Ad Code

ឃាត់ខ្លួន​បុរស​ម្នាក់​ និង ​ស្ត្រី​ម្នាក់​ សង្ស័យ​ពាក់​ព័​ន្ធ​ក្នុង​ការ​ជួញដូរ​ថ្នាំញៀន​ខុសច្បាប់



កណ្តាល ៖ បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​ជា​ឈ្មួញ​លក់ដូរ​ថ្នាំញៀន ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាល ស្រុក​ពញាឮ បង្ក្រាប​បាន​កាលពី​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ភូមិ​ដំណាក់​ព្រីង ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្តកណ្តាល ដោយ​ជាប់​សង្ស័យ​ពី​បទ​ជួញដូរ​ថ្នាំញៀន​ខុសច្បាប់។

​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​១.​ឈ្មោះ ពូន ស៊ីណា ហៅ​ញ៉ា​ញ់ ភេទ​ប្រុស​ អាយុ២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ដំណាក់​ព្រីង ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្តកណ្តាល។ ២. ឈ្មោះ ប្រេ​ស ស្រីមុំ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ គ្មាន​មុខរបរ មាន​ទីលំនៅ​ភូមិ​អង្គ្រង ឃុំ​ព្រះ​ស្រែ ស្រុក​ឧ​ត្តុ​ង ខេត្តកំពង់ស្ពឺ។

នៅ​ថ្ងៃ​កើតហេតុ​កម្លាំង​ផ្នែក​ជំនាញ​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌ បាន​យាមល្បាត​តាម​បណ្តោយ​ផ្លូវ​៥១ លុះដល់​ចំណុច​កើតហេតុ មាន​ប្រជាពលរដ្ឋ រាយការណ៍​ថា ជនសង្ស័យ​ខាងលើ កំពុង​លក់​ថ្នាំញៀន នៅ​កន្លែង​កើតហេតុ។



ក្រោយពី​ទទួល​ព័ត៌មាន​ភ្លាម កម្លាំង​ផ្នែក​ជំនាញ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទំនប់​ធំ ចុះ​មកដល់​ចំណុច​កើតហេតុ បាន​ប្រទះឃើញ​ជនសង្ស័យ​ខាងលើ ដែល​ជា​មុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ក៏បាន​បង្ក្រាប​ឃាត់​ឆែកឆេរ រក​ឃើញ​សារធាតុ​ញៀន​ចំនួន​០៣​កញ្ចប់ និង​បន្ត​ការ​ឆែកឆេរ កន្លែងដេក​របស់​ជន​សង្ស័យ បាន​រក​ឃើញ​វត្ថុ​តាង​មួយចំនួន​បន្ថែម​ទៀត មាន​ដូច​ជា​ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន និង​សម្ភា​រះ​សម្រាប់​វេច​ខ្ចប់​មួយចំនួន។

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ ពូន ស៊ីណា ហៅ​ញ៉ា​ញ់ បាន​សារភាព​ថា ថ្នាំញៀន ដែល​ខ្លួន​យក​មក​ធ្វើ​សកម្មភាព​រាល់ថ្ងៃ​គឺ​ឈ្មោះ មុំ ភេទ ស្រី ប្រើ​ទូរស័ព្ទ​លេខ ០៩៦ ៤០ ៤៤ ៩០៩ ​នៅ​ភូមិ​អង្គ្រង ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​បី​ថ្ងៃ​ទៅ​យក​ម្តង ក្នុង​តម្លៃ​៤០០០០០៛ (​សែសិប​ម៉ឺន​រៀល​) ដើម្បី​យកមកចែក​ចាយ​លក់​បន្ត។

តាមរយៈ​ចម្លើយ​សារភាព រ​បស់​ជនស​ង្ស​យ័​ឈ្មោះ ពូន ស៊ីណា ហៅ​ញ៉ា​ញ់ កម្លាំង​ជំនាញ​ស្រុក​ពញាឮ បាន​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ ស្រាវ​ជ្រាវ តាម​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ប្រេ​ស ស្រីមុំ នៅ​ម៉ោង​១៧​កន្លះ​ថ្ងៃ​ដដែល​យក​មក​សួរនាំ​បន្ត​មុន​ពេល​បញ្ជូន​ទៅ​តុលាការ​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu