Ad Code

ឃីម បូរ៉ា ជួប Phat Chhayak Phum ឯ ហេង សំរាំង ជួប​រុស្សី Arthur Shushinsky លើ​សង្វៀន Ganzberg SEATV



​ឃីម បូរ៉ា អ្នក​ប្រដាល់​ក្លិបរ​ស្មីភូមិ​គាប​ខេត្តបន្ទាយមានជ័យ និង ហេង សំរាំង អ្នក​ប្រដាល់​ក្លិបព្រៃទទឹង​ខេត្តបាត់ដំបង ពួកគេ​ទាំងពីរ​នាក់​នេះ ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ និង​រុស្សី​នៅលើ​សង្វៀន​ Ganzberg របស់ SEA-TV នា​យប់​ថ្ងៃ​សៅរ៍ ទី​០២ ​ខែ​មិថុនា ​ឆ្នាំ​២០១៨ ​នេះ។​ ឃីម បូរ៉ា អ្នក​ប្រដាល់​ជើង​ខ្លាំង នឹង​ត្រូវគេ​ផ្គូផ្គង​ឲ្យ​ជួប​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​មកពី​ប្រទេស​ថៃ​ឈ្មោះ Phat Chhayak Phum។ នេះ​ជា​គូប្រកួត​ដ៏អស្ចារ្យ​មួយ ព្រោះថាគេ​ទាំងពីរ​នាក់​នេះសុទ្ធតែ​វាយ​ខ្លាំងដូចគ្នា​។

Phat Chhayak Phum ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ច្រើនលើក​ហើយ​កន្លងមក។ ​ក្នុងនោះ Phat Chhayak Phum ធ្លាប់​វាយ​ឈ្នះ​ចាញ់​ជាមួយ​ ចាន់ ប៊ុន​ហឿន អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ​ឲ្យ​សន្លប់ក្នុង​ទឹក​ទី​៣។​ ដូច្នេះ​គេ​ជឿថា ការជួបគ្នា​រវាង ​ឃីម បូរ៉ា និង Phat Chhayak Phum អ្នក​ប្រដាល់ទាំងពីរសុទ្ធតែ​ចង់​ផ្តួល​គ្នា​ទៅវិញទៅមក។ ឃីម បូរ៉ា ជើង​ខ្លាំង​របស់​កម្ពុជា​នេះ គេ​ទើបតែផ្តួល​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ ​Pha Yaknoy ក្នុង​ទឹក​ទី​៤ កាលពី​ថ្ងៃទី​០៧ ​មេសា កន្លងមកនេះ។

Phat Chhayak Phum ដែលជា​គូរ​បស់ ​ឃីម បូរ៉ា​នេះ ជា​ជើង​ខ្លាំង​ទម្ងន់ ​៦០​ គីឡូក្រាម​ ប្រចាំ​នៅស្រុកថៃ​។ មក​ប្រកួត​លើកចុងក្រោយ​របស់ Phat Chhayak Phum គឺ​គេ​វាយ​ស្មើ​ជាមួយ ​ចាន់ ប៊ុនហឿន។ ឆ្លងកាត់​ការប្រកួត​៧៧​លើក Phat Chhayak Phum វាយ​ឈ្នះ​៦៣​លើក ចាញ់​១៣​លើក និង​ស្មើ​០១​លើក​។ ឃីម បូរ៉ា គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៧​លើក ឈ្នះ​៥៦​លើក និង​ចាញ់​១០​លើក និង​ស្មើ​០១​លើក។ បូរ៉ា គេ​មាន​ថ្វី​កែង​និង​ជង្គង់​ល្អ​ណាស់ តែ​យ៉ាងណា​ការ​ឈ្នះ​ចាញ់​រវាង​ ឃីម បូរ៉ា និង Phat Chhayak Phum នេះពុំមាន​នរណា​ហ៊ាន​ទាយ​មុន​ថា​អ្នកណា​ឈ្នះ​នោះទេ?។

