Ad Code

ប្រជាពលរដ្ឋ​ក្រីក្រ​ នឹង​ទទួល​បាន​គោលនយោបាយ​ឧបត្ថម្ភ​ជា​ថវិកា​ពី​រាជរដ្ឋាភិបាល ក្នុងពេល​មាន​ផ្ទៃពោះ ពេល​សម្រាលកូន និង​ក្រោយពេល​សម្រាលកូន



ភ្នំពេញ ​៖ ប្រជាពលរដ្ឋ​ក្រីក្រ​នឹង​ទទួល​បាន​ការឧបត្ថម្ភ​ជា​ថវិកា​ពី​រាជរដ្ឋាភិបាល ក្នុង​ពេល​មាន​ផ្ទៃពោះ ពេល​សម្រាលកូន និង​ក្រោយពេល​សម្រាលកូន ដែល​ការឧបត្ថម្ភ​នេះ​នឹង​ចាប់​អនុវត្ត​ពី​ឆ្នាំ​២០១៩​ខាងមុខនេះ​ទៅ​។



នេះ​បើ​តាម​ប្រសាសន៍​លោក សំហេង បុរស រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​សម្បទា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​បេឡា​ជាតិ​អតីតយុទ្ធជន និង​បេឡា​ជាតិ​សន្តិសុខ សង្គម សម្រាប់​មន្ត្រីរាជការ​ស៊ីវិល នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​ការផ្សព្វផ្សាយ​គោលនយោបាយ​ថ្មីៗ​លើ​វិស័យ​អតីតយុទ្ធជន និង​គាំពារ​សង្គម នា​រសៀល​ថ្ងៃទី ៤ ខែមិថុនា​នេះ នៅ​ទីស្តីការក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​។



អនុរដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា លោក សំហេង បុរស បានបញ្ជាក់ តាម​អនុសាសន៍​នែ​នាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​ឱកាស​អបអរ​សាទរ​ខួប​លើក​ទី​១១ ទិវា​អតីតយុទ្ធជន​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៦​រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិ​ស័ក្តិ ពស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៨ នៅ​កោះ​ពេជ្រ បានប្រកាស​ដាក់ចេញ​នូវ​គោលនយោបាយ​មួយចំនួន ដល់​អតីតយុទ្ធជន និង​សាធារណជន​ទូទៅ​។ ពិសេស​ប្រជាពលរដ្ឋ​ក្រីក្រ​ពេល​មាន​ផ្ទៃពោះ ពេល​សម្រាលកូន ក្រោយពេល​សម្រាលកូន​នឹង​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល គឺ​ក្នុងពេល​អំឡុង​មាន​ផ្ទៃពោះ​ទទួលបាន​ការឧបត្ថម្ភ​សាច់ប្រាក់​ចំនួន ៤​ដង ដោយ​ក្នុង​មួយដង​នឹង​ទទួល​បាន ៤០.០០០​រៀល នៅពេល​សម្រាលកូន​នឹង​ទទួល​បាន​ការឧបត្ថម្ភ​សាច់ប្រាក់​ចំនួន ២០០.០០០​រៀល ហើយ​ក្រោយពេល​សម្រាលកូន​រួច​នឹង​ទទួល​បាន​ការឧបត្ថម្ភ​សាច់ប្រាក់​ចំនួន ១០​ដង ដោយ​ក្នុង​មួយដង​ទទួលបាន ៤០.០០០​រៀល​។ មួយ​ផ្នែក​ទៀត​រាជរដ្ឋាភិបាល​បានចេញ​គោលនយោបាយ​បន្ត​ការសាងសង់​ផ្ទះ​បន្ថែម​ឲ្យបាន​ច្រើន​ថែមទៀត​ជូន​ដល់​បងប្អូន​អតីតយុទ្ធជន ដោយបាន​ដក​ថវិកា​ពី​មូលនិធិ​អតីតយុទ្ធជន​កម្ពុជា​ចំនួន ៤០០០​លាន​រៀល ដើម្បី​យកមក​ធ្វើ​ផ្ទះ​ជូន​បងប្អូន​អតីតយុទ្ធជន​។ មួយផ្នែក​ទៀត​រាជរដ្ឋាភិបាល​នឹងចូលរួម​ចូលរួម​បង់​វិភាគទាន​ជំនួស​គ្រួសារ​ពលី មរណៈ ដែលជា​សមាជិកសមាគម​អតីតយុទ្ធជន​កម្ពុជា​ចំនួន ៥០% ដែល​ស្មើនឹង ៣.៥០០​រៀល ចូលទៅ​បេឡា​មរណៈ​សង្គ្រោះ ដើម្បី​ទទួលបាន​នូវ​អត្ថប្រយោជន៍​ពេល​សមាជិកសមាគម​បានទទួល​មរណភាព​នឹង​ទទួលបាន​ថវិកា ៤​លាន​រៀល សម្រាប់​រៀបចំ​បុណ្យសព​។ មួយផ្នែក​ទៀត​រាជរដ្ឋាភិបាល​នឹង​ផ្តល់​សេវា​ថែទាំ​សុខភាព​ជូន​គ្រួសារ​ពលី មរណៈ​ទាំងអស់ ទាំង​គ្រួសារ​ដែលជា​សមាជិកសមាគម និង​មិនមែនជា​សមាជិកសមាគម តាមរយៈ​មូលនិធិ​សមធម៌​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu