Ad Code

រឿង សោ​ភ័​ណ្ឌ ​ជួប ​Thorng Thai នៅ​សង្វៀន​ស្ទឹងមានជ័យ​

*លីន អ៊ី​ស្សខយ ជួប ឯម វុត្ថា​




អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា ​រឿង សោ​ភ័​ណ្ឌ ក្លិប​ម្កុដ​រាជសីហ៍ បន្ទាប់ពី​វាយ​ស្មើ​ជាមួយ​អ្នក​ប្រដា​ល់​ថៃ​Debachong កាលពី​ថ្ងៃទី​២០ ខែ​ធ្នូ​ ឆ្នាំ២០១៥ កន្លង​មក​នេះ ពេលនេះ​គេ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​មួយ​រូប​ទៀត គឺ Thorng Thai នៅ​យប់​ថ្ងៃ​សៅរ៍ ​ទី​០៩ ខែមករា​ ឆ្នាំ​២០១៦​នេះ លើស​ង្វៀន​បាយ័ន​ស្ទឹងមានជ័យ​។



នេះ​ជា​ការ​ជួប​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម​។ Thorng Thai នេះ មិន​ធ្លាប់​មក​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​កម្ពុជា​ម្តង​ណា​ទេ​កន្លងមក។​



បើ​តាម​អ្នក​ផ្គូផ្គង​ឲ្យ​ដឹង​នោះ​ថា អ្នក​ប្រដាល់​ថៃ​រូប​នេះ ជា​ជើង​ខ្លាំង​មួយ​រូប​នៅ​ប្រទេស​ថៃ ​ក្នុង​ប្រភេទ​ទម្ងន់​មធ្យម​នេះ។ ប៉ុន្តែ​គេ​មិន​ដឹង​ថា Thorng Thai​ មាន​ប្រវត្តិ​ប្រកួត​ប៉ុន្មាន​លើក​នោះ​ឡើយ។​



ទោះជា​យ៉ាងណា Thorng Thai មក​ជួប​ប្រកួត​ជាមួយ​ រឿង សោ​ភ័​ណ្ឌ ដែល​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១៣៨​លើក ឈ្នះ​១២៦​លើក ចាញ់​១០​លើក និង​ស្មើ​០២​លើក​នោះ Thorng Thai ប្រហែលជា​មាន​ស​ង្ឃឹ​មតិ​ច​តួច​ណាស់​ក្នុង​ការ​ឈ្នះ​ សោ​ភ័​ណ្ឌ​ នោះ។​



លីន អ៊ី​ស្សខយ ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង ដែល​ជា​អ្នក​ប្រដាល់​ជើងចាស់ ហើយ​បាន​បាត់​មុខ​ពី​សង្វៀន​ចង់​មួយ​ទសវត្ស​ទៅ​ហើយ​នោះ និង​ទើប​បង្ហាញមុខ​នៅ​លើ​សង្វៀន​ភ្នំពេញ​វិញ កាលពី​ចុង​ខែ​តុលា ឆ្នាំ​២០១៥​កន្លងមក​នោះ គេ​នឹង​មក​ជួប​ប្រកួត​ជាមួយ ​ឯម វុត្ថា ​អ្នក​ប្រដាល់​ក្លិប​ឫទ្ធី​ពោធិ​សែ​ន​ជ័យ។​ អ្នក​ប្រដាល់​ទាំងពីរ​នេះ នឹង​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៧០​គីឡូក្រាម។​



បើ​រំលឹក​ឡើងវិញ​ពី​ជាង​១០​ឆ្នាំមុន លីន អ៊ី​ស្សខយ ជា​ជើង​ខ្លាំង​មួយ​រូប​ក្នុងចំណោម ជើង​ខ្លាំងៗ​ជា​ច្រើន ដែល​បាន​អង្រួន​សង្វៀន​បុរី​កីឡា តែ​ក្រោយមក​គេ​បាន​បាត់​មុខ​រហូតដល់​បច្ចុប្បន្ន​នេះ។​

​ ​

លីន អ៊ី​ស្សខយ បាន​លេច​មុខ​មកកាន់​សង្វៀន​វិញ​កាលពី​ចុងខែ​តុលា​កន្លង​មក​នេះ នៅ​សៀមរាប ដោយ​ប្រកួត​ចាញ់ ​ជួង ទី​តា អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ​ និង​មក​លើក​ក្រោយ​ទៀត​(២២​វិច្ឆិកា​២០១៥) គេ​វាយ​ចាញ់​ ម៉ូ រដ្ឋា អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង​ដោយ​ពិន្ទុ ​មិនអាច​និយា​យ​ថា លីន អ៊ី​ស្សខយ​ អាច​ឈ្នះ ​ឯម វុត្ថា ​នោះ​ឡើយ ព្រោះ​គេ​មក​សាក​ពីរ​ប្រកួត​រួចហើយ វាយ​ចាញ់​ទាំង​ពីរ​លើក ហើយ​គេ​ផ្គូ​ត្រឹម​អ្នក​ប្រដាល់​ល្មមៗ​ដូច​ ជួង ទី​តា ​និង ​ម៉ូ រដ្ឋា​ នោះ។



ឯម វុត្ថា គេ​មាន​កម្រិត​សមត្ថភាព​លើ ជួង ទី​តា និង ម៉ូ រដ្ឋា។ វុត្ថា ប្រកួត​លើក​ចុង​ក្រោយ​នេះ (២៦​ធ្នូ ២០១៥) វាយ​ឈ្នះ សរ សី អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ​ដោយ​ពិន្ទុ។



ដូច្នេះ សម្រាប់​ការ​ឡើង​ប្រកួត​របស់ លីន អ៊ី​ស្សខយ ជា​លើក​ទី​៣​ ក្រោយ​ការ​វិល​មក​សង្វៀន​វិញ​នេះ អ៊ី​ស្សខយ ក៏​ប្រហែលជា​ពិបាក​នឹង​យកឈ្នះ ឯម វុត្ថា នោះ​ដែរ។​



ឡូញ វ៉ាន់ឌី អ្នក​ប្រដាល់​ក្លិប​ពន្លឺ​វិបុល​រិទ្ធី ដែល​ទើប​ឈ្នះ​ពានរង្វាន់​បាយ័ន​ក្នុង​ប្រភេទ ទម្ងន់​៥៧​គីឡូ​ក្រាម ត្រូវ​គេ​ផ្គូ​ឲ្យ​ប្រកួត​ជាមួយ ​នូវ ដា​រ៉ូ អ្នក​ប្រដាល់​ក្លិប​នាគរាជ​មានជ័យ​។ វ៉ាន់ឌី និង នូវ ដា​រ៉ូ នេះ ពុំដែល​ប៉ះ​គ្នា​ទេ​កន្លងមក។​



នូវ ដា​រ៉ូ ជា​អ្នក​ប្រដាល់​ជើង​ថ្មី ដែល​ទើបតែ​ឡើង​ប្រកួត​ប៉ុណ្ណោះ។ គេ​ឡើង​ប្រកួត​លើកដំបូង​នោះ​បា​ន​វាយ​ឈ្នះ ​ឯម ភូ​លូ អ្នក​ប្រដាល់​ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ​ដោយ​ពិន្ទុ​កាលពី​ថ្ងៃទី​១៨​ ខែធ្នូ​ ឆ្នាំ​២០​១៥ ។​



ទោះជា​យ៉ាងណា នូវ ដា​រ៉ូ ជួប​ប្រកួត​ជាមួយ​ ឡូញ វ៉ាន់ឌី​ លើក​នេះ ប្រហែលជា​ពុំ​មាន សង្ឃឹមថា​ឈ្នះ​ វ៉ាន់ឌី ​នោះ​ទេ ព្រោះ​បើ​តាម​ការ​កត់សម្គាល់​ពី​សមត្ថភាព​បច្ចេកទេស​នោះ គឺ ដា​រ៉ូ នៅ​អន់​ខ្សោ​យ​ជាង​ វ៉ាន់ឌី។ ដូច្នេះ ចាំ​មើល​ពីរ​នាក់​នេះ​ជួបគ្នា តើន​រណា​ជា​អ្នកឈ្នះ​នោះ ?​។



ឯម ម៉ូ​លី អ្នក​ប្រដាល់​ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ​នឹង​ជួប​ប្រកួត​ជាមួយ​ជើង​ថ្មី បឺត ជើត អ្នក​ប្រដាល់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦០​គីឡូក្រាម។ បឺត ជើត ​នេះ មិន​ដឹង​ថា ​អាច​ទៅ​រួច​ជាមួយ​ឯម ម៉ូ​លី ឬ​អត់​ទេ​? ព្រោះ ​ម៉ូ​លី ​ជា​អ្នក​ប្រដាល់​ជើងចាស់៕​


6-1-2016l



រឿង សោ​ភ័​ណ្ឌ ​ជួប ​Thorng Thai នៅ​សង្វៀន​ស្ទឹងមានជ័យ​

Post a Comment

0 Comments

Close Menu