Ad Code

កម្លាំង​អាវុធហត្ថ​រាជធានី​បញ្ជូន​ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន ទៅ​តុលាការ



ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​២​នាក់​ ទៅ​តុលាការ​ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់​នៅ​ថ្ងៃទី​៣០ ខែ​ឧសភា​ ក្រោយពី​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ​ ធ្វើការ​ឃាត់ខ្លួន​ពួកគេ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​៥​ល្ងាច នៅ​ចំណុច ផ្លូវ​បេតុង​មុខ​បុរី​កម្ពុ ភូមិ​ផ្សារ​លិច សង្កាត់​ព្រែ​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​រួចមក​។

មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៣០ ឧសភា​ថា ពួក​ជនសង្ស័យ​ទាំង ០២​នាក់​ដែល​កម្លាំង​មូលដ្ឋាន​ឃាត់ខ្លួន​មានឈ្មោះ ទី​១- ឈ្មោះ ច​ន វាសនា ហៅ​សូ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ​និង​២- ឈ្មោះ​ម៉ាប់ តៃ​ម៉ូ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ។

ប្រភព​បន្ត​ថា បច្ចុប្បន្ន ពួកគេ​ទាំង ០២​នាក់ ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុងធ្វើការ​សួរចម្លើយ និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់​នៅ​ថ្ងៃ​នេះ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu