Ad Code

បុរស​ម្នាក់​ដោត​ខ្សែ​ម៉ូ​ទ័​រ​បូមទឹក មិន​ប្រយ័ត្ន​ឆក់​ស្លាប់​ខ្លួនឯង



សៀមរាប ​៖ ​បុរស​ម្នាក់ ដើរទៅ​ដោត​ម៉ូតូ​បូមទឹក ខណៈ​ដៃ​សើម មិន​ប្រយ័ត្ន ក៏ត្រូវចរន្តអគ្គិសនី​ឆក់​ដួល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​មក​ជួយ​តែ​ជួយ​មិនបាន​។

ហេតុការណ៍​ឆក់​ស្លាប់​មនុស្ស​នោះ​ បាន​កើតឡើង​នៅវេលា​ម៉ោង​១៨​និង​០០​នាទី​ល្ងាច​ថ្ងៃទី​០១​ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅផ្ទះ​ជនរងគ្រោះ ក្នុង​ក្រុមទី​៦ ភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ​សៀមរាប ក្រុង​សៀមរាប។

លោក​អនុសេនីយ៍ឯក ស៊​ត សៃ មេ​ប៉ុស្តិ៍​សង្កាត់​ជ្រាវ បាន​ប្រាប់​នៅ​រសៀល​ថ្ងៃទី​២​ខែមិថុនា ឆ្នាំ​២០១៨​នេះ​ថា មុន​ពេល​កើតហេតុ​ជនរងគ្រោះ ​បាន​ដើរទៅ​បូមទឹក​នៅ​ខាងក្រោយ​ផ្ទះ ដោយសារ​ដៃ​ជនរងគ្រោះ​សើម ហើយ​ទៅ​ដោត​ទឹក ទើប​បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​ភ្លើង ចេញ​ពី​ម៉ូ​ទ័​រ បូមទឹក​ឆក់​ស្លាប់ ភ្លាមៗ​តែម្តង​។

លោក​បាន​បន្ត​ថា ជនរងគ្រោះ​មានឈ្មោះ សោម សា​រ៉ែ​ន ភេទ​ប្រុស អាយុ​៣៩ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ ភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​/​ខេត្តសៀមរាប​។ ក្រោយពេល​កើតហេតុ​ភ្លាមៗ កម្លាំង​ជំនាញ​បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ នាំគ្នា យក​សព​ចេញពី​កន្លែង​បូមទឹក ហើយ​ធ្វើ​កោសល្យវិច័យ​លើ​ដងខ្លួន រួច​សន្និដ្ឋាន​បាន​ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ ឆ្លង​ចរន្ត​ភ្លើង​ម៉ូ​ទ័​រ​បូមទឹក ឆក់​ស្លាប់​ពិតប្រាកដ​មែន ពុំ​មែន​ជា​ករណី​ឃាតកម្ម​ទេ។

បច្ចុប្បន្ន សព​ជនរងគ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ទៅ​ក្រុមគ្រួសារ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu