Ad Code

កំលោះ​ចាស់​ធុញទ្រាន់​នឹង​ភាព​ឯកោ​ ចងកធ្វើ​អត្តឃាត​



កំពង់ចាម​៖ កំលោះ​អភ័ព្វ​ស្នេហ៍​ ដែល​បាន​ថែ​ភាព​នៅ​លីវ​រហូតដល់​អាយុ​៣០​ ឆ្នាំ​ទៅ​ហើយ ​នៅតែ​គ្មាន​គូ​​ស្នេហ៍​ថែរក្សា​ខ្លួន​ បាន​អង្រួន​បេះដូង​នារីៗ​ដែល​នៅ​លីវ​រស់​ក្នុងភូមិ​ជាមួយ​មាន​ការ​សោកស្តាយ ព្រោះតែ​កំលោះ​ច្រែះចាប់​ម្នាក់​នេះ​ បាន​គិត​ខ្លីបញ្ចប់ជីវិត​ដោយ​ចងកនៅក្បែរ​ផ្ទះ​របស់ខ្លួន​។ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​ថ្ងៃទី​៣០ ខែ​ឧសភា ​ឆ្នាំ​២០១៨ វេលា​ម៉ោង ២១ និង ០០ ​នាទី ឈ្មោះ ជួន មាស ភេទ​ប្រុស អាយុ​៣០ឆ្នាំ​ រស់នៅ ភូមិ​បា​ខម ឃុំ​សំពង​ជ័យ ស្រុកជើងព្រៃ ខេត្ត​កំពង់ចាម (នៅ​លីវ​) និង​ជា​មនុ​ស្ស​ញៀន​ស្រា បាន​ផឹកស្រា​ស្រវឹង ហើយ​បានចូលដេក​នៅលើ​គ្រែ​ក្រោមផ្ទះ​ជាមួយ​ជាមួយ​ឪពុក​បង្កើត​ឈ្មោះ ជួន រ៉ា អាយុ​៧០​ឆ្នាំ​។ លុះ​ដល់ម៉ោង ១ និង ០០ នាទី​ ឈានចូល​ថ្ងៃទី៣១ ខែ​ឧ​សភា ​ឆ្នាំ​២០១៨ ឈ្មោះ ជួន មាស ក៏​ក្រោក​ពី​ដំណេកចេញទៅ​បាត់មិនដឹង​ទៅណា​។ លុះដល់​ម៉ោង ៥ និង ០០ នាទី​ព្រឹក ថ្ងៃ​ដដែល ឈ្មោះ ជួន រ៉ា ជា​ឪពុក​បាន​ក្រោក​ពី​ដេក ក៏​ឃើញឈ្មោះ ជួន មាស​ ជា​កូនបង្កើត​ បានចងក​សម្លាប់​ខ្លួន​នៅ​នឹង​ដើម​ស្វាយ​ខាងមុខផ្ទះ​ ចម្ងាយ​ពីផ្ទះ​២០​ម៉ែត្រ បណ្តាលអោយ​ស្លាប់​តែម្តង​។

ចំពោះ​ការធ្វើ​អ​ត្តឃាតរបស់​កំលោះ​ចាស់​យូរ​នេះ គេ​ពុំទាន់​ដឹង​មូលហេតុ​នៅ​ទ្បើ​យ​ទេ តែ​គេ​សង្ស័យថា ជនរងគ្រោះ​កាល​នៅរស់​ប្រហែលជា​ខូចចិត្ត​នឹង​នារី​ណា​ម្នាក់​ហើយ ទើប​ដើរ​ផឹកស្រារហូត​ក្លាយជា​មនុស្ស​ប្​មឹក​ទៅហើយ​។​

ប៉ូលិស​បានអោយដឹងថា ការ​ពិនិត្យ​សព​នៅ​ផ្នែកកខាងមុខ​មាន​ស្នាម​ទ្រុឌ​ដោយ​ខ្សែ​អង្រឹង​ប្រវែង​ ២០ សង់ទីម៉ែត្រ ចាប់ពី​ក្រោម​ទងត្រចៀក​ខាងឆ្វេង​ដល់​ក្រោម​ទងត្រចៀក​ស្តាំ ក្រៅពីនោះ​គ្មានស្លាកស្នាម​អ្វី​ទេ​។ ផ្អែក​តាម​ការបំភ្លឺ​ពី​សាក្សី និង​ការពិនិត្យ​សាកសព ​គ​ណៈកម្ម​ការពិនិត្យ​សពបាន​សន្និដ្ឋានថា​ ឈ្មោះ​ ជួន​ មាស ពិតជា​ស្លាប់​ដោយ​ចងក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន​ ពុំមាន​ពាក់​ព័ន្ធទៅនឹង​បទល្មើស​ព្រហ្មទណ្ឌ​ទ្បើយ។ ក្រោយ​ពិនិត្យរួច​សពត្រូវបានក្រុមគ្រួសារធ្វើបុណ្យ​តាម​ប្រពៃណី​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu