ភ្នំពេញ៖ តារាចម្រៀងប្រុស និងជាអតីតប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច បានបង្ហាញអារម្មណ៍ហួសចិត្ត បន្ទាប់ពីកញ្ចក់រថយន្តរបស់លោកត្រូវបានលោកចោរដៃឆៅលួចបាត់អស់មួយចំហៀងផ្នែកខាងឆ្វេង។ មិនតែប៉ុណ្ណោះ លោកថែមទាំងដាក់ទំនាយយ៉ាងចាស់ដៃលើក្រុមចោរទាំងនោះទៀតផង។
តារាចម្រៀងជើងចាស់មានប្រជាប្រិយភាពលោក សុះ ម៉ាច បន្តថា អាចោរត្រូវឆ្នោត១លានដុល្លារលួចកញ្ចក់ឡានខ្ញុំ កំពុងតែសម្បូរលុយផង បើមិនយកសងខ្ញុំវិញទេខ្ញុំនឹងដាក់ទំនាយឯងអោយត្រូវឆ្នោត ហើយដេកស៊ីលុយឆ្នោតដើរលេងសប្បាយគ្រប់ប្រទេស ឈប់ធ្វើចោររហូតដល់ថ្ងៃស្លាប់ ឯងចាំមើលចុះទំនាយរបស់ខ្ញុំឆុតណាស់ណា៎។
តាមរយៈនេះមានមហាជនជាច្រើនបានសម្តែងអារម្មណ៍ហួសចិត្ត និងមានខ្លះទៀតបានផ្ញើសាររបៀបលេងសើចថា បងពិតជាមនុស្សចិត្តល្អមែន ចោរលួចកញ្ចក់ឡានហើយនៅតែដាក់ទំនាយឲ្យត្រូវឆ្នោតទៀត។ អ្វីដែលកាន់តែពិសេសនោះ គឺប្រកាសទទួលយកលោកចោរមកធ្វើជាកូនសិស្សចម្រៀងទៀតរកឯណាបាន …៕
Source: Kampuchea Thmey Daily
0 Comments