Ad Code

ភ្នាក់ងារ​សម្របសម្រួល​កិច្ចសហប្រតិបត្តិការទួរ​គី​រៀបចំ​ផ្តល់ជំនួយ​បច្ចេកទេស​វិជ្ជាជីវៈ និង​អប់រំ ដល់​កម្ពុជា



ភ្នំពេញ ៖ ថ្លែង​ក្នុង​ជំនួប​ពិភាក្សា​ការងារ ជាមួយ​លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តំណាង ភ្នាក់ងារ​សម្របសម្រួល​កិច្ច​សហប្រតិបត្តិការ​តួរ​គី TIKA លោក បណ្ឌិត Rahman Nurdun – ប្រធាន​នាយកដ្ឋាន កិច្ចការ អាស៊ី​បូព៌ា អាស៊ី​ខាងត្បូង​ប៉ាស៊ីហ្វិក និង​អាមេរិក​ឡាទីន បានលើកឡើង​នូវ​គម្រោង​ផ្តល់​ជំនួយ​ផ្សេងៗ​ដល់​ភាគី​កម្ពុជា ដែល​ផ្តោត​លើ​ការ​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ និង អប់រំ ជា​វិស័យ​ចម្បង ក្នុងនោះដែរ TIKA នឹង​ផ្តល់ឱកាស​ដល់​ភាគី​កម្ពុជា ក្នុងការ​បញ្ជូន​មន្ត្រី​បច្ចេកទេស​កម្ពុជា ទៅ​សិក្សា​ពង្រឹង គុណភាព ចំណេះដឹង និង សមត្ថភាព​។

ជំនួប​នេះ ធ្វើឡើង​នៅ​រសៀល​ថ្ងៃអាទិត្យ​៥​រោច ខែ​ជេ​ស្ឋ ឆ្នាំច​សំរឹទ្ធិស័ក​ព​.​ស​២៥៦២​ត្រូវ​និង​ថ្ងៃទី​០៣ មិថុនា ២០១៨ នៅ​ស្នាក់​ការ​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មុ​ស្លិ​ម​កម្ពុជា ដែល​មាន​វត្តមាន លោកស្រី Ayda UNLU ឯកអគ្គរដ្ឋទូត​តួរ​គី​ប្រចាំ​កម្ពុជា លោក ណុះ ស្លេះ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា។



លោក អូស្មាន ហាស្សាន់ បន្ទាប់ពី​បាន​លើក​ឡើង​នូវ​ការស្នើសុំ​កិច្ចសហប្រតិបត្តិការ និង ការ​ផ្តល់​ជំនួយ​បច្ចេកទេស វិជ្ជាជីវៈ អប់រំ ជា​វិស័យ​ចាំបាច់​នៅ​កម្ពុជា ក្នុងនាម​ជា​អនុប្រធាន គណៈកម្មាធិការ​ត្រួតពិនិត្យ​ផលិតផល​ហា​ឡា​ល់ កម្ពុជា ផងដែរ​លោក​បាន​ថ្លែង​ទៅកាន់​តំ​ណា​TIKA​ដើម្បី​ពិនិត្យ​លទ្ធភាព ផ្តល់ជំនួយ​លក្ខ​ណ្ឌ​បច្ចេកទេស​ហា​ឡា​ល់​នៅ​កម្ពុជា។

លោក​អូស្មាន ហាស្សាន់ បាន​បញ្ជាក់ថា​៖ ជំនួប​រវាង TIKA លោក បណ្ឌិត Rahman Nurdun​តួ​ក​គី​-​កម្ពុជា និង​ថ្នាក់ដឹកនាំ​អាស៊ី​បូព៌ា​អាស៊ី​ខាងត្បូង​ប៉ាស៊ីហ្វិក និង​អាមេរិក ឡាទីន​នៅពេលនេះ គឺ​បានបង្ហាញ​ពី​ភាតរភាព​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ប្រទេស​ទាំងពី​កម្ពុជា​-​អាស៊ី​បូព៌ា និង​អាមេរិក​ឡាទីន ផ្នែក​សេដ្ឋកិច្ច សង្គមកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម វប្ប​ធ​ម៏ និង​ទេសចរ​ណ៏ ។ ការទំនាក់ទំនង​ដ៏​ល្អ​នេះ ក៏​ជាការ​បង្ហាញ​ឲ្យ ឃើញ ការផ្ដល់​ទំនុកចិត្ដដ​ក់​អ្នកវិនិយោគទុន ពី​ទំនុក​ចិ​ត្ដ​យូ​អង្វែង ផ្នែក​ការទូត រវាង​ប្រទេស​ទាំងពី​ផងដែរ ។ លោក អូស្មាន ហាស្សាន់ ក៏បាន​ថ្លែងអំណរគុណ​ដល់​គណៈប្រតិភូ ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ មក​ទស្សនកិច្ច និង​សិក្សា​ស្វែងយល់ គ្រប់​វិស័យ​នៅ​កម្ពុជា​ផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu