Ad Code

ស្រវឹង​ស្រឿងៗចាប់រំលោភ​ក្មួយបង្កើត​ឯង មួយ​យប់បាន​ពីរដង​



​បាត់ដំបង៖ នារី​វ័យក្មេង​ម្នាក់ ត្រូវបាន​ខ្ទេចខ្ទាំ​អស់​ព្រហ្មចារី រហូត​ក្លាយជា​ដំបៅ​ថែម​ទៀតផង បន្ទាប់ពីត្រូវ​ឪពុកមា​បង្កើត​របស់ខ្លួនចាប់រំលោភ​ចំនួន ​២ ​ដង ក្នុង​រយៈពេលមួយ​យប់​ ខណៈដែលឪពុកមា​ស្រវឹង និង​គាប់​ជួន​ម្តាយឪពុក​របស់​ក្មេងស្រីចេញទៅ​ធ្វើការនៅ​ឯ​ខេត្ត​ឆ្ងាយ។​​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​បញ្ជាក់ថា នៅ​ថ្ងៃទី២៩ ខែឧសភា​ ឆ្នាំ២០១៨ វេលាម៉ោង ៦ និង ២០ នាទីល្ងាច មាន​ប្រជាពលរដ្ឋ​បាន​ទូរស័ព្ទ​មក​ប្តឹង​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​សេពសន្ថវៈ ទៅលើ​ក្មេងស្រី​ដែលជា​អនីតិជនអាយុ​ក្រោម ១៥ ឆ្នាំ នៅ​ចំណុច ឃុំ​វត្ត​តា​មឹម ស្រុក​សង្កែ ខេត្តបាត់ដំបង។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម សមត្ថកិច្ច​ជំនាញបាន​សុំ​គោលការណ៍ និង​ការ​អនុញ្ញាត​ពីថ្នាក់ដឹកនាំ និង​លោក​ព្រះរាជអាជ្ញា នួន សាន ដោយបាន​ចុះទៅ​ឃាត់ខ្លួន​នា​ថ្ងៃទី​៣០ ខែឆ្នាំដដែល វេលា​ម៉ោង ១០ និង ៣០ នាទីព្រឹក ដែល​ជនសង្ស័យ​មានឈ្មោះ ឈៀង រស់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ត្រង់​ចំណុចកើតហេតុ​ខាងលើ ដែល​ត្រូវបាន​ប្រភព​ចោទប្រកាន់ថា បាន​រំលោភ​ទៅលើក្មេងស្រី​ឈ្មោះ ឈ ឆ អាយុ​១១​ឆ្នាំ រស់នៅ​ក្នុងផ្ទះ​ជាមួយគ្នា (ត្រូវជា​ឪពុកមា និង​ក្មួយបង្កើត )។​

​លោក​វរសេនីយ៍ត្រី វេ គឹម​ចត់ អធិការរងនគរបាល​ស្រុក​សង្កែ ទទួល​ផែន​យុត្តិធម៌​បានអោយដឹងថា ថ្មីៗ​នេះឪម្តាយ​របស់​ក្មេងស្រីបានចេញ​ទៅធ្វើ​ការ​នៅឯ​ខេត្តព្រះវិហារ​ ដោយបាន​ផ្ញើរ​កូនស្រី​អោយនៅ​ជាមួយនឹង​ឪពុកមាក្នុង​ការជួយ​មើល​ខុសត្រូវ តែ​ទីបំផុត​ក៏​ជួយ​បញ្ហា​បែបនេះទៅវិញ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ចជនសង្ស័យ​បាន​សារភាពថា កន្លងមក​ខ្លួន​មិនដែល​មានគំនិត​បែបនេះនោះទេ ប៉ុន្តែ​នៅ​យប់កើតហេតុ​ខ្លួន​បាន​ផឹក​ស៊ី​ស្រវឹងហើយ​ក៏បាន​ជ្រុលជ្រួស​ ប៉ុន្តែ​ទាំងពីរលើក គឺ​រួមភេទ​មិន​ចូល​នោះទេ ទើប​ប្រើ​ដៃ​ជួយដោយសារ​ខ្លួន​ស្រវឹង​ពេក​ មានន័យថា ទាំងពីរ​លើក​គឺ​មិនបាន​ស៊ីជម្រៅ​ឡើយ។​

​ប៉ុន្តែ​សម្រាប់​ចម្លើយ​របស់​ក្មេងស្រី​រងគ្រោះ​បាន​និយាយថា ទាំងពីរ​លើក​គឺ​គាត់​ដាក់​ចូល​ជានិច្ច ដោយ​ខ្លួន​មានការ​ឈឺចាប់​យ៉ាងខ្លាំង ព្រោះ​គាត់​មិន​ត្រឹមតែ​រួមភេទ​ប៉ុណ្ណោះ​ទេ​ ថែមទាំង​ប្រើ​ម្រាមដៃរុក​បញ្ចូល​ទៅក្នុង​ប្រដាប់ភេទ​របស់​នាង​ទៀត បើទោះបីជា​នាង​ខំប្រឹង​ស្រែកក៏​ស្រែក​មិន​រួចដែរ ដោយសារតែ​គាត់​ខ្ទប់មាត់​នាង​ជាប់។​

​ក្រោយពី​សមត្ថកិច្ច​នាំ​ក្មេងស្រី​ទៅធ្វើ​កោសល្យវិច័យ គឺ​ប្រដាប់ភេទ​របស់​នាងបាន​ក្លាយជា​ដំបៅ និងមាន​ខ្ទុះ​ផងដែរ ដែល​ធ្វើអោយ​នាង​ដើរ​កន្ធែកជើង ទើបត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​នៅក្បែ​រខាងឃើញ ហើយ​ក៏បាន​សួរនាំ​ និង​ឈានដល់​ការ​ប្តឹងទៅសមត្ថកិច្ច​តែម្តង។ បច្ចុប្បន្ន​កម្លាំង​ជំនាញនៃ​អធិការដ្ឋាននគរបាល​ស្រុក​សង្កែ​ បាននិង​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ខ្លួនជនសង្ស័យ​ទៅ​សាលាដំបូង​ហើយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu