Ad Code

រថយន្ត​ដឹក​ខ្សាច់​៥​គ្រឿង ​ត្រូវ​អាជ្ញាធរ​ខណ្ឌដង្កោ​ចាប់​ឃាត់



ភ្នំពេញ​ ៖​ រថយន្ត​ដឹក​ខ្សាច់ ចំនួន ៥​គ្រឿង ​ត្រូវបាន​អាជ្ញាធរ​ខណ្ឌដង្កោ​ចាប់​ឃាត់​រក្សាទុក​នៅក្នុង​បរិវេណ​សាលា​ខណ្ឌ ដោយសារ​ដឹកជញ្ជូន​ខ្សាច់​មិន​ត្រឹមត្រូវ​តាម​ស្តង់ដារ។

មន្ត្រី​សាលា​ខណ្ឌ​ដង្កោ​ប្រាប់​អោយ​ដឹង​ថា ដោយសារតែ​ដឹកជញ្ជូន​មិនបាន​ត្រឹមត្រូវ រថយន្ត​ដឹក​ខ្សាច់ ចំនួន ៥​គ្រឿង ត្រូវបាន​អាជ្ញាធរ​ខណ្ឌដង្កោ​ចាប់​ឃាត់​រក្សាទុក​នៅក្នុង​បរិវេណ​សាលា​ខណ្ឌ​ដង្កោ ដើម្បីអោយ​អ្នកបើកបរ​រថយន្ត​លាង​សំអាត​ផ្លូវ ថ្នល់​អោយ​បាន​ស្អាត​ឡើងវិញ ទើប​អនុញ្ញាត​អោយ​យក​រថយន្ត​ត្រឡប់​ទៅវិញ។

ប្រភព​ព័ត៌មាន​ប្រាប់​បន្ត​ថា នៅ​តាម​បណ្តោយ​ផ្លូវ​២០​បេ ហៅ ផ្លូវ ១០៤ នៃ​មូលដ្ឋាន​ខណ្ឌដង្កោ ជារឿយៗ​តែងតែមាន​កម្ទេច​អាចម៍ដី ឬ ខ្សាច់ ក៏​ដូចជា កម្ទេច​ថ្ម ធ្លាក់​នៅ​លើ​ផ្លូវ​ជា​បន្តបន្ទាប់ ដោយសារតែ​ការ​ដឹកជញ្ជូន ខ្ពស់​ហួស​រថយន្ត ហើយ​ព្រមទាំង​មិនបាន​គ្រប​តង់​អោយ​បាន​ត្រឹមត្រូវ​ថែមទៀត ដូច្នេះហើយ​ជាហេតុ នាំ​អោយ​ធ្លាក់​កម្ទេច​ថ្ម ខ្សាច់ ឬ អាចម៍ដី ធ្លាក់​ទៅលើ​ផ្លូវ​ជា​ហូរហែ លុះ​ពេល​មាន​ភ្លៀង​ធ្លាក់​មក​ម្តងៗ ធ្វើអោយ​ផ្លូវ​រអិល បង្ក​គ្រោះថ្នាក់​ទៅដល់​បើកបរ​ផ្សេងៗ ជា​បន្តបន្ទាប់។ ដោយសារ​មូលហេតុ​ទាំងអស់​នេះ​ហើយ បានជា​អាជ្ញាធរ​ខណ្ឌដង្កោ ចាប់​ឃាត់​រថយន្ត​ដឹង​ខ្សាច់​ទាំង ៥​គ្រឿង នោះ យកទៅ​រក្សាទុក ដើម្បី​ធ្វើការ​អប់រំ និង​អោយ​អ្នកបើកបរ​លាង​សំអាត​ផ្លូវ អោយបាន​ស្អាត ទើប​អនុញ្ញាត​អោយ​យក​រថយន្ត​ត្រឡប់​ទៅវិញ។

មន្ត្រី​សាលា​ខណ្ឌ​ដង្កោ​ប្រាប់​អោយ​បន្ត​ទៀត​ដឹង​ថា សកម្មភាព​ចាប់​ឃាត់​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ ក៏​ដូចជា រថយន្ត​ដឹក​ថ្ម ទាំងឡាយណា ដែល​ដឹកជញ្ជូន​មិន​ត្រឹមត្រូវ​បែបនេះ អាជ្ញាធរ​ខណ្ឌដង្កោ នឹងធ្វើ​បន្តទៀត ដើម្បី​ធ្វើការ​អប់រំ អោយ​ពួកគេ ដឹកជញ្ជូន​អោយ​បាន​ត្រឹមត្រូវ និង​ជាពិសេស ដើម្បី​ចូលរួម​សំអាត​បរិស្ថាន អោយ​បាន​ស្អាត​ជានិច្ច៕



 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu