ភ្នំពេញ ៖ ក្រោយពីបើកការស្រាវជ្រាវកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍បានចុះធ្វើការបង្ក្រាបជាក់ស្តែងឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមម្នាក់ និងថ្នាំញៀន៦កញ្ចប់តូច និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ហេតុការណ៍ឃាត់ខ្លួននេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីរសៀល ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះគ្មានលេខ ក្រុម៩ ភូមិលូសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងនគរបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិវៀតណាមឈ្មោះហ្វៀង ហៅហាងភេទប្រុសអាយុ៥២ឆ្នាំស្នាក់នៅផ្ទះគ្មានលេខក្រុមទី៩ភូមិលូសង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។
ចំពោះវត្ថតាងដែលសមត្ថកិច្ចដកហូតបានមានក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន៦កញ្ចប់តូចនិងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ក្រោយឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញខណ្ឌ នាំទៅសាកសួរនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments