Ad Code

សេចក្តី​ព្រាងច្បាប់​ស្តីពី​ការរៀបចំ និង​ការ​ប្រព្រឹត្តទៅ​របស់​គណៈ​រដ្ឋមន្ត្រី ​ត្រូវបាន​រដ្ឋសភា​អនុម័តដោយ​សំឡេង ១១១ លើ ​១១១​ សំឡេង​



ភ្នំពេញ ​៖​ សេចក្តីព្រាងច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​គណៈ​រដ្ឋមន្ត្រី ត្រូវបាន​រដ្ឋសភាអនុម័ត​ដោយ​សំឡេង ១១១ លើ​ ១១១​ សំឡេង​។ ការអនុម័ត​នេះ ​បានធ្វើ​ឡើង​នៅ​ក្នុង​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១០ នីតិកាល​ទី​៥ នៅ​វេលា​ព្រឹក​ថ្ងៃទី៣១ ខែឧសភា​នេះ ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃព្រះរាជាណាចក្រ​កម្ពុជា​។លោក ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា​ថ្លែងថា សេចក្តីព្រាងច្បាប់នេះ ​ត្រូវបាន​បញ្ជូនមក​រដ្ឋសភា នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៨​។ សេចក្តីព្រាងច្បាប់​នេះ​មាន​គោលបំណង​កំណត់​អំពី​សមត្ថកិច្ច ក្នុងការ​កំណត់ និង​អនុវត្ត​នយោបាយរបស់​រដ្ឋ ស្របតាម​គោលការណ៍ដែល​បានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។ រាជរដ្ឋាភិបាល​ធានាការអនុវត្ត​ច្បាប់ និង​ដឹកនាំ​កិច្ចការ​ទូទៅ​របស់​រដ្ឋ​។ សមាសភាព​នៃ​រាជរដ្ឋាភិបាល​មាន នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​។សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​លើក​ទី​១០ នា​ព្រឹក​ថ្ងៃទី​៣១​ នេះដែរ ក៏​បន្ត​ការពិភាក្សា និង​អនុម័តសេចក្តីព្រាងច្បាប់​ស្តីពី​សញ្ជាតិ​, ការពិភាក្សា និង​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពីការបង្កើត​អង្គការ​សហប្រតិបត្តិកា​រ​ព្រៃឈើ​អាស៊ី និង​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ស្តីពី​វិសោធនកម្ម​មាត្រា​៣ មាត្រា​២៣ មាត្រា​៣០ មាត្រា​៣៣ មាត្រា​៣៤ មាត្រា៣៥ មាត្រា​៣៦ មាត្រា​៣៧ មាត្រា​៣៨ មាត្រា​៣៩ និង​មាត្រា​៤០ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង និង​ការធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ ដែល​ត្រូវ​ប្រកាស​ឱ្យប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រកម ០៧០១/០៩​ ចុះ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០០១ ជា​បន្តបន្ទាប់​ទៀត​៕​ 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu