ្រួសារ​មួយ ដែល​ប្តី​ឬ​ប្រពន្ធ​ញៀន​ល្បែងស៊ីសង ស្រវឹង​គ្មាន​ថ្ងៃ​សំរាក ឬ​ជា​គ្រួសារ​ដែល​ប្រើប្រាស់​គ្រឿងញៀន វា​អាច​កើតឡើង​នូវ​អំពើ​ហិង្សា​ជាក់​ជាមិនខាន ដូច្នោះ​យើង​ទាំងអស់​គ្នា​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ទាំងនោះ​ឲ្យ​បាន ដើម្បី​ចូលរួម​អភិវឌ្ឍ​ន៍​ប្រទេសជាតិ​យើង គ្រួសារ​យើង សហគមន៍​យើង​ឲ្យ​មានការ​រីកចម្រើន​នៅក្នុង​តំបន់ ក៏​ដូច​ពិភពលោក ព្រមទាំង​និយាយ​ថា ទេ​ចំពោះ​គ្រឿងញៀន។


ជា​ចុង​បញ្ជាប់​ក៏​មាន​ការចែក​នូវ​អំណោយ​ជូន​ដល់​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នូវ​សៀវភៅ ប៊ិច និង​ថវិកា​មួយចំនួន​ផង​ដែរ​៕


T-01-02-16-rrrrrr-fullT-01-02-16-rrrrr-fullT-01-02-16-rrrr-fullT-01-02-16-r-fullT-01-02-16-rrr-full



អភិបាលរង​ខេត្ត ចូលរួម​ពិធីបួងសួង​និង​សកម្មភាព​ដើម្បី​កុមារ ក្រោម​ប្រធានបទ​«​បញ្ឈប់​អំពើ​ហិង្សា​លើ​កុមារ​»

Post a Comment

0 Comments

Close Menu