បាត់ដំបង ៖ ស្ត្រីជនជាតិឥស្លាមម្នាក់ បានធ្វើអត្តឃាតដោយចង កសម្លាប់ខ្លួន ចោលទារកដែលទើបនឹងកើតមិនទាន់ បានមួយសប្តាហ៍ផង បន្ទាប់ពីស្ត្រីរូបនេះ ទទួលរងនូវការ ស្តីបន្ទោសពីសំណាក់ម្តាយរបស់ខ្លួនញឹកញាប់ខ្លាំងពេក ទំនងជាមិនអាចទ្រាំបាន ទើបហ៊ានប្រព្រឹត្តរឿងដែលមិនគប្បីយ៉ាងនេះ។
ករណីធ្វើអត្តជាតនេះ បានកើតឡើងនៅវេលាម៉ោង ៧ និង ២០ នាទី ព្រឹក ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចក្រុមទី៣ ភូមិស្រម៉ មាស ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយជនរងគ្រោះមានឈ្មោះហ ប៉េះ ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅជាមួយម្តាយត្រង់ចំណុចកើតហេតុខាងលើ។
ក្រោយពីសមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យ គឺសង្កេតឃើញថា ស្ត្រីរងគ្រោះជាមនុស្សសរសៃខ្ចី ទើបនឹងឆ្លងទន្លេមិនទាន់បានមួយសប្ដាហ៍ផង ដោយសារតែត្រូវម្តាយ ជេរ ស្តីញឹកញាប់ខ្លាំងពេក ដោយមិនទាន់ដឹងមូលហេតុនៃការស្តីបន្ទោសនោះឡើយ ទើបស្ត្រីរូបនេះហ៊ានសម្រេចចិត្តបែបនេះ។
ជនរងគ្រោះបានយកក្រមាចង.ករបស់ខ្លួនទៅនឹងធ្នឹមផ្ទះទាំងព្រឹកតែម្តង ដែលបញ្ហានេះត្រូវបានប្រភពជាច្រើនមានការអាណិតអាសូរយ៉ាងខ្លាំងដល់ទារក ដែលទើបនឹងបានឃើញពន្លឺថ្ងៃមិនទាន់បានប៉ុន្មានផង ត្រូវបានម្តាយលាចាកលោកទៅហើយ។ បច្ចុប្បន្នសព ត្រូវបានកម្លាំងប្រគល់ទៅអោយក្រុមគ្រួសាររៀបចំធ្វើបុណ្យហើយ៕
Source: Kampuchea Thmey Daily
0 Comments