Ad Code

បងប្រុស​តារាចម្រៀង ​សាពូន ​មីដាដា ​បាន​ស្លាប់​ក្នុង​ពេល​កំពុង​បើក​រថយន្ត

ភ្នំពេញ ​៖ ប្រភព​ច្បាស់​ការណ៍​និយាយ​ថា​ លោក ​សាពូន នី​ទី​តា ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​បង​ប្រុ​ស​បង្កើត​របស់​តារាចម្រៀង​ សា​ពពូន មីដាដា ​បាន​ទទួល​មរណភាព ​ហើយ​កាលពី​ល្ងាច​ថ្ងៃទី​១៣ ​ខែ​មករា ​ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ​ ខណៈ​កំពុង​បើក​រថយន្ត​សុខៗ​ ស្រាប់តែ​ត្រដរ​ខ្យល់​ផុតដង្ហើម​មួយ​រំពេ​ច​តែម្តង​ និង​បាន​បង្ក​នូវ​ភាព​ភ្ញាក់ផ្អើល​ សម្រាប់​មហាជន​ដែល​កំពុង​ធ្វើដំណើរ​ផង​ដែរ​។​ ​ ​ ​ ​ ​ ​ ​ ​


ប្រភព​ដដែល​បញ្ជាក់​ថា បងប្រុស​បង្កើត​របស់ ​សាពូន មីដាដា ​ឈ្មោះ​ សាពូន នី​ទី​តា ​មាន​វ័យ​៤៤​ឆ្នាំ​បាន​ស្លាប់ ​ដោយសារតែ​ជំងឺ​គាំងបេះដូង ​ក្នុងពេលដែល​លោក​កំពុង​ធ្វើ​ដំណើរ ​ដោយ​រថយន្ត​ផ្ទាល់​ខ្លួន​នៅ​ម្តុំ​ស្តុប​ពេទ្យ​ចិន​ជាមួយ​មិត្តភក្ដិ​។ ការ​ស្លាប់​របស់​លោក​មាន​សភាព​លឿន​មិន​នឹកស្មាន​ដល់​ហើយ​នៅពេល​នេះ​ដែរ​ សព​ ត្រូវ​បាន​ក្រុម​គ្រួសារ​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​កោះ​ និង​ធ្វើ​ពិធី​បូជា​នៅ​វេ​លា​ម៉ោង​៥​និង​៣០​នាទី​ថ្ងៃ​សុក្រ​នេះ​។​ ​


ចំពោះ​ដំណឹង​ដ៏​អកុសល​ខាងលើ​នេះ​ដែរ​«​កម្ពុ​ជាថ្មី​»​មិនអាច​ទាក់ទង ​ដើម្បី​សុំ​សួរនាំ​តារាចម្រៀង សាពូន មីដាដា​ បានទេ ​នៅ​ពី​ថ្ងៃទី​១៤​ ខែមករា​នេះ ​ពីព្រោះ​លេខ​ទូរស័ព្ទ​របស់​លោក​ត្រូវ​បាន​បិទ​៕



បងប្រុស​តារាចម្រៀង ​សាពូន ​មីដាដា ​បាន​ស្លាប់​ក្នុង​ពេល​កំពុង​បើក​រថយន្ត

Post a Comment

0 Comments

Close Menu