បន្ទាយមានជ័យ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តថៃ បើកទៅបុកនឹងគោយន្តកន្ត្រៃពេញទំហឹងបណ្ដាលឲ្យអ្នកបើកគោយន្តរបួសធ្ងន់-ស្រាល២នាក់ នៅវេលាម៉ោង១យប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ នៅចំណុចបណ្ដោយផ្លូវជាតិលេខ៦ត្រង់ចំណុចផ្លូវបំបែកទីរួមស្រុក ស្ថិតក្នុងភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ សន គឹមសួគ៍ នាយការិយាល័យចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ត ម៉ាកTOYOTA ពណ៌ក្រហម ពាក់ស្លាកលេខថៃ9779 បើកបរជាជនជាតិថៃបានបុកគោយន្ត ពីក្រោយបើកបរដោយ ឈ្មោះ ម៉ៃ ជួយ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិតាត្រៃ ឃុំគោកកាឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បណ្ដាលឲ្យរងរបួសស្រាល និងអ្នករួមដំណើរ ឈ្មោះ ឆេន រ៉ន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិថ្មី ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ រងរបួសធ្ងន់។
ជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋបញ្ជូនទៅមន្ទីរពេទ្យខេត្តដំបង ដើម្បីសង្គ្រោះជីវិត។
លោក សម គឹមសួគ៍ បានបញ្ជាក់ទៀតថា បុរសជនជាតិថៃនោះ ក្រោយពីកើតហេតុរួចចុះគេចខ្លួនបាត់។ ចំណែករថយន្ត និងគោយន្តនគរបាលចរាចរណ៍យកទៅរក្សាទុកនៅអធិការនគរបាលស្រុកដើម្បីដោះស្រាយទៅតាមច្បាប់៕
រថយន្តថៃ បើកទៅបុកគោយន្តពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់-ស្រាល២នាក់

0 Comments