កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានលើកឡើងថា បញ្ហាឱសថក្លែងក្លាយត្រូវបង្កើនការទប់ស្កាត់ឱ្យមានប្រសិទ្ធភាព ពិសេសគឺក្រុមពេទ្យ ដែលបានដើរចាក់ថ្នាំគ្មានច្បាប់ ដោយមានរហូតដល់ជាង ៥០០ នាក់ ត្រូវតែមានវិធានការទប់ស្កាត់ ហើយបើគ្លីនិកឯកជនណាបើកបង្រៀនផ្នែកពេទ្យត្រូវតែបញ្ឈប់ជាបន្ទាន់ ដោយនេះជាអំពើល្មើសច្បាប់។
លោក គួច ចំរើន ក៏បានលើកឡើងនូវសំណូមពររបស់ អ្នកជំងឺ បុគ្គលិក បសស និងបុគ្គលិកសុខាភិបាល ក្រោយពីលើកឡើងពីសំណូមពររបស់ អ្នកជំងឺ បុគ្គលិក ប.ស.ស និងបុគ្គលិកសុខាភិបាល លោកអភិបាលក៏បានដោះស្រាយនូវបញ្ហាជាច្រើននៃការលើកឡើងទាំងនោះ។
លោកក៏បានស្នើដល់មន្ត្រីពាក់ព័ន្ធទាំងអស់ យកចិត្តរបស់អ្នកជំងឺមកដាក់ក្នុងខ្លួន និង អ្នកជំងឺត្រូវយកចិត្តគ្រូពេទ្យមកដាក់ខ្លួន ព្រោះរាល់ពេលអ្នកជំងឺមកជួបគ្រូពេទ្យ ពិតជាចង់បានចម្លើយនៃការពិគ្រោះយោបល់រវាងអ្នកជំងឺ និងគ្រូពេទ្យ។ ប្រសិនបើអ្នកជំងឺទទួលបានការពិគ្រោះយោបល់រួចហើយ សូមអោយអ្នកជំងឺផ្តល់ទំនុកចិត្តចំពោះក្រុមគ្រូពេទ្យយើងវិញ។
លោកបន្តទៀតថា បច្ចុប្បន្នអាជ្ញាធរកំពុងខិតខំជំរុញ ដោយត្រូវរួមសហការជាមួយមូលនិធិសមធម៌គាំពារសង្គម ហើយអាចជាសមាជិក ប.ស.ស ត្រូវផ្តល់ដល់សមាជិកភូមិ មេភូមិ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ក្នុងខេត្ដ ដែលគ្រប់គ្រងដោយគណៈបញ្ជារការឯកភាព ចែកជូនសម្រាប់ប្រើប្រាស់សេវា ប.ស.ស កាន់ល្អប្រសើរឡើងបន្ថែមទៀត។
Source: Kampuchea Thmey Daily
0 Comments