Ad Code

នគរបាល​ខេត្ត​សៀមរាប បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ណែនាំ​ពាក់ព័ន្ធ​បញ្ហា​អគ្គិភ័យ និង​មាន​ការចែក​សៀវភៅ ច្បាប់​ស្តីពី ការ​បង្ការ និង​ការ​ពន្លត់​អគ្គិភ័យ ជូន​អធិការ​ក្រុង​/​ស្រុក



សៀមរាប​ ៖​ កាលពី​វេលា​ម៉ោង​១៤​និង​០០​នាទី​ ថ្ងៃទី​២៩ ​ខែឧសភា​ ឆ្នាំ​២០១៨ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង សម្បត្តិ ស្នងការ​រង ទទួល​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ណែនាំ​ពាក់ព័ន្ធ​បញ្ហា​អគ្គិភ័យ និង​មាន​ការចែក​សៀវភៅ ច្បាប់​ស្ដីពី​ការ​បង្ការ និង​ការ​ពន្លត់​អគ្គិភ័យ ជូន​អធិការ​ក្រុង​/​ស្រុក និង​ធ្វើការ​បែងចែក​កម្លាំង​ជំនាញ​ចុះ​តាម​បណ្តា​អធិការ​ក្រុង​/​ស្រុក​ទាំង​១២ នៅពេល​ខាងមុខនេះ​។



សមាសភាព​ចូលរួម​មាន ​វរសេនីយ៍ត្រី សេន សុវណ្ណនី ប្រធាន​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​,​លោក​អធិការ​នគរបាល​ក្រុង​/​ស្រុក​ទាំង​១២ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង​១២ នៅក្នុង​ក្រុង​សៀមរាប នាយរង​ការិយាល័យ នាយផ្នែក នាយរង​ផ្នែក និង​មន្ត្រី​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​។



ខ្លឹមសារ​អង្គប្រជុំ​រួមមាន របាយការណ៍​សរុប​ស្តីពី​អគ្គិភ័យ​ឆាបឆេះ​នៅក្នុង​ខេត្តសៀមរាប​។ សេចក្តី​ណែនាំ​ស្តី​ពី​ការ​ចេញ​លិខិត ឫ​ប័ណ្ណ​ត្រួតពិនិត្យ​អំពី​គុណភាព​ប្រសិទ្ធភាព​លើ​ឧបករណ៍ សម្ភារៈ​បរិក្ខារ បង្ការ​ពន្លត់​អគ្គិភ័យ និង​ការ​បញ្ជាក់​ទទួលស្គាល់​លើ​ប្រព័ន្ធ​សុ​វត្ថិភាព​បង្ការ​ពន្លត់​អគ្គិភ័យ​តាម​គោលដៅ។ ការបែងចែក​កម្លាំង​ជំនាញ ​ចុះ​តាម​បណ្តា​អធិការ​ក្រុង​/​ស្រុក និង​មតិ​ចូលរួម​របស់​អធិការ​ក្រុង​/​ស្រុក​ទាំង​១២៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu