ភ្នំពេញ ៖ តារាសម្តែងសិចស៊ីកញ្ញា ហ្វីហ្វី មុននេះធ្លាប់បានប្រកាសជាសាធារណៈថា បច្ចុប្បន្នខ្លួននាងនៅទំនេរពុំទាន់មានម្ចាស់ចិត្តនៅឡើយទេ។ ប៉ុន្តែផ្ទុយពីការប្រកាសនេះស្រាប់តែថ្មីៗនេះស្រាប់តែគេឃើញនាង ហ្វីហ្វី បង្ហោះរូបថតបង្ហាញភាពស្និតស្នាលផ្អែមល្ហែមជាមួយបុរសរូបសង្ហាវ័យប្រហែលគ្នាម្នាក់នៅលើបណ្តាសង្គមទំនាក់ទំនងហ្វេសប៊ុកជាសាធារណៈ។
នៅលើបណ្តាញទំនាក់ទំនងហ្វេសប៊ុករបស់តារាសម្តែងនាង ហ្វីហ្វី ថ្មីនេះត្រូវបានគេប្រទះឃើញនាងបង្ហោះរូបថតចំនួន៣-៤ សន្លឹកដែលថតជាមួយប្រុសវ័យក្មេងរូបសង្ហាម្នាក់។ តាមរយៈ រូបភាពដែលមើលទៅហាក់មានភាពស្និតស្នាលនេះបានធ្វើឲ្យអ្នកនិយមលេងបណ្តាញសង្គមមួយនេះមានភាពភ្ញាក់ផ្អើលនឹងលើកការសង្ស័យថា បុរសវ័យក្មេងម្នាក់នេះអាចត្រូវជាម្ចាស់បេះដូងនាងទៀតផង។
ក្រៅតែពីការបង្ហោះរូបថតផ្អែមល្ហែមនឹងស្និទ្ធបែបនេះនាង ហ្វីហ្វី ក៏បានសរសេរសារខ្លីជាភាសាអង់គ្លេសថា My cute boy nearly go to Singapore huy so sad but is ok wait wait wait។ ដែលសម្រាយមកជាភាសាខ្មែរមានន័យថា ប្រុសស្អាតរបស់ខ្ញុំជិតទៅប្រទេសសិង្ហបុរីហើយ ហេតុនេះខ្ញុំមិនសូវសប្បាយចិត្តទេប៉ុន្តែមិនថ្វីនោះទេខ្ញុំនឹងរង់ចាំ។
តារាស្រីសិចស៊ីមានទម្រង់មុខទាក់ទាញស្នេហ៍កញ្ញា ហ្វីហ្វី បន្ទាប់ពីលេចមុខលេចមាត់ក្នុងអាជីពសិល្បៈច្រើនឆ្នាំមកនេះឃើញថា នាងហាក់មានភាពខុសប្លែកច្រើនជាងមុខមិនថាជីវភាពរស់នៅផ្ទាល់ខ្លួនឬ មួយស្ទីលនៃការតុបតែងខ្លួននោះឡើយ គឺតារាស្រីរូបនេះតែបញ្ចេញពីភាពហ៊ឺហារសិចស៊ីឡូយឆាយជាប្រចាំ។ ខណៈដំណឹងស្នេហ៍ក៏តែងលេចឭថាម្តងមានទំនាក់ទំនងជាមួយបុរសក្រៅស្រុកនិង ម្តងទៀតថាមានទំនាក់ទំនងជាមួយបុរសសម្បូរទ្រព្យស្តុកក្នុងស្រុកជាដើម។
យ៉ាងណាមិញចំពោះដំណឹងស្នេហ៍អាស្រូវពីជីវិតឯកជនរបស់តារាសម្តែងនាង ហ្វីហ្វី មិនត្រូវបានស្រាយបំភ្លឺច្បាស់លាស់ទេ ខណៈសាមីខ្លួនរូបនេះតែងបដិសេធដោយពាក្យចុងមាត់ចុងកថាមិនមានស្នេហាថ្មី ហើយក៏មិនមានអ្នកណាជួយឧបត្ថម្ភដុល្លារដើម្បីផ្គាប់ចិត្តឡើយ។ប៉ុន្តែមុននេះថ្មីៗនេះស្រាប់តែគេបានឃើញ ហ្វីហ្វី ក្លាហានបានរំលេចរូបថតជាច្រើនសន្លឹក បង្ហាញពីភាពស្និទ្ធស្នាលផ្អែមល្ហែមជាមួយបុរសសង្ហាម្នាក់នៅក្នុងហាងអាហារដូច្នេះទៅវិញ។ ទាក់ទងព័ត៌មាននេះកម្ពុជាថ្មីមិនទាន់ទទួលបានការបំភ្លឺពីនាង ហ្វីហ្វី នៅឡើយទេកាលពីរសៀលថ្ងៃទី ០៤ ខែមករា ឆ្នាំ២០១៦៕
ហ្វីហ្វី បង្ហោះរូបថតស្និទ្ធស្នាលផ្អែមល្ហែមជាមួយប្រុសក្មេងសង្ស័យម្ចាស់ស្នេហ៍
0 Comments