Ad Code

​ខំ​បើក​គេច​មក​ចិញ្ចើម​ផ្លូវ​ហើយ នៅតែ​ត្រូវ​រថយន្ត​សាំ​យ៉ុង​បើក​មក​បុក​ និង​កិន​ស្លាប់​ទៀត​ ​

ភ្នំពេញ ៖ អ្នក​បើករថយន្ត​សាំយ៉ុង​១​គ្រឿង​ បើក​ជែង​រថយន្ត​ និង​ម៉ូតូ​ជា​ច្រើន​គ្រឿង បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​១​គ្រឿង ​ដែល​បើក​បញ្ច្រាសទិស​គ្នា ​ទោះ​ម៉ូតូ​ជន​រងគ្រោះ​ខំ​បើក​គេច​រហូតដល់​ចិញ្ចើមថ្នល់​ក៏ដោ​យ​ នៅតែ​រថយន្ត​បង្ក​មក​កៀរ​ឲ្យ​ដួល ហើយ​កិន​ស្លាប់​ម្នាក់​របួស​ធ្ងន់​ម្នាក់។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៥៥​នាទី​ល្ងាច​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុង​ភូមិ​គ្រួស សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជ​ធានី​ភ្នំពេញ​។​



សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​នេះ​ ឈ្មោះ អ៊ូច បញ្ញា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំង​កណ្ដាល ឃុំ​ប្រាំបី​មុំ ស្រុក​ទ្រាំង ខេត្តតាកែវ ដោយ​ឡែក​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ ​ដែល​រង​របួស​ធ្ងន់​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ មានឈ្មោះ ពៅ កុង​គែន ភេទ​ប្រុស មាន​ទីលំនៅ​ផ្ទះ​លេខ​២៤៤ ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កាកាប ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​



សមត្ថកិច្ច​បន្ត​ថា ជនរងគ្រោះ​ទាំង​២​នាក់​នេះ​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BF-6144 ធ្វើដំណើរ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ចំណែក​រថយន្ត​បង្ក​ម៉ាក​សាំយ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AA-5702 បើកបរ​យ៉ាង​លឿន​ក្នុង​ទិសដៅ​ពី​ត្បូង​មក​ជើង​។​



ប្រភព​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​​ជនរងគ្រោះ​ទាំង​២​នាក់​ ជិះ​ម៉ូតូ​១​គ្រឿង​តាម​បណ្ដោយ ផ្លូវជាតិ​លេខ​៥ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ចំណែក​រថយន្ត​សាំង​យ៉ុង​បើកបរ​យ៉ាង​លឿន​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង (​បញ្ច្រាសទិស​គ្នា​) ដោយ​រថយន្ត​វ៉ា​ជាមួយ​រថយន្ត និង​ម៉ូតូ​ជា​ច្រើន​គ្រឿង​ជ្រុល​ចូល​ទៅ​ផ្លូវ​ម្ខាង​ស្តាំ​ដៃ​ម៉ូតូ រហូត​ទៅ​បុក​ម៉ូតូ​ជនរងគ្រោះ ​ដែល​កំពុង​ជិះ​នៅ​ចិញ្ចើម​ថ្នល់ ហើយ​កិន ​និង​អូស​ជាប់​ម៉ូតូ​ជាច្រើន​ម៉ែត្រ​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​តែម្តង។​ ភ្លាម​ៗ​នោះ​អ្នកបើកបរ​រថយន្ត ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច ចំណែក​ជនរងគ្រោះ​ដែល​រង​របួស​ធ្ងន់​បាន​​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មក​ធ្វើ​ការ​វាស់វែង ហើយ​នាំ​ខ្លួន​អ្នកបើកបរ​រថយន្ត ព្រមទាំង​រថយន្ត និង​ម៉ូតូ​ទៅកាន់​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ​ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ចំណែក​ជនរងគ្រោះ​ដែល​ស្លាប់​សមត្ថកិច្ច​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕


14-1-2016p1


14-1-2016p2



​ខំ​បើក​គេច​មក​ចិញ្ចើម​ផ្លូវ​ហើយ នៅតែ​ត្រូវ​រថយន្ត​សាំ​យ៉ុង​បើក​មក​បុក​ និង​កិន​ស្លាប់​ទៀត​ ​

Post a Comment

0 Comments

Close Menu