​ចំពោះ ហេង សំរាំង អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​អ្នកប្រដាល់​ជនជាតិ​រុស្សី Arthur Shushinsky។​ សំរាំង អ្នក​ប្រដាល់​ជើងចាស់​របស់​កម្ពុជា និង​អ្នកប្រដាល់​រុស្សី​នេះ ពួកគេ​ទាំងពីរ​ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​ ៧១ ​គីឡូក្រាម។ ជា​លើក​ទី​៣​ ហើយបន្ទាប់ពី​រូបគេ​វិល​មកកាន់​សង្វៀន​វិញ ហើយ​ត្រូវគេ​ផ្តល់ឱ​កាស​ឲ្យ​ជួប​ប្រកួត​ជាមួយ​បរទេសនេះ។ ហេង សំរាំង ជា​អ្នក​ប្រដាល់​ជើងចាស់​ធ្លាប់​ហែល​ឆ្លងកាត់​ប្រកួត​ជាមួយ​បរទេស ពិសេស​ជាមួយ​ថៃច្រើនលើក​ណាស់​មកហើយ កាលពី​គេ​នៅមាន​ឈ្មោះ​បោះ​សម្លេង។ តែ​ពេលនេះគេ​មិន​ដូច​ពីមុន​នោះទេ ដោយសារ​គេ​ចាស់ ឡើង​ទម្ងន់ គួបផ្សំ​គេ​ស្ទើរ​កម្ពស់​ផង ធ្វើអោយការប្រកួត​ជាមួយ​បរទេសពិបាក​សង្ឃឹម​ឈ្នះ។

​យ៉ាងណាប៉ះ​ជាមួយ​អ្នក​ប្រដាល់​រុស្សី ដែល​ទើប​ប្រកួត​បាន​៣៨​លើក ឈ្នះ​៣០​លើក ចាញ់​០៨ប្រហែលជា​មិន​ពិបាក​ប៉ុន្មាន​ឡើយ។ ​ប៉ុន្តែ ហេង សំរាំង ក៏​ប្រហែល​ត្រូវ​ប្រឈម​ការលំបាក​រឿងចាញ់​កម្ពស់​ហើយ ព្រោះ​អ្នក​ប្រដាល់​រុស្សីមក​លើក​នេះ មាន​កម្ពស់​ខ្ពស់ជាង​ប្រមាណ​១​តឹកឯណោះ គឺ​១,៧៨​ម៉ែត្រ ខ​ណៈដែល​ខ្លួនគេ​កម្ពស់ ​១,៦៨ ​ម៉ែត្រ។ តែ​យ៉ាងណា​ដោយសារ​គេមានចិត្ត​ប្រដាល់​ធំ​នោះ សង្ឃឹមថា​ ហេង សំរាំង នឹង​យកឈ្នះ​អ្នក​ប្រដាល់​រុស្សី​បាន​មិន​ខាន​។ សំរាំង មាន​កំណត់​ត្រា​ប្រកួត​ចំនួន​៩១​លើក ឈ្នះ​៧១​លើក ចាញ់​១៩​លើក និង​ស្មើ​០១​លើក។

Arthur Shushinsky គេ​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ពីរលើក​ហើយ ដោយ​វាយ​ឈ្នះ​យុគ យក្ស​ផ្លែ។ យ៉ាងណា អ្នក​ប្រដាល់​រុស្សី​រូបនេះគេ​ខ្លាំង​គួរសម​ដែរ តែមកប៉ះ​ជាមួយ ហេង សំរាំង លើកនេះ Arthur Shushinsky ក៏​មិនជា​ស្រួល​ប៉ុន្មាន​ដែរ ព្រោះថា​ សំរាំង​ គេ​វាយ​បុក​ខ្លាំង កណ្តាប់ដៃ​ខ្លាំង ទម្ងន់​ជើង​ក៏ធ្ងន់​ដែរ។ តែ​យ៉ាងណា សំរាំង ក៏ត្រូវ​ប្រយ័ត្ន​ដែរសម្រាប់​ការប្រកួត​លើក​នេះ​។ ដូច្នេះ​ចាំមើល តើ ហេង សំរាំង អាច​យកឈ្នះ​អ្នក​ប្រដាល់​រុស្សី​នេះ​បាន​ឬ​អត់​?៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu