Ad Code

ជំងឺ​ផ្ដាសាយ​សត្វ​ស្លាប ផ្ដាសាយ​ជ្រូក ដែល​បង្ក​ដោយ​វីរុស H1N1 ទាំង​នៅ​អឺរ៉ុប និង​នៅ​អាស៊ី ដែល​ធ្លាប់​កើតមានឡើង​ចំពោះ​សត្វ​

ជ្រូក​ចិញ្ចឹម ចាប់តាំងពី​ឆ្នាំ ១៩៧៩ មក​នោះ បាន​បន្ដ​ឆ្លងទៅ​មនុស្ស ហើយ​អាច​ទៅជា​ការគំរាមកំហែង​ក្នុង​រូប​ភាពជា​ជំងឺ​រាតត្បាត​ដ៏​ខ្លាំង​បំផុត ក្នុងចំណោម​ជំងឺ​ផ្ដាសាយ ដែល​តែងតែ​កើតមាន​ចំពោះ​សត្វ​ចិញ្ចឹម។ នេះ​ជាការ​លើកយក​មក​និយាយ ដោយ​ក្រុម​អ្នកស្រាវជ្រាវ​ចិន កាលពី​ថ្ងៃ​ចន្ទ កន្លងទៅ​។



​សត្វ​ជ្រូក ត្រូវបាន​ចាត់ទុកថា ជា​ប្រភព​ចម្លង​ដ៏​ចម្បង​ចំពោះ​គ្រប់​ប្រភេទ​វីរុស​ផ្ដាសាយ​។ លោក Chen Hualan នាយក​នៃ​មន្ទីរពិសោធន៍ National Avian Influenza Reference Laboratory របស់​ប្រទេស ដែល​ដឹកនាំ​ការស្រាវជ្រាវ​នោះបាន​ប្រាប់​ដូច្នេះ នៅក្នុង​បទសម្ភាសន៍​មួយ ដែល​សរសេរ​ជា​លាយលក្ខណ៍អក្សរ ជាមួយនឹង​ទីភ្នាក់ងារ​ព័ត៌មាន Xinhua។



​លោក​បាន​លើកឡើងថា ដោយ​ផ្អែកទៅលើ​ការ​វិភាគ​ជា​លក្ខណៈ​វិទ្យាសាស្ដ្រ និង​ការប្រៀបធៀប​ទូលំ​ទូលាយ​ជា​មូលដ្ឋាន នៃ​គ្រប់​ប្រភេទ​វីរុស​ផ្ដាសាយ កើតមាន​ចំពោះ​សត្វ​ចិញ្ចឹម​នោះ​មាន H1N1, H3N2, H5N1, H7N9 និង EA H1N1 យើងខ្ញុំ​បាន​រកឃើញថា វីរុស EA H1N1 មាន​លក្ខណៈ​ដូចគ្នា​បំផុត​ទៅនឹង​មូលហេតុ ដែល​បណ្ដាល​ឲ្យ​មាន​ករណី​រាតត្បាត​ដោយ​ជំងឺ​ផ្ដាសាយ​មនុស្ស​ជា​បន្ទាប់​ទៀត​។ យើង​គួរតែ​ភ្ជាប់​សារៈសំខាន់​នៃ​ជំងឺ​ផ្ដាសាយ​នោះ​ចំពោះ​វីរុស EA H1N1។



​ប្រភេទ​វីរុស ដែលមាន​តំណពូជ​របស់​វា​នៃ​ប្រភេទ​វីរុស H1N1 គឺជា​ប្រភេទ​រួម ដែល​គេ​ហៅថា SIVs ដែលជា​ប្រភេទ​វីរុស​បុរាណ (​ក្លា​ស៊ី​ក​) H1N1 SIVs និង​វីរុស EA H1N1 SIVs វា​ធ្លាប់​កើតមាន និង​បន្ដ​ឆ្លង​ចំពោះ​សត្វ​ជ្រូក​នោះ តាំងពី​ឆ្នាំ ១៩១៨ និង​ឆ្នាំ ១៩៧៩ ជា​បន្ដបន្ទាប់​ទៅហើយ​។ ប្រភេទ​វីរុស​បុរាណ H1N1 SIVs បាន​លេច​ចេញមក ហើយ​បន្ដ​ចម្លង​មក​មនុស្ស ដោយ​ប្រៀបដូចជា​លេច​មកជា​ថ្មី ហើយ​បាន​បណ្ដាល​ឲ្យ​ក្លាយទៅជា​ជំងឺ​ផ្ដាសាយ​រាតត្បាត H1N1 flu តែម្ដង​នៅ​ឆ្នាំ ២០០៩។



វីរុស EA H1N1 SIVs ត្រូវបាន​គេ​រកឃើញ​កើត​មាន​ចំពោះ​សត្វ​ជ្រូក នៅក្នុង​ប្រទេស​ជាច្រើន ទាំង​នៅ​អឺរ៉ុប និង​អាស៊ី ហើយ​ក៏បាន​បណ្ដាល​ឲ្យ​មនុស្ស​កើត​ជំងឺ​នេះ ទាំង​នៅក្នុង​ប្រទេស​មួយចំនួន ក្នុង​ទ្វីបអឺរ៉ុប និង​នៅក្នុង​ប្រទេស​ចិន​។


ការរកឃើញ​អំពី​ប្រភពដើម​របស់​វីរុស H1N1 នោះ​​ហើយក៏​ត្រូវបាន​យកទៅ​ធ្វើការ​ចុះផ្សាយ នៅក្នុង​ព្រឹ​ត្ដិ​ប​ត្រ Journal Proceedings of the National Academy of Science របស់​សហរដ្ឋអាមេរិក​នោះ៕


Xinhua



ជំងឺ​ផ្ដាសាយ​សត្វ​ស្លាប ផ្ដាសាយ​ជ្រូក ដែល​បង្ក​ដោយ​វីរុស H1N1 ទាំង​នៅ​អឺរ៉ុប និង​នៅ​អាស៊ី ដែល​ធ្លាប់​កើតមានឡើង​ចំពោះ​សត្វ​

Post a Comment

0 Comments

Close Menu