Ad Code

អ្នកវិទ្យាសាស្ត្រ​អភិវឌ្ឍ​បង់​រុំ​របួស​កាន់​តែមាន​ប្រសិទ្ធភាព​សះជា



ក្រុមការងារ​មួយ​នៃ​សាកលវិទ្យាល័យ Northwestern University នៅ​សហរដ្ឋ​អា​មេ​រិ​កបាន​អភិវឌ្ឍ​បង់​រុំ​របួស​ដំបៅ ប្រភេទ​ជំនាន់​ក្រោយ​មួយទៀត​ដែល​ងាយ​ក្នុងការ​បំបាត់​ការឈឺចាប់ ការ​សះជា​បាន​យ៉ាង​ឆាប់រហ័ស​ដោយ​មិនបាច់​ប្រើ​ថ្នាំ​សម្រាប់​ព្យាបាល​។

​បរិក្ខារ​ថ្មី​នេះ ត្រូវ​បាន​យកទៅ​ធ្វើជា​សេចក្តីរាយការណ៍​នៅក្នុង​បណ្ឌិតសភា The Proceedings of the National Academy of Sciences គឺជា​ព័ត៌មាន​ល្អ​មួយ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ដែល​រាប់​ចាប់តាំងពី​ករណី​អេះ​ខ្វាច រមាស់​តិចតួច​ដោយ​មិនបាន​ព្យាបាល បែរជា​រី​ក្លាយទៅជា​មុខរបួស​ធំ ដែល​អាចមាន​សក្តានុពល​ឈានទៅដល់​ធ្វើការ​កាត់​អវយវៈ​ដៃជើង ចោល​ឬ​អាច​ទាំង​បាត់បង់​ជីវិត​ថែម​ទៀតផង​។



​អំឡុងពេល​ធ្វើតេស្ត​យ៉ាង​មធ្យ​ត​នោះ បង់​រុំ​របួស​បានធ្វើ​ឲ្យ​ស្លាម​របួស​ដំបៅ​ដោយសារ​កើត​ជំងឺ​ទឹកនោមផ្អែម​ទទួលបាន​ការ​សះជា​ដល់​ទៅ​៣៣​ភាគរយ​លឿន​លើស​ពី​ប្រភេទ បង់​រុំរបួស​ដែល​ធ្លាប់​ត្រូវបាន​យកមកប្រើ​នាបច្ចុប្បន្ន​ដាក់លក់​នៅលើ​ទីផ្សារ​។

បង់​រុំ (The Regenerative bandage) នេះ​មានប្រើ​ប្រូ​តេ​អ៊ីន Laminin ដែល​រកឃើញ​ភាគច្រើនបំផុត​នៅក្នុង​ជាលិកា​នៃ​រូប​កាយ​របស់​មនុស្ស​ក្នុងនោះ​មាននៅ​ក្នុង​ស្បែក​តែម្តង​។ ក្រុម​អ្នកវិទ្យាសាស្ត្រ​នេះ​ដឹកនាំ​ដោយ​លោក Guillermo Ameer សាស្ត្រាចារ្យ​ផ្នែក​វិស្វកម្ម​ជីវៈ​-​វេជ្ជសាស្ត្រ​នៅ Northwestern ។

​ការប្រើ​បង់​ប្រភេទ​នេះ​អ្នកជំងឺ​ត្រូវតែ​ធ្វើការ​ប្តូរផ្លាស់​ជា​ញឹកញាប់​បង្ការ​ខ្លាចក្រែង​វា​រឹប​ចូល​ទៅ​ក្នុង​ជាលិកា​ស្បែក​ដែល​សះ​ទៅហើយ និង​អាច​បណ្តាល​ឲ្យ​រងរបួស​ស្បែក​ជាថ្មី​នៅត្រង់​កន្លែង​កើត​របួស​ចាស់ ប្រសិនបើ​មិន​ធ្វើការ​ផ្លាស់ប្តូរ​ជាប្រចាំ​ទេនោះ​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu