Ad Code

មេ​យោធា​រង​ស្រុក​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ក្រោយពី​លួច​គោ​អ្នកស្រុក

មណ្ឌលគិរី ​៖ ​មេ​យោធា​រង​ស្រុក​ពេជ្រាដា​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ស្រុក​ពេជ្រាដា​កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៦ ដោយ​យោង​តាម​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​ពី​បទ​លួច​គោ​អ្នកស្រុក នៅ​ចំណុច​ឃុំ​ប៊ូស្រា ស្រុក​ពេ​ជ្រា​ដា ខេត្ត​មណ្ឌលគិរី។


លោក​ជា​សុវណ្ណ​ថេត ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មករា​នេះ ជនសង្ស័យ​ឈ្មោះ​វ្លើ​ន ដក់ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​មណ្ឌលគិរី​ជា​បណ្ដោះអាសន្ន​ហើយ៕



មេ​យោធា​រង​ស្រុក​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ក្រោយពី​លួច​គោ​អ្នកស្រុក

Post a Comment

0 Comments

Close Menu